EP6 : កេងចំណេញ 🔥

17.1K 840 9
                                    

« កុំមកផ្តេសផ្តាសនៅទីនេះ » Tae ប្រឹងលើកដៃទៅច្រានគេផង វាយគេផង មូលក្តិចគេផង ប៉ុន្តែគេនៅតែកៀបខ្លួនជាប់ជាមួយនិងគេយ៉ាងស្អិតហើយក៏ស្និតស្នាលមិនស្ទើរដែរ ។

« ហេតុអីត្រូវប្រកែក?? » Jungkook ដាក់មួយប្រយោគទៅវិញ ធ្វើឱ្យ Tae ហួសចិត្តហួសថ្លើមជាមួយគេជាខ្លាំង យូរៗទៅពេលគេចង់រំលោភខ្លួនក៏ត្រូវព្រមរហូតមែនទេ សូម្បីតែប្រកែកក៏គេសួរចេញមកកើតដែរ ។

« ខ្ញុំនៅហត់មិនទាន់បាត់ទេ »

« តែបន្តិចតែប៉ុណ្ណោះ »

« លោកទេទើបល្មោភកាមនោះ »

« ជួយមិនបានទេ គ្រប់យ៉ាងមកពីឯងតែម្នាក់គត់តើ » Jungkook ញាក់ស្មាធ្វើហី ហើយក៏ផ្អៀងមុខទៅប្រថាប់បបូរមាត់ជាប់ជាមួយនិងបបូរមាត់ទន់ល្មើយ កម្រើកបឺតថ្នមៗ ខណៈដែលដៃក៏កំពុងតែប្រលេះលាវអាវឯកសណ្ឋានសាលាចេញម្តងមួយគ្រាប់ៗ ហើយក៏ទាញដោះចេញយកទៅទុកនៅកន្លែងគន្លឹះទ្វារ ប៉ុន្តែគេនៅត្រូវដោះអាវ.កក្អមដែលនៅខាងក្នុងមួយជាន់ទៀត ព្រោះតែថ្ងៃនេះគេពាក់អាវដល់ទៅពីរជាន់ មិនមែនងាយដោះដូចម្សិលមិញទេ ។

« តែម្តងទេណា » នៅពេលដែល ម៉ាហ្វៀលកម្លោះ ដោះលែងបបូរមាត់ខ្លួនឱ្យមានសេរីភាពវិញភ្លាម Tae ក៏ប្រញាប់បញ្ជាក់គេ ព្រោះខ្លាចគេកុហកដូចយប់មិញទៀត ។

« ពីរទៅចុះ » Jungkook បន្តចាប់សើយអាវគេឡើងលើរហូតមកដល់ត្រឹម.ក មិននៅចាំឱ្យយូរគេក៏ចាប់ដោះចេញយ៉ាងលឿន ។ នាយសម្លឹងមើលល្វែងខាងលើដែលពោរពេញទៅស្នាមធ្មេញនិងស្នាមជាំ បើនៅលើ.កវិញឡើងញឹកដូចយប់មិញគេត្រូវបីសាចជញ្ជក់ឈាមអញ្ចឹង ។ បាតដៃមាំធំក៏សន្សឹមៗលើកមកប៉ះពាល់ត្រង់កន្លែងទាំងនោះហើយក៏បន្លឺឡើង...

« ឯងប្រហែលជាឈឺណាស់ហើយ » គេនិយាយបណ្តើរដៃរបស់គេក៏អង្អែលពាសពេញរាងកាយរបស់នាយតូចគ្រប់កន្លែងដែលមានស្នាមស្នេហ៍ដែលគេជាអ្នកបន្សល់ឱ្យដោយផ្ទាល់ ។ រាងកាយរបស់ Omega តូចម្នាក់នេះគឺពិតជាស្រស់ស្អាតណាស់ គេសរសើរចេញពីចិត្តតែម្តង មិនគួរណាមានស្នាមអ្វីនៅលើស្បែកគេនោះទេ ប៉ុន្តែសម្រាប់ស្នាមទាំងនេះវាជាករណីលើកលែង គេជាអ្នកផ្តល់ជាសញ្ញាប្រាប់ថាជាកម្មសិទ្ធរបស់គេតែម្នាក់គត់ ។

The Owner Of My Heart (✔️)Where stories live. Discover now