EP102 : មនុស្សប្រុសមានមួយមិនគ្រប់ទេ

7.4K 684 31
                                    

    ចំណាយពេលចូលរួមក្នុងកម្មវិធីមិនទាំងដល់មួយម៉ោងស្រួលបួលផងមេគ្រួសារលោកម៉ាហ្វៀស្តេចប្រច័ណ្ឌហួងហែងប្រពន្ធក៏នាំប្រពន្ធនឹងកូនតូចៗទៅផ្ទះវិញ ដោយសារតែរបាំងមុខតូចមួយនិងគ្មានបានជួយស្អីគេមួយបៀកទេ ពួកអាចង្រៃមិនខ្លាចងាប់អស់នោះនៅតែមើលប្រពន្ធគេរហូត ចង់ខ្វេះភ្នែកពួកវាចេញឱ្យអស់ទេ ។ តែ Jungwon នឹង Insu គឺមិនទាន់ត្រឡប់ទៅវិញឡើយព្រោះឮពួកគេថាចេញពីទីនេះពួកគេនាំគ្នាទៅកន្លែងផ្សេងមួយកន្លែងទៀត ។

« ហ្ហឹម!! រឿងនេះតួប្រុសអាក្រក់ណាស់ » Vanilla បន្លឺឡើងតិចៗ ជ្រួញមុខជ្រួញមាត់បង្ហាញពីការមិនពេញចិត្តចេញមកយ៉ាងច្បាស់ ក៏ព្រោះតែនាងកំពុងតែទាស់ចិត្តជាមួយតួក្នុងរឿងនេះឯង ។

« មែនហើយ មើលចុះក្បត់ប្រពន្ធទៅរកស្រីផ្សេង » Rose បន្តតាមពីក្រោយបងស្រី លើកដៃទៅចង្អុលកញ្ចក់ IPad ចំតួប្រុសម្នាក់នោះញិចផងអីផងក្រឺតខ្លាំងសម្បើមណាស់ ។

« បង!!! » នាយតូច ដាក់ទូរស័ព្ទចុះពីលើដៃងាកមុខទៅហៅលោកប្តីទាំងចងចញ្ចើមផ្អឹបចូលគ្នា សម្លឹងមើលទៅគេដែលរវល់បើកឡានហើយមិនកាន់ដៃខ្លួនដូចរាល់ដង គេមានស្រីទេដឹង??

« បាទអូនបាទ?? » ម៉ាហ្វៀរូបសង្ហារ ងាកមុខទៅឆ្លើយជាមួយប្រពន្ធបន្តិច ហើយក៏បែរទៅមើលផ្លូវវិញ ដោយសារតែខ្លួនជាប់ដៃបើកឡានគេត្រូវមើលផ្លូវឱ្យជាប់ព្រោះក៏រាងស្រវឹងតិចតួចដែរ ទើបត្រូវផ្តោតខ្លាំង ។

« ហេតុអ្វីមិនកាន់ដៃអូន? »

« បងឃើញអូនលេងទូរស័ព្ទទើបមិនហ៊ានកាន់ ចាំបងកាន់ក៏បានដែរ » បញ្ចប់ប្រយោគគេក៏សកដៃទៅក្រសោបកាន់ដៃតូចស្រឡូនយកមកថើបថើរៗ ឯដៃម្ខាងទៀតគឺកាន់ចង្កូតឡានបង្វែរធម្មតា ។

« បងលួចមានស្រីមែនទេ?!! »

« អុញ?? មានឯណាប្រពន្ធសម្លាញ់ កូនបងបីហើយឱ្យបងទៅមានស្រីអ្វីទៀត?? សឺត!! កុំគិតច្រើនអីបងស្រឡាញ់អូន » Jungkook ចងចញ្ចើមធ្វើមុខម៉ីងម៉ំាងដែលសុខៗប្រពន្ធក៏មកចោទប្រកាន់ថាខ្លួននេះមានស្រី មនុស្សការងារតោងឱ្យស្និតជាប់ដៃជាប់ជើងរកតែពេលមកជិតប្រពន្ធសម្លាញ់មិនបានផង ឱ្យគេបានពេលឯណាទៅរកស្រីនោះ ។

The Owner Of My Heart (✔️)Where stories live. Discover now