EP138 : ល្អពេកក៏គ្មានបានប្រយោជន៍អ្វីដែរ

5.3K 590 20
                                    

៚ ង៉ឺត ៚

« អញ្ជើញអ្នកនាងតូច » ពេលឡានបានធ្វើដំណើរមកដល់ទីតាំងហើយ Night ក៏ប្រញាប់ដើរចុះទៅទៅបើកទ្វារឡាន អោនក្បាលគោរពពួកនាងតាមឋានៈជាជំនិត ។

« បងស្រីអៀវអូនបានទេ?? » Vanilla ដើរចុះពីលើឡានមិនទាន់បានប៉ុន្នានផង Rose ក៏ហៅបង្អាក់ដំណើរជាមុន នាងសម្រួចមាត់ចងចញ្ចើមធ្វើមុខស្អុយៗ ព្រោះតែខ្ជិលដើរហើយក៏សុំឱ្យបងស្រីអៀវ ។

« ម៉ោះ!! » Vanilla ដោះកាតាបរៀនរបស់នាងទៅទុកនៅលើឡាន បង្វែរខ្នងបែរមកមាត់ទ្វារឡានដើម្បីអាចឱ្យប្អូនស្រីឡើងមកបានងាយស្រួល ។ Rose ញញឹមចេញមកពង្រាយដោះកាតាបដាក់ទុកក្បែរកាតាបបងស្រីរួចក៏ប្រញាប់សកដៃទៅតោង.កនាងជាប់ ឱ្យនាងអៀវដើរចូលដើរទៅខាងក្នុង ឯ Night ក៏ដើរតាមពីក្រោយ ។

« តុកៗ* កូនមកដល់ហើយទេដឹង?? ចាំបងទៅមើលសិន » ម៉ាហ្វៀរូបសង្ហា ដកភ្នែកទាំងគូចេញពី Omega តូច ជាទីស្រឡាញ់បង្វែរទៅរកប្រភពសម្លេងនៅឯមាត់ទ្វារបន្ទប់ ។ ដាក់ចានអាហារទុកទៅលើតុ រួចទើបក្រោកឈរដើរទៅបើកទ្វារ ។

« ក្រាក* ចូលមកខាងក្នុងញ៉ំាបាយសិនមក អឹប!! ហេតុអីក៏ឱ្យបងអៀវកូនហ្ហឹម?? កូនមិនមែនតូចទេណា៎ Rose » Jungkook បន្លឺឡើងដោយអមស្នាមញញឹមស្រាលៗនៅលើរង្វង់មុខមកជាមួយ អង្អែលសក់ពួកនាងម្នាក់បន្តិច ទើបសកដៃទៅលើកពរកូនស្រីពៅពីលើខ្នង Vanilla មកវិញ បារម្ភខ្លាចថានាងធ្ងន់ ព្រោះមាឌនិងទម្ងន់ពួកនាងគឺពិនគ្នាឱ្យ តែមើលទៅ Vanilla ដូចជាគ្មានបញ្ហាជាមួយការអៀវប្អូនស្រីនោះទេ ។

« កូនមិនចង់ដើរទេ »

« ឡើងមកអង្គុយក្បែរ Appa មកចាំ Appa បញ្ចុក » Tae លើកដៃមកទះពូកនៅក្បែរខ្លួនបង្ហាញកន្លែងឱ្យនាងឡើងមកអង្គុយ ។

« ចាស Appa » Rose ប្រញេប្រញាប់រត់ឡើងទៅអង្គុយក្បែរ Appa ហារមាត់រង់ចាំឱ្យគាត់បញ្ចុកទាំងត្រេកអរជាខ្លាំង ។ ប៉ុន្នានថ្ងៃហើយដែលនាងមិនបានញ៉ំាអាហារជាមួយប៉ានិង Appa ព្រោះឥឡូវនាងរៀនដល់ទៅពីរវេនមិនសូវមានពេលមករកពួកគាត់ឡើយ ។

« Appa ធូរច្រើនហើយមែនទេ?? » ពេលដែលដាក់ខ្លួនអង្គុយចុះ Vanilla ក៏ឆ្លៀតសួរនាំ Appa បញ្ជាក់ ។ នាងពិតជាខ្វល់ខ្វាយនឹងសុខភាពគាត់ខ្លាំងណាស់ ជាពិសេសពេលនេះគាត់ក៏កំពុងពរពោះទៀត នាងមិនបារម្ភមិនបានពិតមែន ។

The Owner Of My Heart (✔️)Where stories live. Discover now