EP129 : ចាត់ការសាកសាពនាងទៅ

5.9K 613 38
                                    

    Jungwon បានត្រឡប់មកវិញបន្ទាប់ពីនិយាយជាមួយគ្រូពេទ្យហើយរួចរាល់ គេក៏មិនយល់ពីអារម្មណ៍ខ្លួនឯងដែរថាធ្វើបែបនេះធ្វើអ្វី?? បើគាត់ជាគ្រូពេទ្យដែលមានបំណងល្អតែប៉ុណ្ណោះ ថាគេខុសក៏ខុសចុះគេសុខចិត្តខុសឱ្យតែគេអាចឱ្យ Insu នៅជាមួយគេបានជារៀងរហូត គេមិនចង់ឱ្យ Insu ចេញទៅណាឆ្ងាយពីគេទេ ។

« យ៉ាងមិចហើយ?? » ដើរចេញផុតពីក្នុងបន្ទប់នោះបន្តិច កម្លោះសង្ហា ក៏ទូរស័ព្ទទាក់ទងទៅសួរកូនចៅពីរឿងដែលគេបានបញ្ជាឱ្យធ្វើ បាត់ទៅយូរហើយតែមិនឃើញប្រាប់អ្វីគេបន្តិចសោះ ។

( គឺកាម៉េរ៉ាសុវត្ថិភាពខូចអ្នកប្រុស ពេលនេះជាងកំពុងតែជួសជុលហើយ )

« ធ្វើយ៉ាងមិចក៏ដោយឱ្យតែបានដឹងលឿនបំផុត ប៉ុន្នឹងហើយមានការអ្វីទាក់ទងមកយើងមក » បញ្ចប់ប្រយោគ Jungwon ក៏ចុចទូរស័ព្ទបិទវិញ រុញទ្វារដើរចូលទៅខាងក្នុងយ៉ាងស្ងៀមស្ងាត់ សម្លឹងរកមើលគូដណ្តឹងចង់ដឹងថាគេមានដឹងខ្លួនវិញឬនៅ?? ប៉ុន្តែគេនៅសម្រាកមិនទាន់ក្រោកវិញនៅឡើយទេ ។

« Appa អាចទៅផ្ទះវិញចុះ កូននៅមើល In » Jungwon ឈានជើងដើរមកឈរក្បែរ Appa ប្រាប់គាត់ឱ្យទៅផ្ទះក្រែងគាត់ចង់ទៅសម្រាកវិញ មិនតិចលើកទេដែលគាត់មកត្រូវឈឺក្បាលដោយសារតែរឿងរបស់ខ្លួន ចំមែនហើយ ។

« In ភ្ញាក់ទើប Appa ទៅ »

« កើតអី?? បងឃើញឯងមើលមុខបងរហូត » អ្នកកម្លោះ ដាក់ខ្លួនអង្គុយចុះក្បែរប្អូនស្រី ញាក់ចញ្ចើមម្ខាងសួរនាង គេចាប់បានញឹកណាស់ថ្ងៃនេះប្អូនគេមើលមុខគេរហូតតែម្តងហើយ ។

« បងបាត់ទៅណាយប់មិញ?? » Vanilla ចោទសួរទៅបងប្រុសទាំងមុខស្មើចែស ប៉ុន្តែមិនអីទេព្រោះបង
ប្អូនមួយគូនេះទឹកមុខគេតែប៉ុន្នឹង ។

« បងទៅផឹកជាមួយមិត្តភក្តិ ស្រវឹងក៏គេងនៅ Condo នៅទីនោះតែម្តង »

« បងមិនគួរទុក InIn ឱ្យតែម្នាក់ឯងទេ » នាងតូច និយាយឡើងតាមអ្វីដែលនាងចង់និយាយ តាមធម្មតានាងមិនដែលខឹងទេពេលបងទៅនោះ តែលើកនេះនាងខឹង គាត់មិនគួរទៅទេ បើដឹងថាពេលគាត់ចេញទៅហើយ InIn នឹងនៅតែម្នាក់ឯង ។

The Owner Of My Heart (✔️)Where stories live. Discover now