EP46 : បងនិងរង់ចាំអូនរហូតប្រពន្ធសម្លាញ់

7.6K 594 8
                                    

[ ពីរឆ្នាំក្រោយមក ]
[ Los Angeles California ]

រយៈពេលពីរឆ្នាំហើយដែលខ្ញុំខានបានឮសម្លេង ខានបានឃើញមុខប្រពន្ធនិងកូនប្រុសរបស់ខ្ញុំ ខ្ញុំមិនទាំងដែលដឹងពីសុខទុក្ខថាពួកគេរស់ឬស្លាប់?? ពិបាកយ៉ាងមិច? នៅយ៉ាងមិចតែពីរនាក់ Appa និងកូន?? ខ្ញុំបានត្រឹមតែធ្វើតាមការសំណូមពររបស់ប្រពន្ធនៅយប់ចុងក្រោយដែលគេបានសរសេរទុកក្រដាសឱ្យខ្ញុំ រួចក៏បាត់ខ្លួនសូន្យឈឹង សូម្បីតែអោប សូម្បីតែថើបក៏ខ្ញុំមិនបានធ្វើមុនពេលដែលគេចាកចេញទៅ ។ ខ្ញុំរស់នៅដូចជាមនុស្សគ្មានព្រលឹង គ្មានវិញ្ញាណ ទន្ទឹងចាំតែផ្លូវ ចាំភរិយាវិលមករកខ្លួនតាមសន្យាតែប៉ុណ្ណោះ ។

« ហ្ហឹម » សម្លេងរបស់ ម៉ាហ្វៀរូបសង្ហារ ដែលទើបតែភ្ញាក់ខ្លួនចេញពីការភាំងភ្លឹកព្រោះតែរលាកមាត់និងតែក្តៅៗក្នុងដៃ ។ គេដាក់កែវទៅលើតុហើយក៏ក្រោកចេញពីលើគ្រែទៅហាត់ប្រាណបន្ត ។

« លោកហ្គោលដេនហ្វៀលវីដែស ពិតជាបុរសដ៏ផ្អែមល្ហែមពិតមែន ឯងរកឯណាបានប្តីសាក់ឈ្មោះប្រពន្ធលើខ្នងបែបនេះ?? » ការជជែកវែកញែកចេះតែពន្លឺឡើងមិនដាច់សូរស័ព្ទ ស្ងើចសរសសើរពីនេះពីនោះមិនហត់មាត់សោះតែម្តង ។

« ធ្វើយ៉ាងមិចបើយើងសំណាង គាត់ស្រឡាញ់យើងខ្លាំងអញ្ចឹងឯង » ChuErr ដែលកំពុងតែស្ថិតក្នុងនាមជាភរិយារបស់ Jungkook ក៏ចាប់តប.តទៅមិត្តភក្តិនាងវិញទាំងញញឹមបែបអំណួតយ៉ាងជឿជាក់ ។

ក្នុងនាមជាភរិយា? របស់ Jungkook?? ហាសហា!! វាមិនអាចទៅរួចឡើយ គេធ្លាប់បាននិយាយរួចហើយថាគេរៀបការតែម្តងគត់ ភរិយាក៏គេមានរួចទៅហើយ រឿងអ្វីដែលគេត្រូវមករៀបការម្តងទៀតនោះ?? គ្រប់យ៉ាងគ្រាន់តែដើរតាមអ្វីដែលនាយចង់ ត្រឹមតែក្រដាសអេតាល់សុីវិលក្លែងក្លាយមួយសន្លឹក វាក៏អាចបញ្ចប់អ្វីៗបានគ្រប់យ៉ាង គេបានបញ្ចប់ការសន្យាជាមួយលោកពូដោយប្រើក្រដាសអេតាល់សុីវិលក្លែងក្លាយ គ្មានពិធីមង្គលការ មានតែអ្នកដឹងឮ មាននាមជាប្រពន្ធ ប៉ុន្តែមិនមាននាមជាម្ចាស់ស្រី ហ្គោលដេនហ្វៀលវីដែស នោះឡើយ នេះហើយគឺជានាមភរិយាដែល Jungkook បានផ្តល់ឱ្យនាង ។

The Owner Of My Heart (✔️)Where stories live. Discover now