EP32 : Don't touch my little Omega

9.3K 624 8
                                    

    នៅក្នុងបន្ទប់ដែលមានមនុស្សត្រឹមតែបីនាក់នៅខាងក្នុង សម្លេងពិភាក្សាចរចារពីនេះពីនោះរបស់ដៃគូជំនួញទាំងពីរ ខណៈដែលក្មេងប្រុសម្នាក់ទៀតកំពុងតែគេងកើយទ្រូងរបស់ស្វាមីកាន់ទូរស័ព្ទសម្លឹងមើលទៅអេក្រង់ភ្លឹសៗ ចាំមិនដឹងពេលណាទើបគេនិយាយការងារចប់នោះទេ ឃើញថាគេសម្លឹងតែទូរស័ព្ទក៏ពិតមែន តែត្រចៀកគេស្តាប់ទាំងអស់រាល់អ្វីដែលពួកគេបាននិយាយគ្នា ។

« បើមានអ្នកចាំតែលើកចំណុចមិនល្អយកមកនិយាយ យើងចាំបាច់ច្រឡោតធ្វើអី?? ចំណុចល្អក៏មានយើងអាចលើកយកមកវិញបាន មិនមែនអាងតែអំណាចហើយគេក៏ជឿលើយើងទេ ពួកគេព្រមតាមគឺដោយសារតែខ្លាច ចុះហេតុអ្វីក៏មិនធ្វើឱ្យពួកគេមានទំនុកចិត្តមកលើយើង ជឿជាក់លើយើង » អង្គុយស្តាប់ពួកគេមួយថ្ងៃទៅហើយ ម្នាក់ៗគឺសុទ្ធតែជាម៉ាហ្វៀ ហាឡើងគឺរកតែបាញ់ រកតែសម្លាប់ ត្រូវមាត់ ត្រូវ.កជាមួយគ្នាខ្លាំងណាស់ គ្មានឮពួកគេនិយាយអ្វីល្អបន្តិចណាសោះ ។

« ប្រពន្ធរបស់លោកនិយាយក៏ត្រូវ »

« អូនគិតបែបនេះឬ?? » ម៉ាហ្វៀរូបសង្ហារ សកដៃទៅអង្អែលស្មាប្រពន្ធថើរៗ ចោទសួរទៅគេទាំងញញឹមតិចៗ ។

« អឹម!! អូនគ្រាន់តែឱ្យយោបល់ទេ បើបងចង់ធ្វើតាមឬមិនចង់ក៏តាមចិត្ត » នាយតូច ងក់ក្បាលតបវិញជាមុន ហើយក៏ដកភ្នែកចេញពីទូរស័ព្ទដៃបែរទៅសម្លឹងមើលមុខរបស់ស្វាមីវិញព្រមជាមួយនិងស្នាមញញឹមយ៉ាងស្រស់ ។

« ចាំបងសាកតាមអូនម្តងចុះ ក្រោកមកទៅបន្ទប់ទឹកជាមួយបង » Jungkook អោនទៅថើបថ្ពាល់គេមួយខ្សឺតហើយក៏លើកគេឱ្យចុះពីលើភ្លៅវិញ ងាកមុខទៅសម្លឹងដៃគូជំនួញបន្តិចហើយគេក៏ងក់ក្បាលជំនួសឱ្យការតប អនុញ្ញាតិឱ្យគេទៅ ចំណែកឯខ្លួនក៏លើកកែវស្រាមកក្រេបផឹកបន្តវិញ ។

« បងស្គាល់គេនោះយូរឬនៅ? » កំពុងតែបណ្តើរគ្នាដើរចេញមកខាងក្រៅ Tae ក៏ចាប់ចោទសួរទៅកាន់អ្នកម្ខាងទៀតទាំងជ្រួញចញ្ចើម ស្តាប់តាមការនិយាយស្តីគេដូចជាមិត្តជិតស្និតនិងគ្នាយ៉ាងអញ្ចឹង ។

« យូរដែលហើយ ប៉ុន្តែនេះជាលើកទី 1 ហើយដែលជួបគ្នា  គេណាត់បងពីរ បីសារដែរ ប៉ុន្តែបងរវល់គ្មានពេលមកជួប » គេតបទៅវិញបណ្តើរដៃក៏អង្អែលសាច់ចង្កេះតូចច្រឡឹងបណ្តើរ ប៉ុន្តែ Tae ហាក់ដូចជាគ្មានអារម្មណ៍អ្វីសោះ ព្រោះគេទម្លាប់ស៉ំានិងការប៉ះពាល់បាត់ទៅហើយនិង ។

The Owner Of My Heart (✔️)Where stories live. Discover now