EP5 : ក្មេងល្មោភកាម

16.5K 889 10
                                    

    ព្រះអាទិត្យដែលរះឡើងខ្ពស់ចាំងចូលមកតាមបង្អួចប៉ះពេញរង្វង់មុខសង្ហារខាបព្រលឹងរបស់កម្លោះម៉ាហ្វៀ
លដ៏មានអំណាច ពេលនេះគឺជាម៉ោងដប់ព្រឹកទៅហើយ អ៊ីចឹងបានជាព្រះអាទិត្យចាប់ផ្តើមបញ្ចេញកម្តៅបន្តិចម្តងៗ ទើបវាអាចដាស់ Jungkook ឱ្យក្រោកពីការលង់លក់មកវិញបាន ។ កាលពីម្សិលមិញគេមិនដឹងនោះទេថាម៉ោងប៉ុន្នានទើបគេគេង បើគេគិតតែពីសំងំនៅក្នុងភួយមិនងើបមុខចេញផង សូម្បីតែដកភាពរឹងមាំចេញក៏គេមិនបានដកចេញផង គេធ្វើដល់គេងលក់ឬក៏យ៉ាងម៉េចនេះ??

« សឺត » អ្នកកម្លោះ លើកដៃមាំធំមកគោះក្បាលរបស់គេដើម្បីបណ្តេញការឈឺចាប់ចេញវិញខ្លះ មិនត្រឹមតែឈឺក្បាលទេ ប៉ុន្តែគេថែមទាំងមានអារម្មណ៍ថាខ្នងរបស់គេក៏ឈឺពឺតៗដែរ កើតស្អីអញ្ចេះ??

« គេទៅណាហើយ?? Omega តូច?? ឯងនៅក្នុងបន្ទប់ទឹកមែនទេ?? » ស្ងាត់គ្មានសម្លេងតប.ត សូម្បីតែសម្លេងបើកទឹកក៏គ្មាន ត្រឹមតែប៉ុន្នឹង Jungkook ក៏អាចស្មានបានភ្លាមថាក្មេងតូចនោះមិនបាននៅទីនេះទៀតទេ មានអីខ្លាំងគ្រាន់បើដែលគេអាចងើបចេញពីលើគ្រែរួច ប៉ុន្តែត្រូវចាំថាលើកទីពីរ គេគ្មានសិទ្ធក្រោកចេញពីលើគ្រែជាដាច់ខាត ។

    ដោយខ្ជិលគិតខ្វល់ខ្វាយច្រើន កម្លោះសង្ហារ ក៏ក្រោកចេញពីលើគ្រែដើរទៅបើកទូរយកមករុំល្វែងខាងក្រោមរបស់គេ ហើយក៏ប្រទាក់ភ្នែកឃើញខ្នងរបស់គេនៅក្នុងកញ្ចក់ដោយចៃដន្យ មើលចុះលោកអើយ!! សុទ្ធតែស្នាមខ្ញាំ ក្រញៅឡើងពេញខ្នង យប់មិញគេរំលោភមនុស្សឬក៏រំលោភឆ្មាទៅ??

« ជាឆ្មាញីឬក៏យ៉ាងម៉េច?? » Jungkook សម្លឹងមើលខ្នងរបស់គេហើយក៏ចងចញ្ចើមជាសំណួរឡើងមក គេមិនបានប្រកាន់ខឹងឬក៏គុំគួនអ្វីនោះទេ តែគេបែរជាញញឹមចេញមកទៅវិញ ខ្ញាំក្រញៅប៉ុន្នឹងវាមិនឈឺស្កៀបគេអ្វីបន្តិចផង ប្រៀបធៀបនិងក្តីសុខកាលពីយប់មិញគឺមិនបានមួយជំនិតនៃក្តីសុខដែលក្មេងនោះផ្តល់ឱ្យគេទេ ។

« នៅមិនទាន់បាត់ក្លិនទៀត ចង្រៃយ៍!!! » នៅពេលដែលគេកំពុងតែភ្លេចខ្លួនញញឹមញញែមចេញមក ច្រមុះគេក៏ចាប់ផ្តើមធុំក្លិនចម្លែកដូចក្លិនកាលពីយប់មិញអ៊ីចឹង មិននៅឱ្យយូរនាំតែពិបាកដល់ខ្លួន Jungkook ក៏ញាប់ជើងដើរចូលទៅក្នុងបន្ទប់ទឹក ដើម្បីសម្អាតខ្លួននឹងអាលបានទៅរករឿងអ្នកខ្លះបំបាត់អក្សុក ។

The Owner Of My Heart (✔️)Where stories live. Discover now