ភាគ០១

6.2K 113 0
                                    

រឿង  ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី០១

(ផែនការធ្វើជាស្រឡាញ់)
៥ខែក្រោយមក..
ទីក្រុងសេអ៊ូល, ប្រទេសកូរ៉េខាងត្បូង
ពន្លឺភ្លើងឆ្វាច់ៗបំភ្លឺលើរាងកាយតូចស្ដើងរបស់ម្ចាស់កាយតូចស្ដើងដែលឈរកាច់រូបកាច់រាងខាងមុខកាំម៉េរ៉ាជាមួយនឹងឈុតសម្លៀកបំពាក់ស្រស់ស្អាតបែបយុវវ័យ ទឹកមុខគួរឲ្យស្រឡាញ់បូកផ្សំជាមួយនឹងកាយវិការគួរឲ្យស្រឡាញ់របស់នាងធ្វើឲ្យកាំមេរ៉ាមេនដែលថតនោះសប្បាយនឹងសរសើរនាងមិនរួចពីមាត់តែម្ដង។
"ល្អណាស់! អូនវ៉ាយ៍អាចសម្រាកសិនបាន" ខាងក្រុមអ្នករៀបចំខ្លួនក៏ចូលមករកវ៉ាយ៍លេតស្របនឹងនាងតូចបោះជំហានចេញមកជាមួយនឹងទឹកមុខញញឹមមិនសាបសូន្យបើទោះជានាងថតពេញមួយថ្ងៃក៏ដោយក៏នាងនៅតែរក្សាទឹកមុខញញឹមនោះដដែល ដោយសារតែបែបនេះហើយទើបស្រីតូចត្រកូលអាល់ម៉ាឌីមួយនេះក្លាយជាទីពេញចិត្តរបស់អ្នកគ្រប់គ្នា ទាំងហ្វេននឹងអ្នករួមការងារជាមួយនាង។
"អូនវ៉ាយ៍..ទឹកក្រូច" អ្នកចាត់ការផ្ទាល់របស់វ៉ាយ៍លេតក៏ចូលមកព្រមជាមួយនឹងទឹកក្រូចមួយដបឲ្យនាងតូចយើងផ្សើមបំពង់ករក៏ព្រោះតែចេញពីទីនេះទៅនាងត្រូវទៅផ្សាយផលិតផលផ្សេងទៀតដែរ។
"អរគុណហើយបងជីមមី" វ៉ាយ៍លេតទទួលយកទឹកក្រូចពីដៃអ្នកចាត់ការរួចក៏លើកវាមកផឹកក្អឹកៗតាមអារម្មណ៍ស្រេកឃ្លាននាពេលនោះ នាងតូចដាក់ដបទឹកក្រូចចុះអង្គុយធ្មឹងមួយកន្លែងដើម្បីឲ្យស្តាយ៍លីសចាត់ចែងផាត់មុខអោយនាងនឹងអាលឆាប់បានទៅកន្លែងបន្តទៀត។
"និយាយថា..រ៉ឺងៗ ចាំបន្តិចណាអូនវ៉ាយ៍" នាយជីមមីជាអ្នកចាត់ការភេទទី៣របស់វ៉ាយ៍លេតឯណោះរកនិយាយអ្វីមិនដឹងតែក៏មានអ្នកខលចូលមកកាត់ទើបគេត្រូវចេញទៅនិយាយនៅខាងក្រៅ វ៉ាយ៍លេតឯណោះក៏អង្គុយផ្អែកខ្នងនឹងកៅអីឲ្យគេតុបតែងមុខម្ដងតែថា..
