EP132 : ដុតទាំងរស់

5.9K 674 42
                                    

« អាយ៎!!!! » សម្លេងស្រែកឡើងលាន់មកពេញបន្ទប់ដែលមានត្រឹមតែអំពូលពងមាន់តូចមួយនៅចំកណ្តាល ធ្លុះឱ្យឃើញកែវមួយនៅត្រង់នោះ Sara ស្ទុះស្ទាវាទៅរកកែវនោះមកមើលទាំងជើងជាប់ច្រវ៉ាក់ដូចជាសត្វធាតុ តែពេលនេះនាងមិនទាន់ខ្វល់ឡើយ សំខាន់នាងត្រូវតែដឹងឱ្យបានសិនថាក្នុងកែវនេះជាអ្វី ។

« កើតស្អីនាង?!! ស្ងាត់មាត់ទៅ » ដោយសារតែសម្លេងរបស់នាងធ្វើឱ្យខូចសណ្តាប់ធ្នាប់នៅក្នុងវិមាន អ្នកយាមម្នាក់ក៏ដើរមកស្រែកឱ្យនាងទាំងសម្លេងមាំៗធ្វើឱ្យនាងខ្លាចញ័រខ្លួនតតាត់ដូចកូនមាន់ធ្លាក់ទឹកអញ្ចឹង ។

( នេះខ្ញុំយល់សប្តិទេឬ?? ) ស្រីស្រស់ លើកដៃដាក់លើទ្រូងប្រឹងសម្រួលអារម្មណ៍កាត់បន្ថយការភ័យខ្លាចទៅវិញខ្លះ ញើសហូរនៅតែបន្តហូរចុះមកជារឿយៗព្រោះនៅភិតភ័យជាមួយសុបិនដ៏អាក្រក់មិនទាន់បាត់ ។

« ដោះលែងខ្ញុំទៅលោក!! ខ្ញុំចង់ចេញទៅវិញលោក..លោក..!! »

« សុីអាហាររបស់នាងទៅ យើងប្រាប់ប៉ុន្នានដងហើយថានៅទីនេះមិនមែនកន្លែងសម្រាប់ក្មេងទេ »

« ខ្ញុំចង់...ផាំង* » Sara លើកដៃមកខ្ទប់មាត់អោនមុខចុះសម្រក់ទឹកភ្នែកមកម៉ាត់ៗមិនដាច់ នាងសឹងតែគាំងបេះដូងដោយសារតែការបន្លាចរបស់ពួកអស់នេះទៅហើយ ជាបីសាចឬក៏មនុស្សទៅទើបគ្មានចិត្តអាណិតអាសូរអ្វីបន្តិចបែបនេះ??

« បើយើងឮសម្លេងនាងម្តងទៀត យើងនឹងបាញ់បំបែកក្បាលនាងភ្លាម » Night

[ S K I P ]

    Jungwon បានចំណាយពេលអស់មួយម៉ោងក្នុងការស្វែងរកអ្នកនៅពីក្រោយខ្នងរឿងអ្នកបន្លំខ្លួនចង់ទៅប៉ះពាល់គូដណ្តឹងរបស់ខ្លួន ដែលគេទទួលដំណឹងនេះបានមកពីប្អូនស្រី ។ តែបិទភ្នែកសម្រាកទម្រេតខ្លួនបន្តិចក៏ កម្លោះសង្ហា មិនបានទម្រេតដែរ គ្រាន់តែយក Sara ទៅដល់វិមានហើយ គេក៏ត្រូវស្វែងរកម្នាក់ផ្សេងទៀត ព្រោះតាមអ្វីដែលគេស៉ើបគឺគ្មានពាក់ពាល់ជាមួយ Day ទេ សត្រូវគេមានជុំវិញខ្លួនពេលមានរឿងបែបនេះពួកអស់នោះច្បាស់ជាលួចលបខាំ អ្នកណាក៏ដោយឱ្យតែពាក់ព័ន្ធគឺសុទ្ធតែស្ថិតក្នុងឈ្មោះជាជនរងគ្រោះគ្រប់គ្នា ។

The Owner Of My Heart (✔️)Where stories live. Discover now