EP31 : ប្រពន្ធ

9.7K 629 5
                                    

ព្រឹកព្រលឹមថ្ងៃថ្មីក៏បានឈានមកដល់ គូស្នេហ៍ដែលបានបង្កាត់រងើកភ្លើងស្នេហ៍ជាមួយគ្នាកាលពីយប់មិញគឺនៅគេងអោបគ្នាមិនទាន់ភ្ញាក់នៅឡើយទេ សម្លៀកបំពាក់របស់ពួកគេធ្លាក់របាត់របាយពេញបន្ទប់ ព្រោះកាលពីយប់មិញដោះចេញក៏ក្រវាត់ៗមិនខ្វល់អ្វីបន្តិចផង ។

៚ តុក តុក ៚

« ចៅហ្វាយ? ចៅហ្វាយ?? »

« Jung ហ្ហា៎!! មានមនុស្សហៅបង » Tae បន្លឺឡើងខ្សាវៗ ព្រោះតែនៅងងុយ ទាំងដែលកាលពីយប់មិញគឺ Jungkook បានប្រលែងខ្លួនឱ្យគេងតាំងពីម៉ោងមិនទាន់ 12 ឯងណោះ តែធ្វើយ៉ាងមិចបើគេហត់ ល្វើយងងុយចង់តែគេងបែបនេះ ។

« គេងបន្តសិនទៅណា៎ ជុប៎!! » ម៉ាហ្វៀរូបសង្ហារ ព្រិចភ្នែកបើកឡើងវិញយឺតៗ ដៃដែលកំពុងតែអោបស្មាប្រពន្ធក៏កម្រើកអង្អែលស្មាគេឱ្យគេងទៅវិញ ។ នាយអោនទៅខ្សឹបត្រចៀកអ្នកដែលកំពុងតែគេងនៅក្នុងរង្វង់ដៃតិចៗ ហួសទៅថើបសៀតផ្កាគេមួយខ្សឺតទៀត រួចទើបសន្សឹមៗដកខ្លួនចេញម្តងបន្តិចដោយយកខ្នើយអោបមកឱ្យគេអោបជំនួសវិញ ព្រោះតែក្មេងម្នាក់នេះទាល់តែបានអ្វីអោបទើបគេគេងបានស្កប់និងលក់បានយូរ ។

    Jungkook លូកដៃឈោងទៅយកកន្សែងមករុំកាយមាំទាំត្រឹមចង្កេះចុះក្រោម រួចទើបបោះជំហានដើរតម្រង់ទៅមាត់ទ្វារ ជ្រួញចញ្ចើមសម្លឹងជំនិតដែលកំពុងតែឈរនៅមុខបន្ទប់ទាំងឡាយឡំជាមួយនិងចម្ងល់ ។ ថ្ងៃនេះគេកើតអ្វីបានជាមកដាស់ខ្លួនទាំងព្រឹក?? គេមិនដែលហ៊ានមករំខានឡើយពេលសម្រាករបស់ខ្លួន ចុះថ្ងៃនេះកើតស្អី??

« សុំទោសផងចៅហ្វាយ ដែលខ្ញុំមករំខានដំណេក ប៉ុន្តែនៅម៉ោង 9 នេះ ចៅហ្វាយត្រូវទៅជួបដៃគូសហការដែលចៅហ្វាយបានណាត់គេកាលពីម្សិលមិញទាន!! » Jangwin ប្រញាប់ឈានជើងថយក្រោយអោនក្បាលគោរពគំនាបចៅហ្វាយយ៉ាងលឿន ។ មើលទៅតាមទឹកមុខដូចជាមិនស្រួលឡើយ ចោហ្វាយរបស់គេកំពុងតែមិនពេញចិត្តដែលគេមករំខានដំណេក តែធ្វើយ៉ាងមិចបើថ្ងៃនេះគាត់ត្រូវទៅនិយាយរឿងការងារ ហើយម្យ៉ាង Jungkook គឺជាអ្នកណាត់គេដោយផ្ទាល់ទៀត បើទៅមិនទាន់ខ្លាចគេនិយាយពីនេះពីនោះផ្តេសផ្តាស មាត់មនុស្សយើងមើលមិនឃើញឡើយមិនអញ្ចឹង ។

The Owner Of My Heart (✔️)Where stories live. Discover now