EP108 : បងចាស់ដល់ថ្នាក់និងឬ??

7K 607 19
                                    

« អូយ!! ប្រពន្ធសម្លាញ់ » សម្លេងស្រែកត្អូញត្អែររបស់លោកម៉ាហ្វៀរូបសង្ហារ ដែលចេះតែស្រែកម្តងហើយម្តងទៀតឡើងខ្ទរពេញបន្ទប់ ព្រោះខ្លួនកំពុងតែត្រូវប្រពន្ធចាប់ញឹងស្លឹកត្រចៀកទាញទៅលើទាញទៅក្រោមចុះឡើងៗមិនព្រមឈប់ទេ ហើយមូលហេតុនោះគឺមកពីខ្លួនលើកដៃឡើងថាវាយកូនចៅ តែបែរជាលេចមុខប្រពន្ធមកទៅវិញ ចំជាសយមែន ។

« ឥឡូវខ្លាំងណាស់ ហ៊ានក៏ហ៊ានដែរ »

« បងឈឺណាស់ ប្រពន្ធសម្លាញ់ »

« ចុះយ៉ាងមិច?? » នាយតូច ខាំបបូរមាត់ងាកមុខទៅសម្លក់មុខគេបង្ហាញពីមិនពេញចិត្ត ទាំងដៃនៅទាញស្លឹកត្រចៀកគេលេងមិនដកដៃទេ ទាញចុះទាញឡើងទោះមិនខ្លាំងក៏ទាញដែរ ។

« លែងបងវិញទៅណា៎ បងពិតជាគ្មានបំណងពិតមែន » Jungkook លូកដៃទៅអង្អែលខ្នងដៃរបស់ប្រពន្ធទៅវិញទៅមកស្រាលៗ ក្រវីក្បាលបញ្ជាក់ម្តងហើយម្តងទៀត ទើបគេព្រមលែងដៃចេញពីត្រចៀកខ្លួនវិញ ។

« អូនដឹងថាបងមិនបានចង់វាយអូនទេ តែអូនចង់ញឹងត្រចៀកបង » ប្តីគេយ៉ាងមិចរឿងអ្វីដែលថាគេមិនដឹងនោះ គេដឹងតើតែគេចង់ធ្វើបាបនឹងឯង ។ Tae ផ្តេកខ្លួនទៅកើយពីលើទ្រូងរបស់គេ ញញឹមចេញមកពង្រាយយ៉ាងស្រស់ សប្បាយអរណាស់ដែលបានញឹងស្លឹកត្រចៀកគេដល់ថ្នាក់ក្រហមងាំងនេះ ។

« បងឈឺខ្លាំងមែនទេ?? » នាយតូច រំកិលខ្លួនឡើងទៅអង្គុយពីលើភ្លៅរបស់គេ ខ្ជឹបបបូរមាត់ចូលគ្នាព្រិចភ្នែកម៉ក់ៗមើលទៅគេភ្លីសភ្លឹសៗធ្វើមើលតែខ្លួនជាកូនក្មេងអញ្ចឹងព្រះអើយ!!! កូនបីហើយកាត់បន្ថយខ្លះទៅកុំគួរឱ្យស្រឡាញ់ពេក អាណិតប្តីផងក្រឺតសឹងស្លាប់ហើយតែគេមិនហ៊ានក្រញិចទេ ។

« សឺត!! ប្រពន្ធបងគួរឱ្យស្រឡាញ់យ៉ាងនឹងៗបងឈឺមិនយូរទេ » ដោយអត់ទ្រាំមិនបានគេក៏អោនទៅថើបញីញក់ថ្ពាល់ក្រពុំស្រស់ស្អាតខ្សឺតៗមិនដកបបូរមាត់ទេទាល់តែអស់ចិត្តទើបគេដកចេញ ។

« ហ៉ិកៗ » នាយតូច សើចកក្អឹកញញឹមចេញមកយ៉ាងមានសេចក្តីសុខ រមិចរមួលខ្លួនទៅផ្សេងទៅស្តាំព្រោះតែរសើប ពេលដែលគេឈប់ទើបសកដៃទៅអោប.កគេ ញីចុងច្រមុះនឹងទ្រូងគេចុះឡើងៗទាំងសើចមិនបាត់ទេ ។

The Owner Of My Heart (✔️)Where stories live. Discover now