EP42 : ទាយាទ ហ្គោលដេនហ្វៀលវីដែស

8.9K 606 5
                                    

    ក្រោយពីអ្វីៗបានបញ្ចប់ទៅយ៉ាងរលូន ទាំងអ្នកពរពោះនិងសមាជិកថ្មីគឺសុទ្ធតែមានសុវត្ថិភាព ។ Jungkook បានចាត់ចែងរៀបចំឱ្យប្រពន្ធនិងកូនប្រុសជាទីស្រឡាញ់ឱ្យសម្រាកនៅក្នុងបន្ទប់ VIP ដើម្បីឱ្យប្រកដចិត្តថានិងគ្មានបញ្ហាអាក្រក់អ្វីមួយកើតឡើងនោះឡើយក្នុងកំឡុងពេលដែលប្រពន្ធនិងកូនប្រុសកំពុងស្នាក់នៅក្នុងមន្ទីរពេទ្យមួយនេះ ។

    នៅក្នុងបន្ទប់ដ៏ធំទូលាយពួកយើងអាចក្រឡេកមើលឃើញក្មេងប្រុសរូបស្រស់វ័យ ២០ ឆ្នាំម្នាក់ដែលនៅសន្លប់មិនទាន់រលឹកឡើងវិញនោះទេ គេច្បាស់ជានឿយណាស់ហើយក្រោយពីគេបានផ្តល់កំណើតឱ្យទាយាទស្នងត្រកូល ហ្គោលដេនហ្វៀលវីដែស ហើយរួចរាល់ ។ នៅក្បែរដៃរបស់គេគឺមានរទេះរុញខ្ពស់មួយនៅក្នុងរទេះនោះគឺមានទរកសម្បុរ.សជ្រះស្អាតម្នាក់កំពុងគេងយ៉ាងស្កប់ស្កល់ដូចជា Appa គេអញ្ចឹង ។

    អា៎!! ដូចជាភ្លេចនិយាយពីលោកប៉ាចំណូលថ្មីហើយត្រូវទេ?? កុំលួចសង្ស័យថាបាត់គេអី គឺគេក៏នៅទីនេះដូចគ្នាប៉ុន្តែគ្រាន់តែគេស្ងាត់មាត់មិននិយាយអ្វីតែប៉ុណ្ណោះ ។ Jungkook លូកដៃយឺតៗទៅអង្អែលរង្វង់មុខតូចស្រទន់របស់ភរិយាស្រាលៗ ដោយសារតែមិនចង់រំខានដំណេក គេត្រូវការពេលសម្រាកដូច្នេះមិនគួររំខានឡើយ ។

« ចៅហ្វាយ មកញ៉ំាអ្វីសិនទៅទាន » ដោយសារតែឃើញចៅហ្វាយមិនទាន់បានញ៉ំាអ្វី មនុស្សជំនិតក៏សាកបបួលគេម្តងទៀត ប៉ុន្តែគេប្រហែលជាគាត់មើលមុខប្រពន្ធកូនឆ្អែតលែងឃ្លានហើយមើលទៅ ។

« មិនទាន់ឃ្លាន » ដដែល ម៉ាហ្វៀរូបសង្ហារ នៅតែបដិសេធមិនព្រមទទួលទានអ្វី តាំងពីកូនកើតហើយគេនៅអង្គុយមើលតែមុខប្រពន្ធកូនរហូត ។

« ប្រយ័ត្នខ្យល់ណា៎ Jung មុខនៅស្លេកមិនទាន់បាត់ទេ »

« សុខភាពខ្ញុំល្អធម្មតាទេ Appa » Jungkook ងាកមុខតបទៅ Fea វិញដោយមិនភ្លេចញញឹមតិចៗ គេបង្វិលកៅអីរំកិលចូលទៅក្បែររទេះរបស់កូនវិញ រួចទើបដាក់មុខទៅផ្អឹបនិងគែមរទេះសម្លឹងមើលមុខកូនប្រុសមិនឆ្អែតមិនឆ្អន់ទាល់តែសោះ ។

« កូនប៉ា » សម្លេងស្រទន់ពិរោះរបស់ម៉ាហ្វៀដ៏មានអំណាចកំពុងតែហៅសព្វនាមរបស់កូនក្នុងឋានៈជាឪពុក គេពិតជារំភើបណាស់ដែលគេអាចស្ថិតនៅក្នុងឋានៈមួយនេះ ឋានៈដែលគេមិនសូម្បីតែគិតថាគេអាចនិងហើបបបូរមាត់ហៅខ្លួនឯងបែបនេះ ។

The Owner Of My Heart (✔️)Where stories live. Discover now