EP48 : ទៅរកស្វាមី

8.1K 605 8
                                    

« មកនេះមិនខ្លាចពូរករឿងទៀតទេឬ?? មានសុំមកទេ?? » ការចរចារនិយាយពីរឿងមួយចូលទៅរឿងមួយមិនចេះចប់រវាង នាយតូចរូបស្រស់ និង ក្មេងតូចមុខមាត់គួរឱ្យស្រឡាញ់ ជជែកគ្នាពីររឿងនេះពីរឿងនោះរហូតមកដល់ពេលនេះទៅហើយ ពួកគេមិនទាន់បំបែកគ្នាទៅរកកន្លែងសម្រាករាងខ្លួនទៀត ។

« លោកពូមិននៅផ្ទះទេបាទ » Insu បន្លឺឡើងទាំងញញឹមពង្រាយ តាមភាពគួរឱ្យស្រឡាញ់សមនិងវ័យរបស់គេ គេនិង Jungwon គឺពិតជាខុសគ្នាខ្លាំងណាស់ ទោះជាពួកគេកើតខុសគ្នាត្រឹមតែមួយអាទិត្យក៏ដោយក្តី ។

     Jungwon មានរាងកាយមាំមួននិងរឹងពឹងជាង Insu ដាច់ស្រឡះ ប៉ុន្តែនេះក៏មិនចម្លែកដែរ ដោយសារតែ Jungwon មានសាច់មានឈាមទាំងពីតែកើត គេក៏ទទួលបានការចិញ្ចឹមបីបាច់មើលថែរបានយ៉ាងល្អនិងដិតដល់ខ្លាំងណាស់ ។ អាយុគេទើបតែ ២ ឆ្នាំក៏ពិតមែនប៉ុន្តែមើលទៅតាមរូបរាងគេដូចជាក្មេងអាយុ 4 ឆ្នាំយ៉ាងអញ្ចឹង ប៉ុន្តែវាក៏គ្មានទៅទាស់ខុសអ្វីដែរ អ្នកខ្លះទើបតែ 15 ឆ្នាំកម្ពស់និងរូបរាងកាយរបស់គេដូចជាមនុស្សអាយុ 20 ឆ្នាំក៏មាន ។

« មិនដឹងរវល់ធ្វើស្អីខ្លះទេពូរបស់ឯងនេះ » Tae និយាយឡើងតិចៗ ក្រវីក្បាលហាក់ដូចជាទាល់តម្រិះខ្លាំងណាស់ រាល់ថ្ងៃក្មេងម្នាក់នេះបានខ្លួនជាអ្នកមើលថែរ ចិញ្ចឹមដូចជាកូនម្នាក់ដែលទៅហើយ បើសិនជាខ្លួនទៅមិនដឹងថាក្មេងនិងទៅជាយ៉ាងណាទេ ។ ត្រឹមតែជាក្មេងកំព្រាដែលគេរើសពីណាពីណី គេវាយដំ គេធ្វើបាបដូចសត្វធាតុមិនលោះមួយថ្ងៃសោះ ។

                        ៚ តុក តុក ៚

« អង្គុយទីនេះសិនហើយណា៎ ពូទៅមើលសិនថាអ្នកណា »  ការគិតទាំងអម្បារមានក៏ត្រូវបានលើកទៅទុកមួយលែក ដោយសារតែមានអ្នកគោះទ្វារពីខាងក្រៅមក នាយតូច អើតទៅមើលម៉ោងបន្តិចហើយក៏ឃើញថានេះជាម៉ោង ៩ ទៅហើយ ចុះអ្នកណាមកគោះទ្វារអីទាំងថ្មាលនេះ??

                        ៚ ក្រាក ៚

« In នៅឯណា?? »

« បើស្រវឹងកុំរករឿងក្មេង ចេញទៅវិញទៅ » បញ្ចប់ប្រយោគ Tae ក៏ទាញទ្វារបម្រុងថានិងបិទវិញ តែអ្នកម្ខាងទៀតមិនព្រមចុះញមរុញទ្វារចូលមកមួុយទំហឹងវិសនិងធ្វើឱ្យនាយតូចដួលផ្ញារក្រោយទៅហើយ ។

The Owner Of My Heart (✔️)Where stories live. Discover now