EP76 : ប៉ាឮហើយកូនស្រីប៉ា

10.6K 766 72
                                    

[ ប្រាំឆ្នាំកន្លងផុតទៅ ]

វាកន្លងផុតទៅដល់ទៅប្រាំឆ្នាំទៅហើយ ព្រិចបើកៗភ្លេចខ្លួនតែបន្តិចសោះពេលនេះគ្រួសារត្រកូល ហ្គោលដេនហ្វៀលវីដែស បានរស់នៅយ៉ាងមានសុភមង្គលនិងប្រកដពោរពេញទៅដោយក្តីសុខជាច្រើនពន់ពេក ។ Jungwon ដែលជាកូនប្រុសច្បងឥឡូវនេះគេបានអាយុដល់ទៅ 7 ឆ្នាំទៅហើយ ខណៈដែលគេក៏កំពុងតែមានប្អូនស្រីភ្លោះដល់ទៅពីរនាក់ ហើយពួកនាងក៏មានអាយុ 1 ឆ្នាំជាងទៅហើយ ។

បងស្រីភ្លោះដែលជាកូនស្រីទី 2 នៅក្នុងគ្រួសារមានឈ្មោះថា វ៉ាន់នីឡា ហ្គោលដេនហ្វៀលវីដែស ឯប្អូនស្រីដែលជាកូនពៅឯណេះវិញគឺមានឈ្មោះថា រ៉ូស ហ្គោលដេនហ្វៀលវីដែស ។ ដោយសារតែពួកនាងនៅតូចៗមិនសូវជាដឹងអ្វីដូចជា Jungwon ពេលគេនៅតូចឡើយ អញ្ចឹងហើយបានជាពេលនេះពួកនាងត្រូវនៅវិមានសិនចាំទាល់តែអាយុ 2 ឆ្នាំទើបបញ្ចូនទៅសាលា ។

« បងប្រុស » សម្លេងស្រែកឱ្យចច្រាចរបស់នាងតូចសម្រស់ស្រស់ស្អាតទាំងពីរក៏ចាប់បន្លឺឡើងព្រមគ្នាដោយគ្រាន់តែឃើញវត្តមានរបស់បងប្រុសដើរចុះពីលើឡានត្រឡប់មកពីសាលារៀនវិញ ។ មិនចាំយូរពួកនាងទាំងពីរក៏ស្ទុះក្រោករត់ទាំងមិនទាន់ត្រង់ផ្លូវរញ៉េរញ៉ៃពេញវិមានគ្រាន់តែឃើញក៏បងពួកនាងក្រវីក្បាលបានមុនដែរ ។

« បងប្រុស »

« មិនពរទេ ទៅរកបងរបស់ពួកឯងទៅនោះ » Jungwon លើកដៃមកក្រព័ទ្ធអោបចូលគ្នាងាកមុខទៅខាងក្រោយឱ្យពួកនាងទៅរកម្នាក់ទៀតដែលនៅខាងក្រោយឯណោះវិញ ។

« ចាក់អើ!!! » អាល្អិតរូបស្រស់លោតចុះពីលើឡានមក លើកដៃត្រដាងឡើង សម្លេងតូចស្រទន់ផ្សំផ្គួបជាមួយនិងទឹកមុខដ៏ស្រស់បស់ស្នាមញញឹមដ៏ស្រស់ស្អាតនៅតែមានជាប់លើរង្វង់មុខគេរហូតមិនប្រែប្រួលទៅណាតាមពេលវេលាដែលកន្លងផុតនេះទៅឡើយ ។

« InIn » នាងតូចទាំងពីរស្រែកឡើងចច្រិចច្រាចមកព្រមគ្នារត់វឹងហេទៅអោបគេជាប់ ប៉ុន្តែដោយសារតែគេទប់ខ្លួនមិនជាប់ក៏ត្រូវពួកនាងរត់ដួលសង្កត់ពីលើម្តងទាំងពីរតែម្តង ។

« ព្រូស* អូយ៎!!! » Insu បង្ហើបបបូរមាត់ត្អូញត្អែរចេញមកតិចៗ ចងចញ្ចើមធ្វើមុខស្មូញៗដោយសារតែឈឺត្រូវពួកនាងរត់មកអោបឡើងដួលផីងហើយនៅត្រូវមកសង្កត់ពីលើទៀត ។

The Owner Of My Heart (✔️)Where stories live. Discover now