EP39 : ប្តីល្អរបស់អូន

9.2K 622 11
                                    

៚ ង៉ឺត ៚

ចំណាយពេលធ្វើដំណើរចាកចេញពីដែនដីកំណើនត្រឡប់មករកប្រពន្ធសម្លាញ់ដែលរស់នៅផ្នែកម្ខាងទៀត គេត្រូវចំណាយពេលដល់ទៅ ១៣ ម៉ោង គ្រាន់តែហោះចុះហោះឡើងទៅវិញទៅមកគេបង្ហិនពេលវេលាអស់ដល់ទៅ ២៦ ម៉ោងឯណោះមិនលេងសើចទេ ប៉ុន្តែដោយសារតែប្រពន្ធគេក៏ទ្រាំធ្វើដំណើរមកវិញទាល់តែមកដល់មុខផ្ទះវិញតែម្តង ។ ប៉ុន្តែទម្រាំគេមកដល់វិញ នេះវាម៉ោង ១០ ទៅហើយ ថ្មាលនេះប្រពន្ធគេគេងបាត់ហើយក៏មិនដឹងដែលនេះ ។

គ្រាន់តែឈប់ឡានងក់ទាំងចៅហ្វាយទាំងកូនចៅក៏ប្រញេប្រញាប់បោះជំហានដើរចូលទៅខាងក្នុងដើម្បីទៅរកសំណព្វចិត្តរបស់ពួកគេរៀងៗខ្លួន អ្វីដែលពួកគេបានគិតថា Appa និងកូនទាំងពីរបានគេងលក់គឺខុសទាំងស្រុង ម្នាក់ៗគឺកំពុងតែត្របាញ់ភ្នែកមើលទៅទូរទស្សន៍មិនទាន់ឡើងទៅបន្ទប់នោះទេ ។

« Omega តូច អឹប!! នឹកណាស់ៗ » មិនចាំយូរ Jungkook ក៏ស្ទុះរត់ទៅលើកប្រពន្ធមកអោបជាប់ ថើបថ្ពាល់ក្រពុំទាំងគូម្ខាងម្តងៗខ្សឺតៗ ចំណែកឯអ្នកដែលមិនដឹងខ្លួនខំប្រញាប់ព័ទ្ធជើងជុំវិញចង្កេះប្តីវិញជាប់ តោង.កគេឱ្យស្អិតដោយសារតែខ្លាចធ្លាក់ ។

« ដាក់អូនចុះ ប្រយ័ត្នធ្លាក់អូន » Omega តូច សកដៃទៅគោះខ្នងរបស់គេតិចៗ តឿនគេឱ្យដាក់ខ្លួនចុះវិញ មិនដឹងទេថាយ៉ាងមិចថាប្រពន្ធកំពុងមានផ្ទៃពោះចេះមកលើកពរមើល៎តែកូនទៅកើត ។

« សឺតៗៗ ហ្ហឹម!! ត្រជាក់ចិត្តពិតមែន មិននឹកបងខ្លះទេឬបានជាមិនអោបមិនថើបបងវិញអញ្ចឹង?? » មិននិងដាច់ចិត្តដាក់ប្រពន្ធឱ្យអង្គុយនៅលើសាឡុងឱ្យបានស្រួលបួលវិញ ម៉ាហ្វៀរូបសង្ហារ ក៏ឆ្លៀតថើបៗពាសពេញរង្វង់មុខតូចស្រទន់ប្រាំ ប្រាំមួយខ្សឺតជាប់គ្នាទើបដាច់ចិត្តលែង ។

« ស្អុយក្លិនស្រី ខ្ពើមនឹក » Tae ដៀងភ្នែកទៅសម្លក់គេបន្តិច រួចក៏ឈោងដៃទៅយករបស់ញ៉ំាសំណព្វយកមកញ៉ំាបន្ត មាត់និងទំពារតាំងពីព្រឹករហូតមកដល់ថ្មាលនេះទៅហើយ នៅមិនព្រមឈប់ទំពារទៀត ។

« អូនសម្លាញ់អូនជឿសម្តីអា Jangwin ធ្វើអី? គ្រាន់តែចេញផុតពីផ្ទះបងក្អួតតាមផ្លូវឡើងចង់ឈឺទៅហើយ នៅពេលដែលទៅដល់ LA នៅជិតស្រីក៏មិនបាន បងក្អួតមិនឈប់ទេ ឥឡូវអូនសួរអា Jang អុញ?? ទៅណាបាត់ហើយ?? (អាចង្រៃ‌!! យករួចខ្លួនតែវា) » ម៉ាហ្វៀរូបសង្ហារ ដាក់ខ្លួនចូលមកអង្គុយក្បែរប្រពន្ធ ហើយក៏សកដៃទៅអោបគេពីក្រោយ ប្រថាប់បបូរមាត់ទៅត្រដុសញីនិងច្រមុះរបស់ប្រពន្ធ ចំណាយទន់លួងអស់ពីចិត្តពីថ្លើមតាមដែលគេបានមើលនៅក្នុងទូរស័ព្ទដៃ ។ ហើយមុនពេលមកដល់នៅតាមផ្លូវកំពុងបើកឡានជំនិតរបស់គេក៏បានប្រាប់គេរួចរាល់ហើយដែរ ថានិងជួយសម្រួលឱ្យវិញ ប៉ុន្តែមើលឥឡូវគេយករួចខ្លួនតែឯង អូសសំណព្វចិត្តគេចូលទៅក្នុងផ្ទះបាយបាត់មិនដឹងសោះថាទៅតាំងពីពេលណា ។

The Owner Of My Heart (✔️)Where stories live. Discover now