EP13 : គម្រាម??

11.9K 758 5
                                    

    បន្ទាប់ពី Jungkook និយាយញ៉ោះលេង Omega តូច នៅឯខាងក្រោយផ្ទះអស់ចិត្ត គេក៏បាននាំក្មេងតូចវ័យ 19 ឆ្នាំ ចូលទៅក្នុងផ្ទះវិញ ព្រោះតែក្មេងរំអុកប្រាប់ថាឃ្លានណាស់ គេមិនបានញ៉ំាអ្វីតាំងពីថ្ងៃម្ល៉េះ នេះចេះសំណាងហើយដែលគេបានបាយព្រឹកទ្រាប់ក្រពះ បើមិនចឹងទេថ្មាលនេះគេកំពុងតែគេងនៅមន្ទីរពេទ្យហើយក៏មិនដឹង ។

« ឆ្ងាញ់ទេ?? » អ្នកកម្លោះ លើកចញ្ចើមម្ខាងសួរក្មេងតូចដែលគិតតែពីឈ្ងោកមុខញ៉ំាឡើងប៉ោងថ្ពាល់ប៉ោងអីស្ទុលទៅហើយ បើប្រាប់ថាមិនឆ្ងាញ់ក៏គេមិនជឿដែរ ។

« អឹម!! ឆ្ងាញ់តើ ប៉ុន្តែនៅចាញ់ស្នាដៃ Appa របស់ខ្ញុំទេ » Tae តបទៅគេវិញទាំងនៅទំពារអាហារនៅឡើយ ។ Omega តូចម្នាក់នេះចរឹករបស់គេគឺមិននៅនិងថេរនោះទេ ម្តងគេក៏កាច ម្តងក៏ឆ្នាស់ ម្តងក៏គួរឱ្យស្រឡាញ់និងក្រឺតខ្នាញ់ Jungkook តាមគេមិនទាន់នោះទេ ។

« ពិតមែន? » កម្លោះសង្ហារ ផ្ទួនឡើងទាំងធ្វើជាបើកភ្នែកធំៗហាក់ដូចជាភ្ញាក់ផ្អើលណាស់អញ្ចឹង ប៉ុន្តែគេមិនបានទៅខ្វល់អ្វីទេ គេគ្រាន់តែចង់ឱ្យ នាយតូច និយាយជាមួយគេឱ្យបានច្រើនតែប៉ុណ្ណោះ ។

« ត្រូវហើយ គាត់ចេះធ្វើម្ហូបគ្រប់មុខណា តែខ្ញុំមិនចេះទេ ហិកៗ » Omega តូចរូបស្រស់ ងក់ក្បាលធ្ងក់ៗឱ្យញាប់ស្អេក លូកដៃយកសមទៅចាក់សាច់ជ្រូកមួយដុំហើយក៏យកទៅបញ្ចុក អ្នកកម្លោះ ដែលកំពុងតែអង្គុយចរចារជាមួយខ្លួន ទាំងដែលគេមិនញ៉ំាអាហារនោះទេ គឺគេមកអង្គុយជាមួយឱ្យបានគ្នា កុំឱ្យ នាយតូច ខ្លាចច្រើន ។ ធម្មតាហើយគេមិនដែលមកទីនេះនោះទេ អ្នកណាក៏គេមិនដែលស្គាល់ គេស្គាល់តែ Jungkook ម្នាក់ បើឱ្យគេមកអង្គុយញ៉ំាបាយតែម្នាក់ឯង ហើយអ្នកបម្រើមកឈរតម្រាមគ្នាបែបនេះ គេលេបមិនចូលទេ ។

« ជា Omega ពេលទៅមុខទៀតឯងត្រូវមាននាមជាប្រពន្ធ បើមិនចេះធ្វើម្ហូបច្បាស់ជាចប់ហើយ »

« ឆឹស!!! » Tae ដៀងភ្នែកសម្លក់គេបន្តិចបង្ហាញពីចរឹកឆ្នាស់ឆ្នើមចេញមក ធ្វើឱ្យអ្នកបម្រើអស់សំណើចនិងគេជាខ្លាំង គេដូចជាកូនក្មេងម្នាក់ដែលមិនដឹងខ្យល់អ្វី ស្តាប់តែការនិយាយស្តីដែលគេនិយាយជាមួយ Jungkook គឺគេហាក់ដូចជាមិនខ្លាច Jungkook សោះ ឃើញតែសម្លក់ ក្តិច មូលរហូត ហើយចៅហ្វាយពួកគេមិនម៉ាត់អីមួយអឹសទេ ។

The Owner Of My Heart (✔️)Where stories live. Discover now