EP45 : អូនសុំទោសប្តីសម្លាញ់

7.3K 591 11
                                    

    កន្លងផុតទៅប៉ុន្នានថ្ងៃ ថ្ងៃនេះជាថ្ងៃទី 7 ហើយដែលទាយាទតូចបានចាប់កំណើតចេញមកខាងក្រៅ ដំបូងថ្ងៃនេះគឺត្រូវជាថ្ងៃដែល Tae ត្រូវចាកចេញដើម្បីវិលត្រឡប់ទៅផ្ទះវិញទៅហើយ ប៉ុន្តែគ្រូពេទ្យក៏ឃាត់ឱ្យគេនៅមួយថ្ងៃទៀត ព្រោះត្រូវតាមដានសុខភាពរបស់គេនិងកូនបន្ថែមឱ្យកាន់តែប្រាកដចិត្ត ។

« ង៉ា ង៉ា » សម្លេងស្រែកយំរំអុករកនេះរកនោះរបស់កូនប្រុសដែលធៀបបាននិងកែវភ្នែកទាំងគូរបស់ម៉ាហ្វៀរូបសង្ហារ ចេះតែបន្លឺឡើងមិនដាច់សូរស័ព្ទ មិនដឹងថាថ្ងៃនេះគេយ៉ាងមិច បានជាគេចេះតែយំរហូតបែបនេះ ។

« Jungwon រកអ្វីកូនសម្លាញ់?? ឈឹងទៅណា៎កូនណា៎ » ខណៈដែលកូនចេះតែយំអ្នកដែលជា Appa ក៏លើកកូនមកបីលួងលោមគេតាមទម្លាប់ដូចរាល់លើក ប៉ុន្តែលើកនេះគេមិនព្រមបាត់យំសោះតែម្តង ។

« Won រកប៉ាមែនទេកូន?? បន្តិចទៀតប៉ាមកវិញហើយណា៎ ប៉ារវល់ធ្វើការៗ » Tae សកដៃទៅទះគូទកូនស្រាលៗបំណងឃាត់កូនមិនឱ្យយំបន្ត ទោះបីជាគ្រូពេទ្យបានប្រាប់ហើយថាកូនយំកាន់តែខ្លាំងនេះក៏កំពុងតែបង្ហាញថាគេមានសុខភាពល្អនិងរឹងមាំ ប៉ុន្តែខ្លួននៅតែមិនចូលចិត្តពេលកូនយំដដែល ។

                         ៚ ក្រាក ៚

« ប្រពន្ធសម្លាញ់បងមកវិញហើយ ហៃយ៉ា!! អ្នកណានាក៎យំអីក៏យំម្ល៉េះ?? » គ្រាន់តែរុញទ្វារបើកចូលមកដល់ខាងក្នុងភ្លាម សម្រែកនៃការស្រែកយំរបស់កូនប្រុសជើងល្អក៏លាន់ឡើងឱ្យរំពងឡើងមកភ្លាម ។ លោកប៉ារូបសង្ហារដើរទៅរកប្រពន្ធនិងកូនទាំងញញឹមជាប់ អើតមុខទៅថើបថ្ពាល់ក្រពុំរបស់ប្រពន្ធមួយដង្ហើមតាមទម្លាប់ រួចទើបអោនទៅមើលកូនប្រុសម្តង ។

« Won កិកកុករកបងមិនឈប់ទេ » នាយតូច បន្លឺឡើងតិចៗ ហុចកូនទៅឱ្យស្វាមីចាំទទួលហើយកូនក៏រាងបន្ថយសម្លេងលែងសូវស្រែកដូចមុននេះ ព្រោះតែគេចំណាំបានដៃប៉ា និងដៃរបស់ Appa គ្រាន់តែបីបមក៏គេដឹងបានដែរ ។

« អូ៎ៗ កូនប្រុសប៉ា រកប៉ាផងឬ?? សឺតៗ ប៉ារវល់ធ្វើការយកលុយមកចិញ្ចឹមលោកកូនជើងល្អរបស់ប៉ានេះអី » Jungkook ឈ្ងោកមុខទៅមើលរង្វង់មុខតូចរបស់កូនប្រុសទាំងញញឹមពង្រាយមិនឈប់ មិនចម្លែកទេដែលកូនរករឿងចង់ឃើញលោកប៉ាដោយសារតែភាគច្រើនគឺលោកប៉ានេះហើយគឺជាអ្នកលួង និងបីកូនដើរ ប៉ុន្តែថ្ងៃនេះគេរវល់ធ្វើការត្រូវងើបទៅតាំងពីម៉ោង 7 ឥឡូវម៉ោង 9 ទៅហើយទើបមកដល់ ។

The Owner Of My Heart (✔️)Where stories live. Discover now