EP130 : មិនបាច់ឃាត់ទេ

6.1K 592 20
                                    

« បើនៅកន្លែងនោះមានកាមេរ៉ាត្រូវកម្ទេចចោល ស្តាប់បាន?? » នៅក្នុងជ្រុងបន្ទប់ដ៏ធំទូលាយមួយយើងអាចឃើញស្រមោលមនុស្សប្រុសរូបកាយមាំទាំមួយដែលកំពុងតែអង្គុយនៅលើសាឡុង និយាយទូរស័ព្ទទាំងកណ្តាលយប់ ឯភ្នែករបស់គេវិញកំពុងតែសម្លឹងទៅ Laptop ញញឹមបណ្តើរអីបណ្តើរហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់ ។

( ស្តាប់បាន លោកម្ចាស់ )

« ស៉ើបដឹងថាអ្នកណាជាអ្នកបញ្ចូននាងមករាយការណ៍មកប្រាប់យើងបន្ថែមផង » Jungkook ឈោងដៃទៅចុចសារ Video ឡើងមកវិញ ចាក់ស្រាក្រហមរបស់គេចូលទៅក្នុងកែវ រួចទើបទម្រេតខ្លួនមកផ្អែកសាឡុងមើល Video នោះបន្ត ។

( បាទទាន!! )

« ទៅធ្វើការរបស់ឯងចុះ » និយាយបង្ហើយរួចតែប៉ុន្នឹង Jungkook ក៏ទម្លាក់ទូរស័ព្ទចុះវិញ លើកកែវស្រាក្រហមមកក្រឡែងបន្តិចរួចក៏ក្រេបផឹកទាំងញញឹមជាប់នៅលើគែមមាត់យ៉ាងសប្បាយចិត្ត ។ មិនដឹងថាគេរវល់ធ្វើការអ្វីបានជាថ្មាលនេះហើយមិនព្រមចូលទៅគេង ។

« ហ៉ឹស!! » នាយដាក់កែវចុះទៅលើបង្គាន់ដៃរានហាល រួចក៏បិទភ្នែកងើយ.កទៅខាងលើព្រមជាមួយស្នាមញញឹម ដឹងទេថាមានរឿងអ្វីទើបបានជាគេញញឹមមិនឈប់មិនឈរបែបនេះ?? គ្មានហេតុផលណាឆ្ងាយទេ Video ដែលកូនស្រីកណ្តាលរបស់គេបានសម្លាប់នោះឯងគឺជាហេតុផលដែលធ្វើឱ្យគេញញឹម ។

វាគ្មានហេតុផលអ្វីដែលគេត្រូវស្តីបន្ទោសឱ្យកូនស្រីឡើយ ព្រោះនេះមិនមែនជាកំហុសនាង នាងមិនមែនចេះតែដើរសម្លាប់មនុស្សផ្តេសផ្តាស់ឡើយ បើសិនជាមិនមករកសេចក្តីស្លាប់ពីនាងដោយខ្លួនឯង ។ នៅក្នុងត្រកូលមួយនេះគ្មានទេពាក្យថាលើកលែង គ្មានទេពាក្យថាឱកាស បើសិនជាគេបានផ្តល់ឱ្យហើយគួរតែក្រសោបយកវាឱ្យជាប់ បើមិនអញ្ចឹងឱកាសនោះក៏ខ្លាចជាសេចក្តីស្លាប់បានវិញដោយយ៉ាងងាយ ។

Vanilla ជា Alpha ស្រីម្នាក់ដ៏សែនស្ងៀមស្ងាត់បំផុត កាន់តែធំនាងកាន់តែដឹងបានច្រើន មិនសូវនិយាយស្តីមាត់.កអ្វីទេ សញ្ញាតិជា Alpha របស់នាងកំពុងតែរីកលូតលាស់បានយ៉ាងល្អហើយ គេមិនចាំបាច់ពង្វឹកនាងអ្វីច្រើនទេ ។

The Owner Of My Heart (✔️)Where stories live. Discover now