EP90 : បងសុំទោស

8.1K 703 35
                                    

    នៅក្នុងបន្ទប់សម្រាក VIP នេះដដែល សមាជិកដែលនៅទាំងប៉ុន្នានគឺសុទ្ធតែនៅទីនេះមិនទាន់ទៅណាទេ ។ កម្លោះតូចរូបសង្ហារដែលអង្គុយលើសាឡុងអោបដៃចងចញ្ចើមមុខឡើងក្រញូវតាំងពីប្អូនស្រីយកផ្ការបស់គេទៅ ហើយបើថាបានផ្ការួចទៅខាងក្រៅមានទៅអ្វីទេគេឱ្យចុះយ៉ាងណាក៏ជាប្អូន តែអត់ទេ បានហើយនៅតោង Insu ឱ្យស្អិតដូចតុកកែប្រាប់ឱ្យចេញក៏មិនចេញទៀត ។

                           ៚ ក្រាក ៚

« Tae » ពេលដែលបើកទ្វារដើរចូលមកដល់ខាងក្នុងឃើញថាកូនប្រុសបណ្តូលចិត្តពិតជាមានសុវត្ថិភាព Feahyung ក៏ហៅឈ្មោះកូនផ្តល់ជាដំណឹងឱ្យគេដឹងថាខ្លួនកំពុងតែនៅទីនេះ ។

« Appa »

« កូនកើតអ្វីខ្លាំងទេ?? Win ប្រាប់ Appa ថាកូនសន្លប់ណា៎ » Feahyung ដាក់ខ្លួនទៅអង្គុយលើសាឡុងក្បែរ នាយតូច ក្រសោបមុខគេកាន់ថ្នមៗ សួរនាំពីសុខទុក្ខកូនទាំងនៅបារម្ភមិនទាន់បាត់ខ្លាចតែគេល្អតែខាងក្រៅហើយពិបាកក្នុងខ្លួនអីបែបនិង ។

« កូនអស់អីហើយ Jung ទើបតែជូនកូនទៅដាក់ស៉ឺរ៉ូមរួចទេ Appa កុំបារម្ភពេកអី »

« Appa ធំ »

« អ្នកនាងតូចៗ អង្គុយពីលើមិនបានទេបាទ!!! » Jangwin បើកភ្នែកក្រឡោតធំៗគ្រាន់តែឃើញអ្នកនាងតូចទាំងពីរសម្រូតខ្លួនចុះពីលើគ្រែរត់ត្រុយមកម្តងទាំងពីរហើយគោលដៅគឺច្បាស់ណាស់ពួកនាងចង់មកអង្គុយពីលើ Feahyung ។

« Appa ធំកំពុងមានអូនណា៎ អ្នកនាងតូចអង្គុយពីលើមិនបានទេ » គេលូកដៃទៅច្បិចថ្ពាល់ពួកនាងលេងបន្តិច ហើយប្រយោគចេញពីមាត់គេមួយនេះភាំងអ្នកគ្រប់គ្នាពេញបន្ទប់តែម្តង ។

« Fea មានផ្ទៃពោះមួយសបា្តហ៍ហើយ » Jangwin បន្លឺឡើងទាំងញញឹមតិចៗ ក្រោយពីឃើញគ្រប់គ្នាមើលមុខគេទាំងចងចញ្ចើមគ្រប់គ្នាពេក លូកដៃទៅក្រសោបកាន់ដៃ Feahyung អង្អែលស្រាលៗ ។ ព្រោះក៏បាននិយាយគ្នានៅលើឡានរួចហើយថាមកដល់ទីនេះនិងប្រាប់ពួកគេពីដំណឹងនេះតែម្តង ដែលបាត់មុខពួកគេមិនឃើញទៅផ្សារជាមួយគ្រួសារគឺដោយសារតែពួកគេជាប់រវល់ដើរលេងនៅឯ New York ឯណោះ ។

    ពិតមែនដែលពួកគេចុះអេតាល់សុីវិលជាមួយគ្នារួចរាល់ ជាប្តីជាប្រពន្ធស្របច្បាប់ ប៉ុន្តែ Jangwin ក៏មិនបានទាមទារសិទ្ធធ្វើជាលោកប៉ា លោកប៉ាក្មេកអ្វីដែរ គេសុំត្រឹមតែធ្វើជាស្វាមីរបស់សំណព្វចិត្តគេតែប៉ុណ្ណោះ ។ បែបនេះហើយទើបគេនៅតែរក្សាសព្វនាមលោកម្ចាស់ ម្ចាស់តូច អ្នកប្រុស អ្នកនាងតូច នៅដដែល គេនៅបម្រើលោកម្ចាស់គេយូរណាស់ទៅហើយមកលាលែងដំណែងប្តូរមកធ្វើជាប៉ាក្មេកអ្វីគេធ្វើមិនកើតទេ ។

The Owner Of My Heart (✔️)Where stories live. Discover now