EP114 : វាគឺជាបញ្ហាដ៏ធំ

5.7K 564 26
                                    

« Jung!! អូនទុកសម្លៀកបំពាក់បងនៅលើពូកណា៎ អូននាំកូនទៅខាងក្រោមមុនហើយ » នាយតូច ស្រែកផ្តល់ដំណឹងទៅកាន់អ្នកជាប្តីដែលកំពុងតែងូចទឹកនៅខាងក្នុង រួចក៏ដឹកដៃកូនស្រីដើរចេញពីក្នុងបន្ទប់ទៅខាងក្រោម ព្រោះនាងប្រាប់ថាស្រេកទឹក បើនៅចាំប្តីខ្លាចថាកូនស្រេកកាន់តែខ្លាំង ។

« ទឹកផ្លែឈើរបស់កូន » Tae ដើរចេញមកវិញដោយមានកាន់ទឹកផ្លែឈើមួយកែវនឹងដៃ ហុចឱ្យកូនផឹកសិន រួចទើបដើរចូលទៅម្តងទៀតយករបស់ខ្លួនឯងមក តែត្រចៀករបស់ខ្លួនក៏ស្តាប់ឮបានសម្លេងរញ៉េរញ៉ៃដូចជានៅខាងក្រៅ ចុះអ្នកណាមករកអ្វីទាំងព្រលឹមនេះ??

« Vanilla នៅត្រង់នេះហើយណា៎ Appa ទៅខាងក្រៅបន្តិចសិន » មុននឹងក្រោកចេញទៅ នាយតូច ក៏អើតទៅថើបសក់កូនមួយខ្សឺត បើកតុក្កតាឱ្យនាងមើលហើយក៏តម្លើងសម្លេងរាងខ្លាំងបន្តិចដើម្បីកុំឱ្យនាងឮអ្វី ។

« មានរឿងអ្វីមែនទេ?? »

« ម្ចាស់តូច ចូលទៅខាងក្នុងវិញទៅទាន៎!! » អង្គរក្សដែលមានឋានៈខ្ពស់ជាងគេក៏ប្រញាប់ចេញមកឈរពាំងពីមុខ ម្ចាស់តូច ទុកជាការការពារសុវត្ថិភាពពីពួកមនុស្សប្លែកមុខអស់ទាំងនេះ ។

« អ្នកណាមក?? ហេតុអ្វីក៏មានកាំភ្លើង?? » Tae មិនចេញតែក៏រុញគេឱ្យជៀសបន្តិច ដើរចុះពីមាត់ជណ្តើរមកខាងក្រោមដោយមានអង្គរក្សតាមពីក្រោយជាប់ មានកាំភ្លើងភ្ចុងទៅម្ខាងនោះគ្រប់ដៃរង់ចាំរួចជាស្រាច់បើសិនជាចង់ប្រកាសសង្គ្រាមពួកគេក៏ទទួលស្វាគមន៍វិញដូចគ្នា ។

« ដាក់ចុះទៅ » Day លើកដៃឡើងបញ្ជាកូនចៅឱ្យដាក់កាំភ្លើងចុះ បោះបារីដែលកំពុងតែជក់ទៅខាងក្រោមញីវាចោលជាមុន រួចទើបញោចញញឹមចុងមាត់មើលទៅមនុស្សប្រុសមាឌតូចល្អិត រង្វង់មុខតូចស្រស់គួរជាទីគាប់ចិត្ត បើតាមស្តាប់ការហៅសព្វនាមអាល្អិតនេះច្បាស់ជាភរិយា Jungkook ជាមិនខាន ។

« លោកមកទីនេះមានការអ្វី?? » Tae ចោទសួរទៅគេទាំងមុខស្មើធេងហាក់ដូចជាមិនចង់រាប់ញាតិ ព្រោះតែថាគេមកជាមួយនិងកាំភ្លើង បំណងដូចជាមិនស្រួលឡើយរឿងអីដែលខ្លួនត្រូវពេញចិត្តរាប់ញាតិ?? គេមកទីនេះច្បាស់ជាចង់ជួបលោកប្តីខ្លួនមិនខានទេ ខ្លួនហ៊ានធានា ។

The Owner Of My Heart (✔️)Where stories live. Discover now