EP35 : កូនប៉ាអើយ!!

9K 659 13
                                    

    នៅក្នុងបន្ទប់ដ៏ធំទូលាយមានស្វាមីនិងភរិយាមួយគូដែលកំពុងតែគេងនៅលើគ្រែអោបគ្នាយ៉ាងស្និតរមួត បាតដៃមាំធំរបស់អ្នកដែលជាស្វាមីក៏ចេះតែអង្អែលស្មាប្រពន្ធទៅវិញទៅមកស្រាលៗ ។ មិនងាយឯណាទម្រាំតែលួងលោមគេឱ្យបាត់យំបាន ភ្នែកឡើងហើមស្ទុលអស់ទៅហើយ បើគេយំយ៉ាងនិងៗ ។

« បងមកវិញណា៎ » នាយតូច ងើយមុខទៅនិយាយជាមួយនិងស្វាមីម្តងហើយម្តងទៀត ខ្លាចតែគេក្បត់ពាក្យសម្តីមិនមករកខ្លួនវិញ ព្រោះគេបានសន្យារួចហើយថាគេទៅដោះស្រាយតែមួយភ្លែតតែប៉ុណ្ណោះរួចរាល់ពេលណាគេនិងមកវិញ ចាំដល់ពេលកំណត់ទើបគេទៅរស់នៅដែនដីកំណើតវិញ ។

« បាទ!! បងនិងឆាប់មកវិញ »

                         ៚ តុក តុក ៚

« ចៅហ្វាយរួចរាល់អស់ហើយទាន » បន្ទាប់ពីឮសម្លេងគោះទ្វារបន្ទប់ សម្លេងរបស់មនុស្សជំនិតក៏បន្លឺឡើងតាមពីក្រោយ តែលើកនេះគេមិនបានបើកទ្វារចូលមកទៀតនោះទេ ។

« ឱ្យអូនទៅជូនដំណើរបងផងបានទេ?? »

« បងមិនបានជូនអូនមកដល់ផ្ទះវិញទេ ក្មេងឆ្លាតនៅផ្ទះហើយ បងខ្លាចអូនជួបគ្រោះថ្នាក់ បងនិងឆាប់មកវិញឱ្យបានលឿនបំផុត ចាំបងណា៎ »

« ចុះអោបអូនម្តងទៀតបានឬអត់? »

« ហ្ហឹម!!! » ការសំណូមពរគឺសុំឱ្យអោប ប៉ុន្តែគេក៏អោនមុខចុះ ដាក់បបូរមាត់បឺតជញ្ជក់យកភាពផ្អែមល្ហែមផ្តោះផ្តងឱ្យគ្នាទៅវិញទៅមក ដៃក៏បន្តឹងអោបគ្នាណែនឡើងៗទាល់តែការថើបបានបញ្ចប់ ។

« បងទុកកាតឱ្យអូនប្រើ 3 បើខ្វះខាតទាក់ទងទៅបងបានគ្រប់ពេល » ម៉ាហ្វៀកម្លោះ លើកដៃមកអង្អែលសក់ប្រពន្ធទៅវិញទៅមកថ្នមៗ រួចទើបរំកិលខ្លួនចុះទៅដាក់ចុងច្រមុះជាប់លើពោះរាបស្មើរដែលមានដំណក់ឈាមរបស់គេកំពុងតែនៅខាងក្នុង បបូរមាត់ស្តើងរបស់គេក៏សន្សឹមផ្អឹបបបូរមាត់នៅត្រង់នោះបន្តិច រួចទើបដកចេញវិញ ។

« គេងទៅណា៎ យប់ហើយ » Jungkook លូកដៃទៅទាញភួយយកមកដណ្តប់ឱ្យនាយតូចដោយកាយវិការថ្នាក់ថ្នមអស់ពីថ្លើមពីប្រម៉ាត់ គេអោនទៅថើបថ្ងាស Tae មួយខ្សឺតទៀតទុកជាការលា ហើយក៏បោះជំហានដើរចេញទៅខាងក្រៅបាត់ ។

The Owner Of My Heart (✔️)Where stories live. Discover now