"អូនវ៉ាយ៍..ទូរសព្ទ័មានគេខលមក" មានបុគ្គលិកម្នាក់យកទូរសព្ទ័ពីកាបូបមកឲ្យនាង គ្រាន់តែបានឃើញឈ្មោះដែលនាងសេវលើអេក្រង់លោតឡើងនោះ ស្នាមញញឹមនាងក៏ញ៉ោចឡើងដោយមិនបានព្រៀងទុក ស្រីតូចក៏យកទូរសព្ទ័ផ្ទប់នឹងទ្រូងបន្តិចរួចសុំអនុញ្ញាតទៅនិយាយខាងក្រៅ។
"Awwនេះអូនវ៉ាយ៍បាត់ទៅណាហើយ?" នាយជីមមីដែលទើបតែនិយាយទូរសព្ទ័រួចចូលមកមិនបានឃើញវ៉ាយ៍លេតគេក៏ឆ្ងល់ភ្លាម តែកាលបើឃើញបុគ្គលិកជជែកគ្នាបែបញឹមៗទើបគេអាចកាត់ន័យយល់ភ្លាមថានាងទៅណា។
វ៉ាយ៍លេតកាន់ទូរសព្ទ័ជាប់ដៃឡើងមកកាន់ជាន់រានហាលសួនច្បារជាន់ខាងលើអាគារដែលនាងថតរួចក៏ប្រញាប់លើកទូរសព្ទ័ឡើងនិយាយទាំងទឹកមុខញញឹមពព្រាយ។
"បងនៅឯណា? មានការអីទើបបានជាខលមកអូនទាំងថ្ងៃបែបនេះ?"វ៉ាយ៍លេតប្រើភាសាផ្អែមល្ហែមតាមដែលបេះដូងបានបញ្ជា គ្រាន់តែនាងបានលឺសំឡេងគេអារម្មណ៍នឿយហត់ក៏រលុបបាត់អស់គ្មានសេសសល់ទៅហើយ។
(បងនៅផេនហោស៍នៅឡើយទេ បងគិតថាល្ងាចចង់បបួលអូនទៅឌីននើ(Dinner)ជាមួយគ្នាអូនគិតយ៉ាងមិចដែរ?" នាងតូចក៏មិនទាន់និយាយអីបានត្រឹមតែដកដង្ហើមធំបន្តិចត្បិតថាការងារនាងនៅមិនទាន់ចប់នៅឡើយទេ នាងក៏មិនហ៊ានសន្យាជាមួយគេដែរព្រោះខ្លាចខកណាត់។
"អូនត្រូវទៅថតផ្សាយផលិតផលគេមួយកន្លែងទៀតអូនប្រហែលជាមិនទាន់អាចសន្យាបានទេ.." វ៉ាយ៍លេតខាំមាត់តិចៗត្បិតថានាងនឹងគេខានជួបគ្នាមួយរយៈហើយត្បិតជីមីនថាមានការងាររវល់ត្រូវទៅអង់គ្លេសពេលនេះគេមកដល់កូរ៉េវិញហើយក៏នាងនៅមិនអាចមានឱកាសបានទៅជួបនឹងគេទៀត។
(ចុះអូនមិនដឹងទេរឿងថាថ្ងៃនេះខាងផលិតផលគេសុំលើកថ្ងៃហើយនោះ?) ពាក្យមួយឃ្លាដែលបន្លឺពីមាត់របស់ជីមីនក៏នាំឲ្យនាងតូចយើងភ្ញាក់ វ៉ាយ៍លេតក៏រឹតតែភ្ញាក់កាលបើងាកបែរមកក៏ឃើញអ្នកចាត់ការខ្លួននៅឈរពីក្រោយមិនដឹងតាំងពីពេលណាឡើយ ស្រីតូចក៏ដាក់ទូរសព្ទ័ចុះរួចសើចស្ញេញបែបភ័យព្រោះរឿងដែលនាងទាក់ទងជាមួយនឹងអគ្គនាយក្រុមហ៊ុនសម្លៀកបំពាក់នោះគ្មានអ្នកណាដឹងឡើយ សូម្បីតែជីមមីនេះ។
"បងគ្រាន់តែចង់មកប្រាប់អូនវ៉ាយ៍ថាការថតល្ងាចនេះត្រូវលើកថ្ងៃហើយ ចុងសប្ដាហ៍ក្រោយទើបគេចាប់ផ្ដើមថតជាថ្មី អ៊ីចឹងអូនវ៉ាយ៍អាចទៅខនដូសម្រាកបាន" វ៉ាយ៍លេតញញឹមរីកមុខរីកមាត់កាលបើគ្រាន់តែលឺអ្នកចាត់ការប្រាប់ថាថ្ងៃនេះសម្រាក ជីមមីដែលប្រាប់រួចរាល់នោះក៏នាំខ្លួនត្រឡប់ចូលទៅខាងក្នុងវិញទុកឲ្យវ៉ាយ៍លេតនៅឈរទីនោះតែម្នាក់ឯង។
"តែថា..." វ៉ាយ៍លេតក៏ស្រាប់តែនឹកឆ្ងល់ភ្លាមកាលបើមុននេះជីមីនក៏បាននិយាយប្រាប់នាងបែបនេះដែរ មិនបង្អង់យូរនាងក៏លើកទូរសព្ទ័ចុចខលត្រឡប់ទៅកាន់សង្សារជាទីស្រឡាញ់វិញភ្លាម។
