Special Part : Special Christmas

7.9K 688 45
                                    

[ 2 years ago ]
[ Finland Europe ]

    Finland ជាប្រទេសនៅអឺរ៉ុបខាងជើងជាប់ព្រំដែនស៊ុយអែត ន័រវេស និងរុស្ស៊ី។  រដ្ឋធានីរបស់ខ្លួនគឺ Helsinki កាន់កាប់ឧបទ្វីប និងកោះជុំវិញនៅសមុទ្របាល់ទិក។  Helsinki គឺជាផ្ទះរបស់បន្ទាយសមុទ្រនៅសតវត្សរ៍ទី 18 Suomenlinna ដែលជាតំបន់រចនាម៉ូដទាន់សម័យ និងសារមន្ទីរចម្រុះ។  ពន្លឺភាគខាងជើងអាចមើលឃើញពីខេត្ត Arctic Lapland របស់ប្រទេស ដែលជាទីរហោស្ថានដ៏ធំដែលមានឧទ្យានជាតិ និងរមណីយដ្ឋានជិះស្គី ។

    Finland ភាគច្រើនជាប្រទេសរាបស្មើ ។ រដូវរងាគឺយូរហើយត្រជាក់ពេញប្រទេស វាមានរយៈពេលជិតប្រាំខែសូម្បីតែនៅទីក្រុង Helsinki ដែលស្ថិតនៅភាគខាងត្បូងឆ្ងាយ។  នៅទីនេះ សីតុណ្ហភាពនៅតែស្ទើរតែជានិច្ចនៅជុំវិញ ឬក្រោមត្រជាក់ (0°C ឬ 32°F) ។

    ក្រោយពីធ្វើដំណើរអស់ពេលជាយូរពួកគេទាំងអស់គ្នាក៏បានមកដល់ Finland ទីកន្លែងដែលពួកគេនឹងមកលេងនៅកំឡុងពេល Christmas ជាមួយគ្រួសារអាចនិយាយបានថាគ្រួសារធំទៅចុះ មិនត្រឹមតែប៉ុន្នឹងឡើយ គឺនៅមានថែមសមាជិកថ្មីពីរនាក់ទៀត ។

« ម៉ោះ!! ចាំបងជួយពរ Jeaku » ម៉ាហ្វៀរូបសង្ហា សកដៃទៅលើកកូនប្រុសពៅមកពរជាប់ក្នុងដៃ ដោយទុកឱ្យប្រពន្ធពរកូនស្រី ។ រំលងផុតទៅតែពីរឆ្នាំសោះពួកគេមានកូនថែមដល់ទៅពីរផងឬ?? កុំទាន់ភ្ញាក់ផ្អើល គឺ Tae ពរពោះលើកមុននេះបានភ្លោះនោះអី តែមកលើកនេះគឺជាភ្លោះប្រុសស្រី ។ ថាពួកគេជាក្មេងស្រួលក៏បានព្រោះតែពួកគេមិនសូវយំរំអុករករឿងអ្វីច្រើនទេ បើយំខ្លាំងគឺរកតែមឹមតែប៉ុន្នឹងឯង ។

« ត្រជាក់យ៉ាងនេះបងមានបានត្រៀមម៉ាស៉ីនកម្តៅមកទេ?? » ចូលមកដល់ក្នុងបន្ទប់ស្នាក់ Tae ក៏ដាក់កូនចុះពីលើដៃហុចកូនតុក្កតាមួយឱ្យទៅនាងលេង រួចក៏ឆ្លៀតមករៀបចំរបស់របរកូនទុកដាក់ទាន់ទំនេរដៃ ។

« បងត្រៀមគ្រប់យ៉ាងរួចរាល់អស់ហើយ »

« ហ៉ិកៗ » មិនទាន់នឹងដឹងអ្វីផង Taerafa ក៏ដើរមកអោបជើងរបស់ Appa ពេបមាត់យំក្នុងបំណងប្រាប់ថាឃ្លានទៅឱ្យគាត់ដឹងនោះអី ។

The Owner Of My Heart (✔️)Where stories live. Discover now