EP85 : អ្នកណាអនុញ្ញាតិឱ្យឯងចូលបន្ទប់នោះ??

7K 659 21
                                    

៚ ក្រាក ៚

ដំណើរបោះជំហានទៅមុខម្តងមួយជំហានៗ សម្លេងស្បែកជើងទង្គិចនិងឥដ្ឋការ៉ូបណ្តាលឱ្យឮសម្លេងតឹបៗពីក្រោយមកមិនដាច់សូរ ។ គេបន្តបោះជំហានដើរចូលទៅរហូតមកដល់ត្រឹមគ្រែគេងដែលមានវត្តមានរបស់មនុស្សជាទីស្រឡាញ់និងកូនៗទើបគេឈប់ដើរ ។

« Omega តូច សឺត!! ភ្ញាក់មកប្រពន្ធសម្លាញ់ » មិនរារែកយូរគេក៏លូកដៃទៅលើកក្រសោបបីកាយតូចច្រឡឹងមកដាក់លើភ្លៅរួចទើបដាក់ខ្លួនអង្គុយទៅលើពូកតាមក្រោយ ។ អោនមុខទៅខ្សឹបហៅប្រពន្ធថើបគេខ្សឺតៗតាមអារម្មណ៍នឹករលឹក នឹកណាស់បែកមិនបានអោបមិនបានថើបសឹងពេញមួយយប់ ។

« Jung?? លោកប្តី » ត្របកភ្នែកដែលបានបិទសម្រាកតាំងពីយប់មិញក៏ចាប់កម្រើកបើកឡើង គ្រាន់តែឃើញព្រឹមៗថានេះជាលោកប្តីជាទីស្រឡាញ់ ខ្លួនក៏រហ័សសកដៃទៅអោបគេជាប់ អោបណែនឡើងៗសឹងតែមិនចង់លែងតែម្តង ។

« អូនមានឈឺត្រង់ណាខ្លះទេ?? ភ្នែកអូនហើមណាស់វាធ្វើបាបអូនមែនទេ?? »

« អត់ទេ គេមិនបានធ្វើបាបអូនទេ » នាយតូច ក្រវីក្បាលប្រកែកដោយសារតែយប់មិញខ្លួនមិនបានត្រូវពួកគេឆក់អ្វីឡើយ ខ្លួនគេងក៏លក់ភ្លឹងដោយសារតែខ្លួននឿយនិងហត់ផងទើបលក់គ្មានដឹងអ្វីទេ ។

« បងមកយកអូននិងកូនទៅវិមានវិញ »

« អូនបារម្ភពីបងណាស់ » Tae សកដៃទៅអង្អែលរង្វង់មុខរបស់ស្វាមីទៅវិញទៅមកស្រាលៗ បន្លឺឡើងតិចៗរំភើបចិត្តមិនព្រមបាត់ពេលឃើញគេនៅចំពោះមុខបែបនេះ ។ គេមើលទៅស្រស់បស់និងរឹងមាំណាស់បានឃើញផ្ទាល់ៗភ្នែកថាគេមិនអីខ្លួនស្កប់ស្កល់ក្នុងចិត្តពេកណាស់ហើយ ។

« បងមិនបានកើតអ្វីទេ អូនកុំបារម្ភអី » ម៉ាហ្វៀរូបសង្ហារ ក្រវីក្បាលប្រកែកបណ្តើរ សំងំជ្រុបមុខនិងកញ្ចឹង.ករបស់ប្រពន្ធថើបគេឱ្យអស់នឹកអស់រលឹក អោបក្រសោបគេជាប់ទាញផ្អឹបនិងខ្លួនគេសឹងតែរលាយចូលជាខ្លួនតែមួយទៅហើយ ។

« បងត្រូវរបួសត្រង់ណា?? » នាយតូច ចាប់មុខគេលើកឡើងវិញ តែគេក៏រុលចូលទៅវិញដដែល ព្រោះបើមិនទាន់អស់ចិត្តគេមិនព្រមងើបឡើងមកវិញឡើយ ។

The Owner Of My Heart (✔️)Where stories live. Discover now