EP52 : យើងប្រហែលដឹងលឿនជាងនេះ

10.1K 711 58
                                    

« ដើរមកតាមប៉ាមកទៅយកស្រោមកំបិត » នៅពេលដែលពួកគេទាំងពីរដើរមកដល់មាត់ជណ្តើរ Jungkook ក៏និយាយបង្អាក់ដំណើរកូនឱ្យឡើងមកតាម គេតែងតែលួចដៀងភ្នែកសម្លឹងទៅកូនរហូតដោយសារតែបារម្ភនិងរបួសជើងរបស់គេ របួសនៅបាតជើងបែបនេះគេអាចនឹងឈឺនៅពេលយើងដើរ ប៉ុន្តែគេដើរបានដូចធម្មតា ធ្វើមើលតែជើងគ្មានអ្វីអ៊ីចឹង ។

                       ៚ ក្រាក ៚

« បន្ទប់លោក?? »

« អឹម!! »

« ធំគ្រាន់បើ » Jungwon ផ្អែកខ្នងនិងមាត់ទ្វារអើត.កចូលទៅមើលអ្វីដែលនៅខាងក្នុងបន្តិច ឱបដៃចូលគ្នាគ្រវីកាំបិតចុះឡើងចាំយកស្រោមកាំបិតពីលោកប៉ា ។

« ដាក់កាំបិតចូលស្រោមមក វាមុតណាស់មិនអាចកាន់ផ្តេសផ្តាស់ទេ » Jungkook ហុចស្រោមកាំបិតនោះឱ្យទៅកូនប្រុស គេក៏លូកដៃមកទទួលងើយមុខទៅមើលលោកប៉ាទាំងមិនមាត់មិន.កហាក់ដូចជាកំពុងតែសញ្ជឹងគិតពីអ្វីម្យ៉ាង ។ ទម្រាំតែគេដាច់ចិត្តទប់ខ្លួនឈរឱ្យស្រួលបួលវិញ អោនគំនាបលោកប៉ាបន្តិចជំនួសឱ្យពាក្យអរគុណម្តង ។

« អ៊ំជួយនាំ Won ទៅបន្ទប់សម្រាកផង » ចៃដន្យចំពេលដែលម៉ែដោះបានដើរកាត់នេះ ម៉ាហ្វៀរូបសង្ហា ក៏ហៅគាត់ឱ្យមកនាំកូនប្រុសទៅបន្ទប់តែម្តង ។

« ទទួលបញ្ជា លោកម្ចាស់ »

« អ្នកប្រុសតូច... »

« មិនបាច់ទេ កុំអោនអី » Jungwon លើកដៃទៅទប់គាត់មិនឱ្យអោនក្បាលគោរពខ្លួនទាន់ និយាយតែប៉ុន្នឹងគេក៏លែងនិយាយអ្វីបន្ត ចាប់ផ្តើមស្ងាត់ភ្លាមៗ គ្មានអ្នកណាតាមទាន់អារម្មណ៍គេទេ ។

« អញ្ជើញមកខាងនេះចា៎ »

« បន្ទប់ Appa ខ្ញុំនៅឯណា?? »

« គឺនៅបន្ទប់ជាមួយលោកម្ចាស់ចា៎ រីឯនេះជាបន្ទប់របស់អ្នកប្រុស »

« អរគុណអ៊ំ » កម្លោះតូច បង្វែរខ្លួនដើរមកឈរទល់មុខគាត់អោនក្បាលដាក់គាត់បន្តិច ហើយក៏រុញទ្វារបើកទ្វារចូលទៅខាងក្នុងបាត់ ខណៈដែលលោកប៉ាកំពុងតែសម្លឹងមើលកូនពីក្នុងបន្ទប់មកទាំងញញឹម សប្បាយចិត្តមិនស្ទើរទេដែលឃើញកូនបែបនេះ យ៉ាងណាក៏គេចេះគោរពមនុស្សដែលគួរគោរព មិនមែនរឹងឆ្កឹងរហូតដែរ ។

The Owner Of My Heart (✔️)Where stories live. Discover now