EP86 : ហាមដាច់ខាតកុំឱ្យវាងាប់

7.3K 645 20
                                    

    ប៉ុន្នានម៉ោងក្រោយមក អាល្អិត ក៏បានរួចផុតពីគ្រោះថ្នាក់ គ្រាន់តែមិនទៀងថាគេដឹងខ្លួនពេលណា សូម្បីតែ Doctor ក៏សម្រេចឱ្យមិនចេញដែរ ដូចដែលដឹងថាសុខភាព Insu គឺខ្សោយណាស់គេមិនអាចទ្រាំទ្រនិងការឈឺចាប់បានទេ បើជួបហើយគេមានតែបាក់ថែមតែប៉ុន្នឹង ដែលជួយគេឱ្យត្រជាក់ខ្លួនត្រឡប់មកជាធម្មតាវិញបាននេះក៏ជាការប្រសើរណាស់ហើយ ។

    រាងកាយរបស់ក្មេងតូចដែលគេងនៅលើគ្រែអ្នកជំងឺមានត.ភ្ជាប់ស៉ឺរ៉ូមដើម្បីជំនួយកម្លាំងឱ្យគេវិញ ក្រែងអាចជួយធ្វើឱ្យគេឆាប់ដឹងខ្លួន ឯស្ថិតនៅក្បែរដៃក៏មានគូដណ្តឹងកំពុងអង្គុយសម្លឹងមើលគេពីលើសាឡុងមាត់ គេស្ងាត់មាត់ស្ងាត់.កតាំងតែពីមកដល់ដំបូងអ្វីក៏មិននិយាយ អ្វីក៏មិនស្តី ពេលគេផ្ទេរ Insu ឱ្យចូលមកដល់បន្ទប់នេះគេអង្គុយមើលតែ Insu យ៉ាងស្ងៀមស្ងាត់ ទង្ទឹងហើយទង្ទឹងទៀតចាំគេដឹងខ្លួន ប៉ុន្តែយូរទៅកាន់តែយូរទៅគេមិនព្រមដឹងខ្លួនឡើយ ។

« Won?? កុំបារម្ភពេកអីណា In ផុតពីគ្រោះថ្នាក់ហើយ ប្រហែលជាគេនៅអស់កម្លាំងទើបគេមិនទាន់ដឹងខ្លួនបែបនេះ » Tae ដាក់ខ្លួនទៅអង្គុយក្បែរកូនប្រុសសកដៃទៅក្រសោបស្មាកូនអង្អែលថ្នមៗ ឃើញកូនបែបនេះខ្លួនក៏នៅមិនសុខ ទើបសម្រេចចិត្តមកនិយាយជាមួយគេ ប៉ុន្តែលទ្ធិផលនៅតែដដែលគេមិនព្រមនិយាយស្តីឡើយ ។

« បណ្តោយកូនទៅអូន បន្តិចទៀតកូនលែងអីហើយ ទៅក្រៅជាមួយបងសិនមក » Jungkook ដើរចូលទៅដឹកដៃប្រពន្ធជាទីស្រឡាញ់មកវិញ និយាយលួងលោមផងអីផងដោយសារតែមិនចង់ឱ្យបារម្ភច្រើនពេក ព្រោះតែខ្លួនឯងក៏កំពុងតែមិនស្រួល ។

« Jung »

« ជឿបងមិនអីទេ » Jungkook បន្លឺឡើងម្តងទៀត អោបស្មាប្រពន្ធបណ្តើរគេចេញទៅខាងក្រៅ ដោយសារតែចង់មិនឱ្យកូនតានតឹងពេក គេអាចនិងនិយាយពេលដែលគ្មានអ្នកណានៅទីនេះ ។

« Kang Insu » ពេលដែលនៅក្នុងបន្ទប់មានតែពីរនាក់ កម្លោះតូច ក៏និយាយចេញមកពិតមែន គេក្រោកដើរចេញពីលើសាឡុងបោះជំហានចូលទៅក្បែរគូដណ្តឹង លើកដៃទៅដាក់ពីលើក្បាលរបស់អ្នកដែលកំពុងតែសម្រាកនៅលើគ្រែហើយក៏អង្អែលថ្នមៗ ។

The Owner Of My Heart (✔️)Where stories live. Discover now