EP134 : ប្រពន្ធកូនយើងគឺសំខាន់ជាងអ្វីទាំងអស់

6K 624 27
                                    

[ មន្ទីរពេទ្យ ]

« ញាប់ដៃញាប់ជើងបន្តិចទៅ » Mera ស្រែកតឿនប្រាប់គ្រូពេទ្យឱ្យប្រញាប់យកគ្រែមក ហើយនាងក៏ជួយគ្រាល Tae ឡើងទៅគេងលើគ្រែថ្នមៗការពារកុំឱ្យគេប៉ះទង្គិចអ្វីខ្លាំង ។ រត់តាមកកិតពីក្រោយគ្រែបណ្តើរឯដៃក៏ចុចទាក់ទងទៅប្រាប់ Night ឱ្យលាក់ដំណឹងនេះ ជៀសវាងកុំឱ្យសត្រូវវាមកលួចលបខាំទាន់ ។

« ង៉ឺត!!!* Tae » មិនបានប៉ុន្នានផងឡានសេរីទំនើបរបស់ម៉ាហ្វៀដ៏មានអំណាចក៏ជិះចូលមកដល់តាមពីក្រោយ ។ Jungkook ស្ទុះស្ទារត់មកតាមគ្រែរបស់ប្រពន្ធ ក្តោបដៃតូចស្រឡូនយកមកថើបខ្សឺតៗ ជូតវាសទឹកភ្នែកនៅលើថ្ពាល់ប្រពន្ធចេញថ្នមៗ ។ ចង់និយាយអ្វីក៏គេក្រឡាស់អណ្តាតនិយាយមិនចេញ គេទាំងភ័យទាំងខឹង ចង់ធ្វើអ្វីក៏ធ្វើមិនត្រូវដែរ ។

« Jung~~ ហ៉ឹក កូន..ឈឺខ្លាំងណាស់ » Tae ស្រវេស្រវាក្តាប់ម្រាមដៃជាប់ជាមួយដៃស្វាមីវិញយ៉ាងណែន សម្លឹងមុខគេត្អូញត្អែរប្រាប់ពីការឈឺចាប់ដែលមាននៅក្នុងខ្លួន ។ ឯគ្រែក៏ចេះតែរុញឆ្ពោះទៅខាងក្នុងយ៉ាងលឿនបំផុតតាមដែលអាចធ្វើបាន ព្រោះមើលទៅសភាពគេគឺដូចជាមិនស្រួលឡើយ ។

« ធ្វើអ្វីម្យ៉ាងទៅ!! » Jungkook ស្រែកគំហកឡើងខ្លាំងៗបង្ហាញពីការម៉ួម៉ៅក្តៅក្រហាយចេញមក ធ្វើឱ្យគ្រូពេទ្យញ័រដៃញ័រជើងតតាត់ ខ្លាចគេចង់ខ្យល់ចាប់អស់ទៅហើយម្នាក់ៗ ។

« អា៎!! »

« ផាំង* ចង្រៃយ៍!!! » គ្រាន់តែគេឮសម្រែកស្រែករបស់ប្រពន្ធចេញពីខាងក្នុងមកភ្លាម គេក៏លើកជើងទាត់កៅអីនៅក្បែរនោះមួយទំហឹងតាមកំហឹងនៅក្នុងខ្លួន ។ តាំងតែពីថ្ងៃដែល Tae ឈានជើងចូលមកដល់ក្នុងជីវិតគេ គេមិនដែលឱ្យ Tae មកជួបការឈឺចាប់អ្វីដល់ថ្នាក់នេះទេ កុំឱ្យតែគេរកមុខឃើញឱ្យសោះ កុំឱ្យសោះ!!!!

« ខ្ញុំនឹងរកមុខអ្នកធ្វើមកឱ្យលោកម្ចាស់ សូមលោកម្ចាស់ផ្តល់ឱកាសឱ្យខ្ញុំម្តងទៀតមកចុះ » នាងក្រមុំចំកោងខ្នងអោនគោរព លោកម្ចាស់ របស់ខ្លួនម្តងទៀត រួចទើបបោះជំហានដើរចេញទៅព្រមជាមួយនិង Night ទាំងក្តាប់ដៃយ៉ាងណែន ។

« ក្រាក* លោកម្ចាស់ » ក្រោយពីចូលទៅក្នុងបន្ទប់សង្គ្រោះអស់ប្រមាណ 10 នាទីជាង លោក Doctor ម្នាក់ក៏ដើរចេញមកវិញ ដើម្បីមកប្រាប់អ្នកកំពុងដើរចុះដើរឡើងពេញមុខបន្ទប់ពីអាការៈរបស់អ្នកនៅខាងក្នុង ។

The Owner Of My Heart (✔️)Where stories live. Discover now