❗️ បកស្រាយ ❗️

7.4K 698 38
                                    

សួស្តីអ្នកអានជាទីស្រឡាញ់ ថ្ងៃនេះខ្ញុំសូមមកបកស្រាយរឿងមួយចំនួនដែលពាក់ព័ន្ធនៅក្នុងសាច់រឿងមកប្រាប់អ្នកទាំងអស់គ្នា សូមចំណាយពេលអានបន្តិចណា៎ 😊❤️

ពីដំបូងរឿងនេះមានតួឯកត្រឹមតែមួយគូតែប៉ុណ្ណោះគឺ
« ជុងហ្គុក ហ្គោលដេនហ្វៀលវីដែស & គីម ថេយ៉ុង » ដូចដែលដឹងរួចមកហើយថាមួយរយៈកន្លងទៅនេះក៏លេចតួកូនប្រុសរបស់ពួកគេមក ដំបូងខ្ញុំក៏មិនចង់បន្តឱ្យរឿងវែងអន្លាយដល់បែបនេះដែរ ប៉ុន្តែមានអ្នកអានមួយចំនួនធំសុំឱ្យខ្ញុំសរសេររឿងនេះជារដូវកាលទី ២ បន្ទាប់ពីចប់ ហើយតួឯកគឺជា « ជុងវុន ហ្គោលដេនហ្វៀលវីដែស & កាង អ៊ីនស៊ូ » ។

ដោយសារតែមិនចង់ឱ្យ.តរដូវកាលរញ៉េរញ៉ៃច្រើន ខ្ញុំក៏សម្រេចចិត្តបញ្ចូលរឿងនេះចូលគ្នាតែម្តង ដោយមិនមាន.តទៅរដូវកាលទី ២ អ្វីទៀតឡើយ ។ ដូច្នេះតួឯកនៅក្នុងរឿង " THE OWNER OF MY HEART " គឺមិនមែនត្រឹមតែពីរគូឡើយ គឺបីគូ :

-  ជុងហ្គុក ហ្គោលដេនហ្វៀលវីដែស & គីម ថេយ៉ុង
- ចាងវីន ខាសឌីន & គីម ហ្វេយ៉ុង
- ជុងវុន ហ្គោលដេនហ្វៀលវីដែស & កាង អ៊ីនស៊ូ

មូលហេតុដែលខ្ញុំបញ្ចូលតួ « ចាងវីន ខាសឌីន & គីម ហ្វេយ៉ុង » ចូលមកជាតួឯកដែរ គឺព្រោះតែ ចាងវីន ក៏ជាតួម្នាក់ដែលសកម្មនៅក្នុងសាច់រឿងណាស់ដែរ គឺមានមុខតាំងពីភាគដំបូងមកម្ល៉េះ អញ្ចឹងហើយក៏ខ្ញុំសម្រេចចិត្តយកគាត់មកធ្វើជាតួឯកតែម្តង ហើយបំណងនេះក៏មានអ្នកអានយល់ស្របផងដែរ ។

ពេលនេះពួកគេទាំង ៦ គឺសុទ្ធតែជាតួឯកឈុតឆាកនៅក្នុងរឿងទាំងអស់គឺស្មើភាពគ្នា បើសិនជាមានភាគឬឈុតរបស់ពួកគេនៅក្នុងរឿងច្រើនឬក៏តិចគឺចាត់ទុកថាធម្មតា ។ ព្រោះតួឯកមួយគូដំបូងរបស់ពួកយើងមានមុខមានមាត់ច្រើនណាស់ហើយ ខ្ញុំសុំបញ្ចេញឈុតរបស់ពីរគូទៀតមកបណ្តើរៗ ប៉ុន្តែមិនមែនមានន័យថាលែងមានឈុតរបស់ « Taekook » ទេ គឺនៅមានធម្មតា ហើយចំពោះរឿងនេះពេលដែលសមល្មមពេលណាខ្ញុំនិងបញ្ចប់តែម្តង ។

សូមអរគុណយ៉ាងជ្រាលជ្រៅដែលចំណាយពេលអានការបកស្រាយមួយនេះ ❤️
AERA ROSAA ఌ

The Owner Of My Heart (✔️)Where stories live. Discover now