EP69 : បងកុំខូចពេក

9.2K 697 24
                                    

    រាងកាយតូចច្រឡឹងល្អស្អាតគួរឱ្យចង់គយគន់បីបមថ្នមថ្នាក់របស់អ្នកដែលទទួលនាមថាជា Omega តូចរបស់ម៉ាហ្វៀដ៏មានអំណាច និងទទួលនាមមួយទៀតនោះគឺ ម្ចាស់តូច ដែលអាចលើកតម្កើនពីឋានៈឱ្យមានអ្នកដឹងឮថាគេគឺជាប្រពន្ធរបស់លោកម្ចាស់ ជុងហ្គុក ហ្គោលដេនហ្វៀលវីដែស ប៉ុន្តែមិនមែនត្រឹមតែប្រពន្ធឡើយ គឺជាប្រពន្ធសំណព្វបណ្តូលចិត្តថ្លើមប្រម៉ាត់បេះដូងតែម្តង ។

« សឺត* កំពុងគិតពីបងឬ?? » Jungkook លូកដៃទៅអោបក្រសោបកាយរបស់ភរិយាបន្តឹងអោបកាន់តែណែន ហើយក៏ដាក់មុខទៅលើស្មាហួសទៅថើបថ្ពាល់ក្រពុំមួយដង្ហើមយ៉ាងវែង ឯកូនចៅដែលយល់ការក៏ប្រញាប់ប្រញាដកថយទុកពេលវេលាឱ្យពួកគេទាំងពីរមិនហ៊ាននៅរំខានរញ៉េរញ៉ៃឡើយ ។

« អ្នកណាទៅគិតពីបងនោះ?? ឆើស!! » នាយតូច ងាកមុខទៅនិយាយជាមួយគេបន្តិច ប្រញាប់ថយគេចយ៉ាងលឿនពេលដែលមនុស្សឆ្លៀតឱកាសចង់ផ្អឹបបបូរមាត់មកថើបខ្លួនទៀត ។

« គឺប្រពន្ធបងនេះឯងដែលគិតពីបង » គេនិយាយបណ្តើរអោបប្រពន្ធថើបខ្សឺតៗមិនឈប់ ពីមួយថ្ងៃទៅមួយថ្ងៃគេចេះតែស្រឡាញ់ប្រពន្ធខ្លាំងឡើងៗ តែថ្ងៃណាមួយគេទ្រាំមិនបានគេចាប់លេបទុកហើយ ។

« បងមិនទៅធ្វើការទេឬ?? » Omega តូចក្រវីក្បាលលួចសើច ដាក់ដៃទៅអង្អែលដើមដៃរបស់គេពីលើញញឹមចេញមកស្រាលៗខណៈដែលគេគិតតែថើបខ្លួនរហូត មើលទៅសួរក៏លែងចង់តបហើយ ។

« មិនឃើញមានកាលវិភាគត្រូវប្រជុំ ទើបបងខ្ជិលទៅ ម្យ៉ាងបងចង់នៅផ្ទះជាមួយអូនច្រើនជាង » Jungkook ផ្អៀងមុខនិយាយតបទៅវិញដោយមិនភ្លេចភ្ជាប់ស្នាមញញឹមទៅជាមួយ ដកដៃម្ខាងចេញពីចង្កេះតូច ហើយក៏លូកទៅច្បិចចុងច្រមុះស្រួចមានខ្ទង់ជំនួស ។

« មុខបងនិងមិនមែនគ្រាន់តែចង់នៅទេ » Tae បង្វែរខ្លួនបែរមកឈរទល់មុខគេ វាយគេមួយផាច់ឡើងក្រហមសាច់ ព្រោះតែសាច់គេ.សវាយទៅឆាប់ចេញស្នាមក្រហមខ្លាំងណាស់ ។

« ឥឡូវកាចដល់ហើយប្រពន្ធសម្លាញ់ » ម៉ាហ្វៀរូបសង្ហារដែលល្បីថាកាចនិងឃោឃៅ ក៏ចាប់ផ្តើមរមីលរមួលខ្លួនចូលទៅអោបប្រពន្ធជាប់ស្អិត ហើយមិនភ្លេចទេគឺថើបទៀតហើយ ។

The Owner Of My Heart (✔️)Where stories live. Discover now