EP123 : លោកម៉ាហ្វៀដ៏អស្ចារ្យ

6K 613 36
                                    

« តុកៗ* ម្ចាស់តូច »

« ហ្ហឹម?? Jung?!! បងទៅកើតអ្វីមកនឹង?? » Tae ញុកផ្លែ Strawberry ចូលមាត់បង្ហើយ រួចទើបងាកទៅមើលប្រភពសម្លេងតែក៏ភាំងមិនស្ទើរទេ ព្រោះឃើញជំនិតគ្រាលស្វាមីចូលមកហាក់ដូចជាអស់កម្លាំងខ្លាំងណាស់ ឮថាទៅហាត់បាញ់កាំភ្លើងតើមិនអញ្ចឹងហេតុអ្វីក៏មកវិញស្លេកស្លាំងដូចអ្នកចាញ់កូនបែបនេះ ។

« គឺ លោកម្ចាស់ក្អួត » ជំនិតដៃស្តាំ សន្សឹមៗដាក់កាយ លោកម្ចាស់ ទៅលើពូករួចក៏ថយទៅម្ខាងទុកឱ្យអ្នកដែលមាននាមជាប្រពន្ធចូលមកមើលថែដោយខ្លួនឯង ព្រោះក្អួតមុននេះគាត់អស់កម្លាំងមិនស្ទើរទេឡើងស្លេកមុខស្លេកមាត់អស់ហើយ ។

« គាត់មានញ៉ំាអ្វីទេ?? » នាយតូច ចោទសួរទៅគេខាងនោះបណ្តើរ ឯដៃរបស់ដោះអាវក្រៅរបស់ស្វាមីចេញមួយទុកតែមួយហើយក៏ប្រលេះលាវអាវឱ្យគេបន្ថែមពីរ បីគ្រាប់ទៀតកុំឱ្យគេថប់ខ្លាំងពេក ។

« អត់ទេ ម្ចាស់តូច គាត់ក្អួតពេលស្រីមកជិត »

« អ្នកណា? »

« គឺថា... »

« ទៅក្រៅទៅ » Jungkook ដេញគេឱ្យទៅខាងក្រៅ ផ្តេកក្បាលទៅកើយពីលើភ្លៅរបស់ប្រពន្ធបិទភ្នែកសំងំឱ្យស្រួលខ្លួនវិញខ្លះ តែបានមកជិតៗបែបនេះគេឆាប់ធូរជាងពេទ្យមកមើលទៅទៀត ហៅប្រពន្ធថាថ្នាំពិសេសមិនខុសពិតមែន ។

« អេ៎!! តែគេមិនទាន់ឆ្លើយនឹងសំណួរអូនទេ » Tae ចងចញ្ចើមមើលទៅគេឃើញគេមិនឱ្យជំនិតប្រាប់បែបនេះ ខ្លួនកាន់តែចង់ដឹងទៀតហើយ ស្រីម្នាក់ដែលជំនិតនិយាយនោះជាអ្នកណា??

« រឿងតិចតួចតែប៉ុណ្ណោះ អូនមិនបាច់យកចិត្តទុកដាក់ពេកទេ » ម៉ាហ្វៀរូបសង្ហា សកដៃទៅចាប់ដៃប្រពន្ធមកថើបថើរៗ ឃើញថាគេកំពុងតែមិនស្រួលខ្លួន Tae ក៏ខ្ជិលដេញដោលបន្តមានតែអង្គុយធ្វើជាខ្នើយសម្រាប់គេ អង្អែលសក់គេដូចជាម្តាយបំពេរកូនឱ្យគេទៅហើយ ។

« ចុះបងស្រួលខ្លួនឬនៅ? ត្រូវការពេទ្យទេ?? »

« មិនបាច់ទេបងដឹងហើយថាបងបែបនេះដោយសារតែអ្វី »

« បងពុលចំណី?? »

« ចាញ់កូនជំនួសអូន »

« យ៉ា!! Jungkook!!! បងនេះ... » Tae ស្រែកឡើងមួយចាច ក្តាប់ដៃទៅវាយទ្រូងគេមួយដៃមិនដឹងថាត្រូវរំភើបឬក៏សប្បាយចិត្តទេ ចេះតែឆ្ងល់ថាហេតុអ្វីថ្ងៃនេះខ្លួនឃ្លាន Strawberry ចម្លែកម្ល៉េះ?? ការពិតខ្លួនកំពុងតែពរពោះកូនទី 4 ម្នាក់ទៀតហើយ គេនេះតែចង់បានគេយកទាល់តែបានមែន ។

The Owner Of My Heart (✔️)Where stories live. Discover now