EP36 : កុំឱ្យធ្វើទុក្ខប្រពន្ធយើង

8.6K 622 10
                                    

    ក្រោយពីចំណាយពេលធ្វើដំណើរដល់ទៅ 13 ម៉ោង ការចាកចេញពី Seoul មកដែនដីកំណើតនៅ LA ក៏ត្រូវបានបញ្ចប់នៅពេលដែលយន្តហោះផ្ទាល់ខ្លួនរបស់ម៉ាហ្វៀដ៏មានអំណាចនៅទីនេះបានចតឈប់មកដល់ដី ។ ឡានទំនើបសេរីចុងក្រោយបង្អស់ក៏ចតមកចាំនៅមាត់ជណ្តើររបស់យន្តហោះ ដើម្បីមកទទួលចៅហ្វាយត្រឡប់ទៅវិមានវិញ ។

    គេបានចាកចេញពី Seoul នៅម៉ោង 8 យប់ហើយក៏មកដល់ LA នៅម៉ោង 8 ព្រឹក បាយទឹកក៏មិនទាន់បានញ៉ំា ព្រោះតែនៅលើយន្តហោះកូនរបស់គេធ្វើទុក្ខគេសម្បើមណាស់ គេបិទភ្នែកបានមួយស្របក់ក៏ត្រូវរត់ទៅបន្ទប់ទឹកទៀតហើយ មើលសភាពគេពេលនេះចុះដើរមានរួចឯណា មុខឡើងស្លេក ព្រោះតែចាញ់កូនជំនួសប្រពន្ធច្រើនពេក ។

« បើកទៅវិមានឱ្យឆាប់ឡើងទៅ » គ្រាន់តែដាក់ខ្លួនមកដល់ក្នុងឡានប៊ុកគេក៏ប្រាប់ឱ្យ កូនចៅដែលមកទទួលគេនោះឱ្យបើកទៅវិមាន ព្រោះគេដឹងហើយថាអ្នកណាជាអ្នកយកឯកសារ រត់ក្អួតចុះក្អួតឡើងគេបែរជានឹកឃើញទៅវិញ ។

« ទទួលបញ្ជា ចៅហ្វាយ »

« Jangwin ឯង Call ទៅប្រាប់ Omega តូចផងថាយើងមកដល់ LA ហើយ ប្រាប់គេឱ្យញ៉ំាបាយឱ្យច្រើនៗផង កូនជើងល្អរបស់យើងធ្វើបាបយើងហត់គេអាចនិងឃ្លាន »

« ទទួលបញ្ជា ចៅហ្វាយ » ថាហើយជំនិតរូបសង្ហារក៏ហូតទូរស័ព្ទ Call ទៅបំណងថានិងប្រាប់ ចៅហ្វាយតូច តាមបញ្ជា ប៉ុន្តែអ្នកដែលលើកមិនមែន ចៅហ្វាយតូច ទេ គឺជា Fea សំណព្វចិត្តគេតើ ។

( អាឡូ Jangwin )

« Fea ខ្ញុំ Call ទៅខុសលេខមែនទេនេះ »

( អត់ទេ! នេះលេខរបស់ Tae តើ ប៉ុន្តែគេរវល់ញ៉ំាបាយទើបខ្ញុំមកលើកជំនួស )

« ចៅហ្វាយមកដល់ LA ហើយ Fea ជួយប្រាប់ចៅហ្វាយតូចឱ្យផង »

( ចុះលោក?? មិនទាន់ដល់ទេឬ? )

« ដល់ហើយបាទ!! អញ្ចឹងប៉ុន្នឹងសិនហើយណា៎ ចាំទំនេរខ្ញុំ Call ទៅម្តងទៀត »

( អឹម!! ) និយាយចប់ការសន្ទនាតាមទូរស័ព្ទដៃក៏បានបញ្ចប់ Jangwin ដាក់ទូរស័ព្ទទៅក្នុងហ៊ោបាវវិញ រួចក៏អង្គុយញញឹមញញែម ដោយមិនខ្វល់ពីចៅហ្វាយដែលកំពុងតែអង្គុយនៅក្បាំងខាងក្រោយចងចញ្ចើមសម្លក់គេទាល់តែសិន ។

The Owner Of My Heart (✔️)Where stories live. Discover now