EP67 : ឯងត្រូវតែសងរាល់ការឈឺចាប់របស់ខ្ញុំ

8.7K 701 34
                                    

[ មន្ទីពេទ្យ ]

    បន្ទាប់ពីបានធ្វើដំណើរចាកចេញពីសាលារៀនសម្តៅមករកមន្ទីរពេទ្យពេលនេះទាំងប៉ានិងកូនប្រុសគឺកំពុងតែដើរចូលមកខាងក្នុងមន្ទីរពេទ្យធ្វើឱ្យ Doctor និងគ្រូពេទ្យជាច្រើនផ្អើលឆោឡោពេញមន្ទីរពេទ្យដោយសារតែវត្តមានរបស់ម៉ាហ្វៀដ៏មានអំណាច ។ ស្លាប់ហើយ!!! អ្នកណាក៏ដឹងដែលថា Jungkook ស្អប់មន្ទីរពេទ្យណាស់ ចុះគេមកទីនេះធ្វើអ្វី?? ឬក៏មកដាក់គ្រាប់បែក?

« ឈប់ដើរតាមយើង ទៅណាក៏ទៅៗ » ម៉ាហ្វៀរូបសង្ហារ បង្វែរខ្លួនងាកមុខទៅស្រែកដេញពួកគេកុំឱ្យដើរតាមខ្លួនទៀត ប៉ុន្តែពួកគេសុខចិត្តធ្វើថ្លង់ឈានជើងថយក្រោយអោនគោរពជំនួសតែមិនព្រមចេញ ។

« លោ..លោកម្ចាស់ មិនស្រួលខ្លួនមែនទេ?? ទើបមកមន្ទីរពេទ្យដោយខ្លួនឯងផ្ទាល់បែបនេះ? » លោក Doctor ម្នាក់ក្លាហានហ៊ានងើបមុខមកនិយាយជាមួយគេទាំងញញឹមតិចៗ តែគេក៏សម្លក់ទើបប្រញាប់អោនមុខចុះវិញសឹងតែជាប់.ក ។

« យើងមកលេងមិនបាន?? » Jungkook ដាក់មួយសំណួរទៅកាន់ពួកគេគ្រប់គ្នា ហើយមើលទៅមួយៗក្រវីក្បាលតតាត់ចង់ជ្រុះពីស្មា ។

« បានគឺបាន » ម្ចាស់មន្ទីរពេទ្យ បន្លឺឡើងទាំងញញឹមចំកោងខ្នងអោននិយាយជាមួយគេបណ្តើរគោរពបណ្តើរមិនឱ្យទាស់ទែងក្នុងប្រការមួយជំនិតតូចណាឡើយ ។

« អញ្ចឹងក៏ចេញទៅ » គេបក់ដៃដេញឱ្យទៅម្តងទៀត លើកនេះពួកគេក៏ប្រញាប់ថយបំបែកគ្នាទៅរកការងាររៀងខ្លួនវិញ មិនហ៊ាននៅឱ្យទើសមុខទើសមាត់ បើគេដេញលើកទី 2 ហើយមិនព្រមទៅទៀត លើកទី 3 ច្បាស់ជាគ្រាប់កាំភ្លើងដេញហើយ ។

« ពួកគេខ្លាចលោកណាស់ » ពេលដែលពួកគេទាំងពីរដើរចូលមកដល់ក្នុងជណ្តើរយន្ត Jungwon ក៏និយាយឡើងទាំងលួចអស់សំណើច គ្រាន់តែមកធម្មតាៗកូនចៅក៏គ្មាន អាវុធអីក៏មិនបង្ហាញ តែមួយៗខ្លាចឡើងរញីរញ័រអស់រលីង ។

« មិនមែនតែពួកគេទេ » Jungkook សើចចេញមកបន្តិច លូកដៃទៅចុចលេខជណ្តើរយន្តយកជាន់ដែលខ្ពស់ជាងគេ ព្រោះតែមនុស្សដែលគេត្រូវទៅជួបកំពុងតែនៅទីនោះ ឮថាជាបន្ទប់ VIP ផង មានអីចង់ដឹងថាអា VIP និងធ្វើអ្វីគេបានខ្លះ ។

The Owner Of My Heart (✔️)Where stories live. Discover now