EP7 : លួងលោម??

15.2K 932 25
                                    

    ជុងហ្គុក ហ្គោលដេនហ្វៀលវីដែស ជាមនុស្សម្នាក់ដែលផ្ចិតផ្ចង់បំផុតទៅលើការងាររបស់គេ ប៉ុន្តែគេក៏មានពេលវេលាសម្រាប់ខ្លួនឯងក្នុងការរំសាយខួរក្បាលខ្លះផងដែរ គេត្រូវឡើងមកគ្រប់គ្រងក្រុមហ៊ុនបន្តពីប៉ាម៉ាក់តាំងពីនៅ 19 ឆ្នាំ ហើយគេថែមទាំងរៀនមិនទាន់ចប់ទៀតផង ។ គេត្រូវផ្អាកខ្លួនចេញពីការសិក្សាមួយរយៈ ដើម្បីមកគ្រប់គ្រងក្រុមហ៊ុនឱ្យងើបចេញពីពាក្យថាដួលរំលំមកដោយខ្លួនឯង គ្មានទេពាក្យថាជំនួយ គ្មានទេពាក្យថាមានអ្នកនៅក្បែរចាំលើកទឹកចិត្ត វ័យ 19 ឆ្នាំជាវ័យដែលយុវជនភ្លើតភ្លើនភ្លក់វង្វេងនិងការសប្បាយ ប៉ុន្តែគេត្រូវបានកាត់ផ្តាច់ខ្លួនចេញទាំងអស់គ្មានសល់ រាល់ថ្ងៃគេនៅសំងំតែក្នុងបន្ទប់ កាន់តែប៉ិចនិងក្រដាសមិនលែង ហេតុនេះហើយបានជាគេវ័យ 25 ឆ្នាំតែចិត្តគំនិតមិនបានស្មើនិងវ័យ គេទាំងពូកែ ទាំងឆ្លាត សម្ថភាពពេញខ្លួន មិនពាលាអាវាសែបាតផ្សានោះទេ ។

   នៅតាមផ្លូវដែលឡានសេរីទំនើបកំពុងតែបរនៅលើផ្លូវឆ្ពោះសម្តៅទៅកាន់ផ្ទះនៅឯជាយក្រុងដែលត្រូវជាផ្ទះរបស់ ម៉ាហ្វៀលរូបសង្ហារម្នាក់នេះដោយផ្ទាល់ ។ កាលពីគេនៅអាយុ 20 ឆ្នាំគេក៏បានឈានជើងមកកាន់ទឹកដីកំណើតដំបូង គេក៏បានជ្រើសរើសទីនេះដើម្បីសង់ផ្ទះដែលខ្លួនគេផ្ទាល់ជាអ្នកគូរឡើង សម្រិតសម្រាងចេញមកយ៉ាងល្អគ្មានពីរតែម្តង គំនិតការគិតចេញច្នៃប្រឌិតចេញមកមិនឱ្យអ្នកបានឃើញ បាននៅសោកស្តាយអ្វីបន្តិចនោះឡើយ ។

     នៅផ្លូវដែលធ្វើដំណើរទៅគឺមានដើមឈើធំត្រឈឹងត្រឈៃផ្តល់ម្លប់ហើយថែមទាំងមានខ្យល់អាកាសដ៏បរិសុទ្ធថែមទៀតផង ។ ចំណែកឯនៅផ្ទះរបស់គេវិញគឺជាផ្ទះឈើដែលសាងសងឡើងមកពីឈើដ៏ល្អប្រណីត មានការតុបតែងបានយ៉ាងល្អស្អាត រំលេចឱ្យឃើញនូវសណ្តាប់ធ្នាប់បានយ៉ាងមានរបៀបរៀបរយ ។ ដោយឡែកនៅឯខាងក្រោយផ្ទះដើរទៅកាន់តែជ្រៅក៏មានស្ពានដើរកាត់ទឹក ហើយក៏មានកន្លែងអង្គុយលេងដែលគេចំណាំចូលចិត្តមកផឹកកាហ្វេអានកាសែតនៅទីនេះ បើអង្គុយពីទីនេះទៅគេអាចនិងស្តាប់ឮសម្លេងទឹកជ្រោះដែលកំពុងតែធ្លាក់មកនោះ ធ្វើឱ្យគេរសាយអស់ទុក្ខកង្វល់តែម្តង ហួសទៅមុខបន្តិចក៏មានទឹកជ្រោះនិងធម្មជាតិដ៏ស្រស់ត្រកាល ជាកន្លែងមួយដែលគួរឱ្យចង់រស់នៅបំផុត ។

The Owner Of My Heart (✔️)Where stories live. Discover now