EP23 : យើងជា Alpha

9.8K 665 9
                                    

« បង Jangwinៗ គឺ Jung គេឈឺណា៎បង តាមពេទ្យមកបន្តិចមក » សម្លេងស្រែកហៅរកជំនួយបានបន្លឺឡើង ខណៈដែលម្ចាស់សម្លេងកំពុងឆ្លេឆ្លាៗនៅមិនស្ងៀមមួយកន្លែងឡើយ ។ ប៉ុន្តែមិនដឹងយ៉ាងមិចគេបែរជាមិនហ៊ានចុះពីលើជណ្តើរឡើយ គេនៅមិនសុខមួយកន្លែង ហើយក៏មិនហានចុះ មិនទេថាគេកើតអ្វីទេ ។

« ចាំបន្តិច ខ្ញុំ Call ហៅលោក Doctor សិន » និយាយរួចកម្លោះសង្ហារក៏ប្រញាប់ហូតទូរស័ព្ទយកមក Call ទៅ Doctor យ៉ាងលឿន ព្រោះថាគេមិនបានស្រណុកចិត្តជាមួយទេនៅពេលដែលឮថាចៅហ្វាយឈឺ ប៉ុន្តែគេមិនហ៊ានចូលទៅមើលឡើយ ដោយសារតែខ្លាចចៅហ្វាយមិនអនុញ្ញាតិ ។

នៅពេលដែលហៅរកជំនួយហើយរួចរាល់ នាយតូច ក៏ប្រញាប់ដើរទៅបន្ទប់វិញដើម្បីទៅជួយមើល អ្នកកម្លោះនៅឯក្នុងបន្ទប់វិញ មិនដឹងទេថាថ្មាលនេះគេយ៉ាងមិចយ៉ាងម៉ាទៅហើយ បើក្អួតយ៉ាងនិងៗ គេអាចនិងធ្លាក់ខ្លួនឈឺបានបើគេនៅតែក្អួតបន្តទៀតនោះ ។

« អ៊ួកៗ... » គេពិតជានៅក្អួតមិនទាន់បាត់មែនថាអីដែលខុស ហើយគេទៅញ៉ំាអ្វីខុសមែនទេបានជាក្អួតយ៉ាងនិងៗ ។ Tae លើកដៃមកអង្អែលពោះទៅវិញទៅមកថ្នមៗ ព្រោះតែសុខៗគេក៏ឃ្លានទាំងដែលមុននេះខ្លួនទើបតែញ៉ំាបាយរួចតើ ឥឡូវក៏ចាប់ផ្តើមឃ្លានទៀតហើយ គេខ្លាចជាមនុស្សល្មោភញ៉ំាតាំងពីពេលណាមកនិងនាក៎??

« Jung បានធូរខ្លះឬអត់?? » គ្រាន់តែឃើញគេលើកដៃទប់និងមាត់ទ្វារដើម្បីជាលំនឹងជួយទប់គេជៀសវាងកុំឱ្យដួល ព្រោះតែគ្មានកម្លាំងកំហែងនៅក្នុងខ្លួនឡើយ ក្អួតទៅអស់រលីងរលស់ហើយ ។ Tae ក៏ប្រញាប់រត់មកជួយទប់គេ ព្រោះមើលទៅគេហាក់ដូចជាល្ហិតល្ហៃខ្លាំងណាស់ មុខមាត់ក៏ស្លោះស្លេកស្លាំងដូចមនុស្សគ្មានឈាម ដៃជើងនិងខ្លួនក៏ត្រជាក់ថែមទៀតផង គេឈឺអ្វីទៅព្រះអើយ!!!

« អឹម!! អូនកុំបារម្ភពេកអីណា បងសម្រាកបន្តិចក៏អស់អីហើយ » អ្នកកម្លោះក្រហឹមដើម.កតបទៅនាយតូចបណ្តូលចិត្តដោយមិនភ្លេចនាំយកនូវស្នាមញញឹមជាប់នៅលើគែមមាត់ទៅជាមួយ ព្រោះចេតនាគឺមិនចង់ឱ្យគេបារម្ភច្រើន ។ Tae មិនបានមាត់ក.តបទៅគេវិញនោះឡើយ ដោយសារតែជាប់ដៃរៀបចំមើលកន្លែងសម្រាកឱ្យមនុស្សជាទីស្រឡាញ់សម្រាក មើលសភាពគេពេលនេះគឺស្លេកស្លាំងសម្បើមណាស់ ក្អួតចង់ខ្លាំងជាងអ្នកចាញ់កូនទៅទៀត ។

The Owner Of My Heart (✔️)Where stories live. Discover now