EP100 : គ្មានទេអាថ៌កំបាំងនៅលើលោកនេះ

7.6K 696 58
                                    

    ដំណើរបោះជំហានមួយៗរបស់ម៉ាហ្វៀដ៏មានអំណាចនៅក្នុងទីក្រុង LA បណ្តើរប្រពន្ធបណ្តូលចិត្តបណ្តូលថ្លើម នៅលើលើដៃម្ខាងពរកូនស្រីកណ្តាល ឯម្ខាងទៀតគឺពរកូនស្រីពៅ គឺគេរាប់រងតែម្នាក់ឯងគឺមិនឱ្យប្រពន្ធពរឡើយ ។ គិតទៅពេលនេះពួកនាងមានអាយុ 11 ឆ្នាំទៅហើយ ប៉ុន្តែទៅណាមកណាលោកប៉ាគឺនៅតែពរ ព្រោះពួកនាងនៅតែកូនក្មេងក្នុងភ្នែកលោកប៉ាដដែលនិង ។

    ដោយសារតែថ្ងៃនេះពួកគេទទួលបានសំបុត្រអញ្ជើញឱ្យទៅកម្មវិធីមួយដែលមានសុទ្ធតែអ្នកមានមុខមានមាត់នៅទីក្រុង LA ក៏ឮមកថាមានវត្តមានរបស់ព្រះនាងទៅដូចគ្នា តែគេមិនទៅចាប់អារម្មណ៍ទេ ព្រោះរវល់នាំប្រពន្ធកូនដើរផ្សារ ឯ Jungwon ចេះចាត់ចែងខ្លួនឯងហើយ មិនដែលចេះឱ្យគេពិបាកជាមួយទេ ។

« ប្រពន្ធសម្លាញ់អូនពេញចិត្តមួយណា?? » ចូលមកដល់ហាងសម្លៀកបំពាក់ លោកប៉ារូបសង្ហារ ក៏ដាក់កូនឱ្យទៅរើសរករបស់ដែលពួកនាងពេញចិត្ត ឯគេវិញគឺនៅតាមតោងប្រពន្ធស្អិតរបេះមិនចេញតែម្តង ប៉ុន្តែកុំភ័យកូនគេតែ 2 នាក់ ប៉ុន្តែអង្គរក្សតាមមើល 10 នាក់ឯណោះ ។

« បងសួរអូនហើយបងមិនឱ្យអូនយកដដែលនិង » នាយតូច ងើយមុខទៅសម្លក់អ្នកដែលសួរបន្តិច ក្រឺតម្តងៗចង់តែទះឱ្យបែកមុខនិងទេ ដើរផ្សារឡើងរោយជើងអស់ហើយ គេតែងតែនិយាយប្រយោគនេះ ប៉ុន្តែពេលខ្លួនរើសបានគេក៏មិនឱ្យយក មូលហេតុមានមិនចេះខ្វះទៀត សុទ្ធតែថាកូនបីហើយកុំលេងខ្លួនឱ្យអ្នកណាមើលច្រើនពេក ទុកឱ្យតែគេមើលមួយបានហើយ ។

« មកពីវាមិនត្រូវចិត្តបង » ស្គាល់ទេមនុស្សហួងហែងប្រពន្ធ?? ឈុតមួយណាក៏ដោយក៏សាកសមនិងប្រពន្ធរបស់គេដែរ ព្រោះប្រពន្ធគេស្អាតស្រាប់ស្លៀកអ្វីក៏បាន វាមិនមែនជាបញ្ហាទេ ប៉ុន្តែអ្វីដែលជាបញ្ហាគឺស្អាតពេកហើយខ្លះទៀតបញ្ចេញសាច់ជ្រុល មួយថ្ងៃៗគេតាមឃ្លុំរហូតមកបង្ហាញស្អីឱ្យគេមើលស្រួលៗម្ល៉េះ ។

« ឆើស!! »

« ចាំបងរើសឱ្យអូនចុះយ៉ាងមិចដែរ?? »

« សង្ឃឹមថាមិនមែនជាឈុតដែលឃ្លុំជិតឈឹងដូចអ្នកកូនខ្ចីទៅចុះ »

The Owner Of My Heart (✔️)Where stories live. Discover now