EP116 : ស្អាតណាស់

5.6K 559 58
                                    

ប៉ុន្នានថ្ងៃកន្លងផុតទៅពិធីខួបកំណើតរបស់អាល្អិត Insu ក៏កាន់តែកៀកចូលមកកាន់តែជិតឡើងៗ ព្រិចបើកៗថកងៃស្អែកនេះគឺដល់បាត់ទៅហើយ ។ ហើយលើកនេះគឺពួកគេមិនបានធ្វើនៅវិមានឡើយ គឺធ្វើនៅឯផ្ទះរបស់ Jangwin និង Feahyung ដែលនៅជាប់មាត់សមុទ្រឯណោះទៅវិញទេ គ្រាន់តែថាអញ្ជើញភ្ញៀវទៅច្រើនមិនចាញ់កាលពីខួប Jungkook និង Jungwon នោះឡើយ ។

« បងប្រុស » សម្លេងតូចស្រទន់របស់អាល្អិតរូបស្រស់បានបន្លឺឡើងពីចម្ងាយ ខណៈម្ចាស់សម្លេងកំពុងរត់កាត់ខ្សាច់សម្តៅទៅរកគូដណ្តឹងដែលកំពុងតែជួយរៀបចំកន្លែងធ្វើពិធីខួបកំណើតស្អែកនេះ ។

« អូនមកធ្វើអី?? » Jungwon ដកភ្នែកចេញពីកិច្ចការនៅនឹងដៃបែរទៅផ្តោតជាមួយគូដណ្តឹងរបស់ខ្លួនវិញ លើកដៃម្ខាងបាំងពន្លឺព្រះអាទិត្យឱ្យគេដោយសារតែគេឈរងើយមកចាំងត្រូវភ្នែកមិនស្ទើរទេនោះ ។

« មកមើលបង Appa ថាបងគិតតែពីធ្វើការមិនព្រមញ៉ំាបាយទេ » Insu ឈានជើងដើរចូលទៅក្នុងបន្តិចដើម្បីកុំឱ្យគេពិបាកបាំងអ្វីឱ្យខ្លួនទៀត ជ្រួញមុខជ្រួញមាត់ចូលគ្នាទាញដៃអាវគេតិចៗហៅឱ្យចុះមកវិញ ។

« បន្តិចទៀត » និយាយរួចគេក៏បែរទៅរៀបចំអ្វីដែលជាការងារគេបន្តទាំងញញឹមក្រឺតក្នាញ់នឹងកាយវិការគូដណ្តឹងរបស់ខ្លួនជាខ្លាំង ចាប់សុីបាត់ឥឡូវហើយ ។

« បងប្រុសនិយាយពាក្យនេះតាំងពីព្រឹក ឥឡូវម៉ោង 2 ហើយ »

« 10 នាទីទៀតចុះ » បោក!! 10 នាទីនឹងប្រហែលម៉ោង 10 យប់ផងក៏មិនដឹង មនុស្សប្រុសនេះពូកែតែបោក ។

« ខ្ញុំចាំញ៉ំាជាមួយបងណា៎ »

« In?!! ថ្មាលនេះហើយមិនទាន់ញ៉ំាអ្វីទៀត?? អូនមានជំងឺក្រពះដឹងឬអត់?? ម៉ោះ!! ទៅញ៉ំា » អ្នកកម្លោះ លោតចុះពីលើជណ្តើរមកខាងក្រោម សកដៃទៅកាន់.កដៃ អាល្អិត នាំគេទៅភោជនីយដ្ឋាននៅជិតនេះឯមាត់ក៏នៅបន្ទោសគេជារឿយៗ មិនបាត់មាត់ទេ ។

« រៀបចំអាហារមួយចានមក » ពេលមកដល់ Jungwon ក៏ប្រាប់ឱ្យគេរៀបចំអាហារឱ្យតែមួយសម្រាប់ឱ្យគូដណ្តឹង ជ្រុលជាមកជាមួយគ្នាមែនតែគេមិនព្រមហៅញ៉ំាដែលទេ ទម្លាប់បែបនឹងរហូត ។

The Owner Of My Heart (✔️)Where stories live. Discover now