EP44 : ថើបប្រពន្ធនឹងកូនរបស់បង

7.3K 550 7
                                    

    មិនយូរប៉ុន្នានក្រោយពីលោក Doctor រូបសង្ហារបានត្រឡប់ទៅវិញ កម្លោះតូច ដែលមិនបានរករឿងកាលពីយប់ក៏ចាប់ផ្តើមស្រែកយំរំអុករករឿងទាំងលោកប៉ា ទាំង Appa មិនព្រមឈប់សម្រាកឡើយ ចង់ប៉ះក៏ពិបាកប៉ះព្រោះតែប៉ះមិនបាន ពេលលើកមកបីកាន់តែយំលើសដើមទៅវិញ មើលទៅថាគេខូចប៉ុណ្ណា ។

« ង៉ា ង៉ា »

« យំនោះយំតែម្តងហើយនាក៎ អ្នកណាវាយប្រាប់ប៉ាទៅមើល៎ » Jungkook បីបមអង្រួនលើកកូនរលាក់តិចៗ ខំរកវិធីសាស្ត្រលួងថ្មីៗក្រែងគេត្រជាក់ចិត្តលែងរករឿងរំអុកបន្ត ប៉ុន្តែគ្មានសោះយំឡើងៗតែម្តង ។

« ង៉ា ង៉ា »

« អូ៎ៗ មែនហើយៗ គ្មានអ្នកណាហ៊ានវាយកូនប៉ានោះទេ កាលពិតមកពីកូនប៉ាខូចសោះ យំរករឿងទាំងព្រលឹម » ក្រោយពីលោកប៉ាបានបញ្ចប់ប្រយោគភ្លាម កម្លោះតូចចិត្តក្តៅក៏យំយែកឡើងលើកដៃលើកជើងទធាក់ខ្លាំងៗធ្វើឱ្យរបូតស្រោមដៃស្រោមជើងឡើងពេញនិងតែម្តង ។

« ថាឱ្យប៉ុន្នឹងម៉ួម៉ៅទៀតហើយ?? ចិត្តសម្បើមណាស់ចិត្ត អា៎ៗ ប៉ានិយាយលេងទេៗ កូនប៉ាចង់បានអ្វីប្រាប់ប៉ាមក » Jungkook បីកូនយកទៅដាក់នៅក្នុងរទេះវិញ សកដៃទៅទាញមួកយកមកពាក់ឱ្យកូនវិញថ្នមៗ តែអាល្អិតកំហូចក៏លើកដៃទៅរុញទាល់តែរបូត ។

« ង៉ា ង៉ា »

« លេងទេកូនលេងទេ?? » ទាល់តម្រិះមិនដឹងថាយកអ្វីលួង ម៉ាហ្វៀរូបសង្ហារ ក៏ហូតគ្រាប់កាំភ្លើងមួយគ្រាប់លើកយកមកបង្ហាញក្បែរមុខរបស់កូនដើម្បីឱ្យគេមើលឃើញ ដោយសារតែក្មេងទើបនិងកើតទាល់តែជិតទើបអាចមើលបាន ។

    អ្វីដែលកាន់តែនឹកស្មានមិនដល់នោះគឺកូនប្រុសលោកម៉ាហ្វៀក៏ស្ងាត់មាត់ជ្រាប ក្រឡង់ភ្នែកតូចៗក៏តាមសម្លឹងរបស់ដែលប៉ាកំពុងយោលចុះយោលឡើងមិនឈប់ ។

« កូនចង់លេងនិងមានដឹងទេថាវាជាអ្វី?? វាជាគ្រាប់កាំភ្លើងកូនមិនអាចលេងបានទេ ប៉ាមិនឱ្យលេងទេណា៎ » Jungkook ក្តាប់គ្រាប់កាំភ្លើងលាក់នៅក្នុងបាតដៃ លូកម្រាមដៃមួយទៅច្បិចចុងច្រមុះកូនលេងបន្តិច បម្រុងថានិងយកគ្រាប់កាំភ្លើងទុកវិញ តែកូនប្រុសក៏ចាប់ម៉ួម៉ៅស្រែកយំត្រដាងដៃត្រដាងជើង ចំពេលដែលលោកប៉ាដាក់មុខក្បែរទៀត ទើបគេទទួលបានមួយជើងពីលោកកូនពេញៗតែម្តង ។

The Owner Of My Heart (✔️)Where stories live. Discover now