EP22 : បងមិនស្រួលខ្លួនមែនទេ??

10.6K 651 7
                                    

« ត្រូវចាំបងមិនឱ្យអូនប៉ះពាល់របស់ទាំងនោះទៀតទេ » មិនបាច់ឆ្ងល់ឡើយថានេះជាសម្លេងរបស់អ្នកណា ស្តាប់តែតាមការនិយាយស្តីក៏អាចដឹងថាគេគឺជា ម៉ាហ្វៀដ៏មានអំណាច នៅទីក្រុង LA តែមកមើលពេលនេះចុះ គេសុខចិត្តលះបង់ការងារចោលតាមមកមើលថែរក្មេងប្រុសសាមញ្ញៗ ធម្មតាៗម្នាក់ដោយខ្លួនឯងផ្ទាល់តែម្តង ព្រោះបន្ទាប់ពីរឿងមុននេះកើតឡើងហើយគេគ្មានចិត្តសេសសល់ទុកចិត្តអ្នកណាទៀតនោះទេ ។

« ញ៉ំាហាមាត់មកបងសម្លាញ់ » នាយតូច រូបស្រស់បង្អាក់ដំណើរឈប់ដើរបន្តបន្តិច រួចក៏លើកស្លាបព្រាការ៉េមឡើងបម្រុងថានិងបញ្ចុកគេ តែគេក៏ជ្រឹមភ្នែកធ្វើមុខមាំកាចចេញមក ធ្វើឱ្យនាយតូចពេបមាត់មួយរំពេចតែម្តង ។

« បងនិយាយជាមួយអូនទាំងមិនញញឹមមែនទេ?? បងហ៊ានទាំងធ្វើមុខមាំដាក់អូនថែមទៀត បងលែងស្រឡាញ់អូនហើយអូនដឹង ធ្វើយ៉ាងមិចអូនមិនស្អាត មិនចេះស្តាប់សម្តីបង ជាក្មេងរំខាន បងឈប់ស្រឡាញ់ក៏ត្រូវហើយ..ហ៊ឹកៗ..អូនទៅផ្ទះវិញក៏បានដែរ មិននៅរំខានបងទៀតទេ » Tae អោនមុខចុះបន្លឺឡើងខ្សាវៗសឹងតែស្តាប់មិនបាន តែធម្មតាហើយនេះគឺជាសម្លេងរបស់មនុស្សដែលកំពុងតែអាក់អន់ចិត្ត គេកំពុងតែមានចេតនាបង្ហាញការអាក់អន់ចិត្តចេញមកដោយចង់ទាមតារការលួងលោមពីអ្នកកម្លោះនោះអី ។

« Omega តូចៗ វាមិនមែនបែបនិងទេ បងស្រឡាញ់អូនណាស់ឱ្យបងឈប់វិញបានយ៉ាងមិច?? ឈប់យំទៅបងលែងនិយាយអ្វីទៀតហើយណា ក្មេងល្អស្តាប់បង្កាប់បងបន្តិចមក បងមិនចង់ឃើញអូនយំទេ » ថាហើយថាវាច្បាស់ជាបានផល ចំពោះលិទ្ធផលចេញមកការបានជាគួរទីគាប់ចិត្តគាប់ថ្លើមពេកក្រៃ ដឹងចំណុចខ្សោយតែប៉ុណ្ណេះយំរាល់ថ្ងៃតែម្តង ចាំមើលចុះឱ្យតែហ៊ានខ្លាំង ។

« ហ៊ិកៗ អូនស្រឡាញ់បងដូចគ្នា ជុប៎ » មិននៅយូរ Omega តូចកំហូចមហាជើងល្អក៏ប្រញាប់រុលខ្លួនទៅអោបអ្នកកម្លោះជាប់ អើតមុខទៅថើបថ្ពាល់គេមួយខ្សឺត រួចទើបប្រញាប់រត់ឡើងទៅរក Appa យ៉ាងលឿនស្លេវ ចំណែកឯអ្នកដែលតាមមើលពីខាងក្រោមប្រហោងពោះសឹងតែប៉ិនលូទឹកស្អុយទៅហើយ ។

The Owner Of My Heart (✔️)Where stories live. Discover now