EP54 : ល្អណាស់កូនប៉ា

11.6K 776 49
                                    

[ ព្រឹកថ្ងៃថ្មី ]

ការដែលខ្លួនបានគិតកាលពីយប់មិញគឺមិនបានខុសឡើយ ទោះជាបានសម្រាកពេញមួយយប់ហើយក៏ពិតមែន ប៉ុន្តែមកដល់ព្រឹកព្រលឹមថ្ងៃថ្មីគេនៅសំងំលើគ្រែក្រោកមិនរួចឡើយ ខកពាក្យសម្តីជាមួយកូនឱ្យទាល់តែបាន ។ អេ៎!! តែយ៉ាងណាៗក៏ខ្លួនបានប្រាប់ឱ្យលោកប្តីទៅជំនួសហើយ ម្យ៉ាងគេនៅទីនេះយូរគេប្រហែលជាស្គាល់សាលាល្អៗច្រើនជាងខ្លួន ។

ម៉ាហ្វៀរូបសង្ហារ បោះជំហានដើរចុះពីលើជណ្តើរស្លៀកពាក់យ៉ាងសមសួនសង្ហារដូចកម្លោះ 18 ឆ្នាំមិនខុសសោះ កូនមួយទៅហើយគួរតែផ្អាកបញ្ចេញខ្លះ អួតរហូតខ្លាចតែគេមិនដឹងថាខ្លួនឯងសង្ហារអញ្ចឹង ។

« Won ញ៉ំាអាហារពេកព្រឹករួចឬនៅ?? » គ្រាន់តែចុះមកដល់ខាងក្រោមឃើញកូនប្រុសអង្គុយអោបដៃនៅលើសាឡុងចងចញ្ចើមផ្អឹបជាប់គ្នាបែបកំពុងតែមិនពេញចិត្តនិងរឿងមួយចំនួន លោកប៉ារូបសង្ហារ ក៏ដើរមកសួរនាំកូនប្រុស តែគេមិនបានតបឡើយមានតែស្ងាត់និងស្ងាត់តែប៉ុណ្ណោះ ។

« អ្នកប្រុសតូច... » ក៏ឃើញហើយថាអ្នកប្រុសតូចមិនតប អ្នកបម្រើដែលឈរក្បែរនោះក៏មានបំណងចង់ឆ្លើយជំនួស ដោយសារតែខ្លាចលោកម្ចាស់អារម្មណ៍មិនល្អម៉ួម៉ៅទាំងព្រឹក ព្រោះគេស្អប់ខ្លាំងណាស់រាល់ពេលដែលគេនិយាយហើយគ្មានការឆ្លើយតប ។

« ខ្ញុំមិនឃ្លាន » Jungwon កាត់សម្តីរបស់ពួកនាងហើយក៏ឆ្លើយជំនួស សកដៃទៅយកកាតាបមកកាន់ដើរសម្តៅទៅឡានទាំងមុខក្រញូវមិនឈប់សោះ មិនដឹងឡើយថាមានអ្នកណាធ្វើអ្វីឱ្យគេទាល់ចិត្តកាត់ព្រលឹម ។

លោកប៉ារូបសង្ហារ តាមមើលដំណើររបស់កូនប្រុសទាល់តែគេចូលទៅដល់ក្នុងឡានផុត លើកដៃឡើងមើលម៉ោងក្នុងនាឡិកាដែលជាប់និងដៃ រួចទើមបោះជំហានដើរចូលទៅក្នុងឡានទៅក្រោម ។

« បើកទៅសាលា Harvard-Westlake (ហាវេីដ​ វេសលេខ) » Jangwin អោនក្បាលទទួលបញ្ជារបស់លោកម្ចាស់ ហើយក៏បើកឡានទៅតាមទីតាំងនោះដោយមិនភ្លេចដៀងភ្នែកទៅសម្លឹងមើលប៉ាកូនមួយគូតាមកញ្ចក់ឡានជារឿយៗរហូត ។

The Owner Of My Heart (✔️)Where stories live. Discover now