EP103 : អូនក្រអូបណាស់

7.6K 627 12
                                    

« ហ៉ឹកៗ..លោកប្តី » Tae ផ្តួលខ្លួនទៅគេងកើយពីលើទ្រូងហាប់ណែនជ្រុបមុខសំងំយំសសឹកៗខ្លាំងឡើងៗ ឯអ្នកដែលកំពុងម៉ីងម៉ំាងៗក៏ស្ទុះងើបមកមើលប្រពន្ធទាំងនៅឈឺក្បាលផងអីផង នៅឈឺមុខត្រង់កន្លែងដែលប្រពន្ធទះមិនទាន់បាត់ទៀត ។

« កើតអ្វី?? អ្នកណាធ្វើអ្វីអូន?? ប្រាប់បងមកកុំយំ » Jungkook ក្រសោបឱបកាយតូចច្រឡឹងទាញមកផ្អឹបជាប់ជាមួយផែនទ្រូង ជូតទឹកភ្នែកគេចេញពីថ្ពាល់ អង្អែលសក់គេទៅវិញទៅមកស្រាលៗលួងលោមឱ្យបាត់យំវិញ ។

« ហ៉ឹកៗ..អូនសូមទោស..ហ៉ឹក..តាមពិតទៅអូនមិនចង់ទះបងទេ អូនគេងមមើរទះបងតែប៉ុណ្ណោះ » ឃើញថាគេកំពុងតែស្លុងហើយ នាយតូច ក៏ខំប្រឹងសម្រក់ទឹកភ្នែកមកថែម ព្រោះតែខ្លួនគ្មានចេតនាចង់ទះគេដល់បែកមាត់បែបនេះទេ ទាល់តែរកលេសរកអីសិនទើបបាន ។

« អា៎!! ប៉ុន្នឹងមិនអីទេ សឺត!! ប្រពន្ធសម្លាញ់កុំយំអីគេងវិញទៅនេះយប់ហើយ » Jungkook អោនទៅថើបថ្ងាសថើបថ្ពាល់របស់ប្រពន្ធមួយខ្សឺត ផ្តេកខ្លួនទៅលើពូកដោយមិនភ្លេចទាញប្រពន្ធឱ្យមកគេងជាមួយតែគេក៏លើកដៃមកទប់ទ្រូងខ្លួនមិនព្រមគេងតាមទេ ។

« មិនអីមិនបានទេ..ហ៉ឹក...បងបែកមាត់ហើយ » នាយតូច ពេបមាត់យំសស្រេកសស្រាក់មិនបាត់ទាញដៃគេឱ្យក្រោកមកវិញតាមខ្លួនដែរ មិនអីមិនបានទេបែកមាត់មែនណា ។

« ហ្ហាស?!! បងបែកមាត់?!! » ម៉ាហ្វៀរូបសង្ហារ ផ្ទួនប្រយោគរបស់ប្រពន្ធឡើងមកទាំងបើកភ្នែកធំៗ លើកដៃមកស្ទាបត្រង់គែមមាត់បន្តិចហើយក៏មានអារម្មណ៍ថាដូចជាទឹកៗ ផ្តិតយកមកមើលក៏ឃើញថាជាឈាមមែន ។ ឱ!! ព្រះអើយ!!! គេវាយគ្នាជាមួយមនុស្សរាប់មិនអស់ មិនដែលមានរបួសលើមុខសោះ មករបួសដោយសារតែប្រពន្ធទះ ។

« អូនសូមទោស...ហ៉ឹកៗ » Tae យំកញ្ជ្រោលស្ទុះទៅអោបគេភ្លាមៗ ឯគេដែលមិនបានដឹងក៏ដួលភីងទៅលើពូកតាមកម្លាំងរុញរបស់ប្រពន្ធ ទើបខំលូកដៃទៅឱប្រពន្ធជាប់ខ្លាចគេភ្លាត់ធ្លាក់ពីលើគ្រែ ។

« មិនអីទេណា៎ បន្តិចទៀតបងជាហើយ » Jungkook ដកដៃចេញពីចង្កេះគេប្តូរទៅអង្អែលសក់គេថ្នមៗ ដៃម្ខាងទៀតក៏រវល់ផ្តិតជូតឈាមនៅនិងគែមមាត់ចេញ មួយដៃនេះមិនសូវអីទេគ្រាន់តែស្ពឹកតិចតួច ។

The Owner Of My Heart (✔️)Where stories live. Discover now