EP12 : ផ្សំដំណេក

12.9K 730 7
                                    

ក្រោយពីសង្គ្រាមស្នេហ៍ក្តៅគគុកដូចរងើកបានបញ្ចប់ គូស្នេហ៍ទាំងពីរ...អូ៎!! ទេខុសហើយ ពួកគេមិនមែនគូស្នេហ៍និងគ្នាទេ ។ Alpha រូបសង្ហារ ក៏បាននាំ Omega តូចរូបស្រស់ របស់គេចុះពីខាងលើ នាំគេទៅលេងនៅឯក្រោយផ្ទះ ព្រោះនៅទីនោះគឺមានទេសភាពស្អាតហើយក៏មានខ្យល់អាកាសល្អបរិសុទ្ធថែមទៀត បែបនេះទើបគេស្រស់ស្រាយមិនងាយឈឺ ដោយសារតែចំណាយកម្លាំងអស់ច្រើនពេក ។

« យ៉ាងមិចដែល?? ចូលចិត្តទេ? » នៅពេលដែលគេបាននាំនាយតូចមកដល់គេក៏ចោទសួរព្រមជាមួយនិងស្នាមញញឹមជាប់នៅលើផ្ទៃមុខជាប់រហូត ។ ប៉ុន្តែ Omega តូចមិនបានស្តាប់ឮអំពីការសួរនាំនោះទេ ព្រោះពេលនេះគេកំពុងតែភាំងភ្លឹកជាមួយនិងទេសភាពដ៏ស្រស់ស្អាតដែលគេមិនហ៊ានសូម្បីតែលួចគិតថាគេនិងបានមកឃើញកន្លែងបែបនេះ ។

« Omega តូច »

« ហ្ហឹស?? លោកសួរអីអម្បាញ់មិញ? »

« យើងបានចម្លើយហើយ មិនបាច់សួរម្តងទៀតទេ »

« ខ្ញុំអង្គុយបានទេ? »

« មកនេះមក » Jungkook ហៅក្មេងតូចឱ្យមកជិតគេវិញ រួចទើប...

៚ ឃ្លុះ ៚

« អូយ!! ឈឺណា៎ » Tae ពេបមាត់ធ្វើមុខស្មូញៗ ព្រោះតែត្រូវអ្នកម្ខាងទៀតខោកក្បាលមួយក្រញស្រាលៗបំផុត ប៉ុន្តែមើលមុខគេពេបមាត់រកយំទៅហើយ ។

« យើងប្រាប់ហេតុអ្វីក៏មិនចាំ?? ដែលយកចិត្តទុកដាក់ជាមួយនិងយើងខ្លះឬអត់? » ម៉ាហ្វៀកម្លោះ ស្ក្រឺតជើងធ្មេញក្រឺតខ្នាញ់ជាមួយក្មេងដែលឈរនៅក្បែរដៃនេះជាខ្លាំង

( សម្រាប់ Omega តូចរបស់យើង យើងមិនចេះនិយាយថា ទេ នោះទេ )

« ហិកៗ ចាំហើយ » នាយតូច ងើយមុខទៅសើចដាក់គេយ៉ាងស្រស់ ហើយក៏បង្វែរខ្លួនដើរទៅអង្គុយលើកៅអីច្រត់ដៃនិងតុសម្លឹងមើលទេសភាពនៅជុំវិញខ្លួនទាំងញញឹមញញែមមិនឈប់ ។ គេមិនងាយនិងបានចេញទៅណាមកណានោះទេ ព្រោះតែ Appa បារម្ភនិងស្រឡាញ់គេខ្លាំងណាស់ ព្រួយខ្លាចតែកូនមានគ្រោះថ្នាក់ជួបរឿងមិនល្អអីបែបនិង អញ្ចឹងហើយបានជា Tae មិនសូវទៅណាមកណា បើមិនចាំបាច់គេគឺមិនទៅតែម្តង ។

The Owner Of My Heart (✔️)Where stories live. Discover now