(ល្ងាចនេះអូនទំនេរ..ពួកយើងអាចជួបគ្នាបាន តែថាហេតុអីក៏បងដឹងថាគេលើកការថតអ៊ីចឹង?) សំឡេងស្រួយស្រៈរបស់ម្ចាស់កាយតូចស្រឡូនបន្លឺឡើងខ្ទរពេញក្នុងផេនហោស៍ធំទូលាយរបស់អ្នកប្រុសត្រកូលវីគ្រីស រាងកាយមាំទាំស្លៀកត្រឹមកន្សែងពោះគោត្រឹមចង្កេះសំឡឹងមើលទៅខាងក្រៅស្របនឹងដៃកាន់ទូរសព្ទ័ឆ្លើយឆ្លងជាមួយនឹងសង្សារវ័យក្មេងរបស់ខ្លួន បបូរមាត់ញ៉ោចស្នាមញញឹមឡើងកាលបើមានដៃតូចស្រឡូនមួយគូលូកមកអោបក្រសោបចង្កេះគេជាប់ អង្អែលប៉ះនឹងសាច់ដុះពោះហាប់ណែនរបស់គេទាំងដែលខ្លួននាងស្លៀកចោមពុងកន្សែងពោះគោមិនខុសពីនាយឡើយ ត្បិតពួកគេទាំង២ទើបតែឡើងគ្រែជាមួយគ្នារួចរាល់។
"អូនធ្វើអ្វីក៏បងដឹងដែរវ៉ាយ៍...អ៊ីចឹងប៉ុណ្ណឹងចុះល្ងាចបន្តិចសឹមពួកយើងជួបគ្នា" ការទាក់ទងគ្នាក៏ត្រូវបានកាត់ផ្ដាច់ស្របនឹងម្ចាស់កាយតូចស្រឡូនដែលអោបនាយពីក្រោយនោះក៏ដើរមកឈរពីមុខនាយ ដៃតូចស្រឡូនលូកប៉ះកន្សែងចោមពុងរបស់ខ្លួនទម្លាក់ចុះបង្ហាញរូបរាងកាយសុិចសុីទាក់ទងដាក់នាយសង្ហា ជីមីនខាំគែមបបូរមាត់ខ្លួនឯងរួចលូកទាញចង្កេះនាងមកអឹបជាប់ខ្លួនប៉ះនឹងភាពរឹងមាំដែលបិទបាំងដោយកន្សែងពោះគោនោះ កាយតូចត្រូវនាយបីក្រសោបឡើងរួចទម្លាក់ទៅលើពូកទន់រលោងក្រណាត់ខ្មៅក្រឹបជាកន្លែងដែលគេតែងតែប្រលោមស្នេហ៍ជាមួយនឹងគ្នាមិនមែនទើបតែមួយលើករឺពីរលើកឡើយ តែនាងមកផេនហោស៍នេះមុនវ៉ាយ៍លេតសង្សាររបស់ជីមីនទៅទៀត។
"អូននៅតែស្អាត នៅតែពង្វក់បងបានរហូត អ្ហឹម" បបូរមាត់ក្រាស់ឃ្មឹកអោនបឺតជញ្ជក់គល់ទ្រូងរបស់នាងតូចទាំងត្រេកកាមតណ្ហាក៏ត្រូវបានអ្នកម្ខាងទៀតបញ្ឈប់ដោយលូកដៃទប់ទ្រូងរបស់នាយ ដៃវែងស្រឡូនលូកប៉ះបបូរមាត់នាយអង្អែលទៅមកនាំឲ្យនាយជ្រឹមចិញ្ចើមឆ្ងល់។
"បងនឹងស្រីម្នាក់នោះគិតបន្តដល់ណា? ក្រែងបងនិយាយថាបងមិនបានស្រឡាញ់វាផង?" សំនួរចោទសួររបស់នាងក៏នាំឲ្យជីមីនញ៉ោចស្នាមញញឹមឡើងភ្លាម កាយមាំសង្ហាក៏ទម្លាក់ដេកកៀក្បែរជាមួយនឹងនាង ភ្នែកសំឡឹងមើលទៅពិដានខាងលើ។
"វាទើបតែចាប់ផ្ដើមប៉ុណ្ណឹង អូនក៏ដឹងថាមនុស្សបងបើចង់ធ្វើអ្វីមួយហើយបងនឹងធ្វើអោយបាន" ជីមីនប្រែប្រួលទឹកមុខបន្តិចកាលបើគ្រាន់តែនឹកឃើញដល់នាងភ្លាម មនុស្សស្រីតែម្នាក់ដែលសាងស្នាមខ្មៅនឹងគំនុំក្នុងដួងចិត្តនាយរហូតមកដល់ពេល ជីមីនក៏អាចដឹងដល់ដៃតូចស្រឡូនលូកមកអោបក្រសោបចង្កេះគេអង្អែលសាច់ដុំពោះនាយទៅមកៗ
"បងកុំគិតច្រើនអី ចាំអូនបម្រើបងណា៎ ជុប៎" នាងតូចងើបថើបបបូរមាត់រាងក្រាស់រួចក៏ឡើងអង្គុយច្រកគាវចន្លោះភ្លៅរបស់នាយ ដៃតូចស្រឡូនលូកទាញកន្សែងចេញពីចង្កេះនាយតិចៗស្រាល ស្របនឹងដៃម្ខាងលូកទាញអង្អែលប៉ះភាពរឹងមាំមុននឹងចាត់ការបម្រើនាយតាមប្រាថ្នា ពួកគេទាំង២ក៏បង្កាត់ភ្លើងស្នេហ៍ជាមួយគ្នារហូតដល់រសៀលជ្រេបន្តិចទើបបញ្ឈប់។
...
ពេលល្ងាច..
វេលាណាត់ជួបគ្នារវាងគូស្នេហ៍ផ្អែមល្ហែមទាំងពីរនាក់ក៏បានមកដល់ ឡានខ្មៅរលើបបើកចូលមកកាន់កន្លែងចតឡានសម្រាប់ភ្ញៀវវីអាយភីប៉ុណ្ណោះ ទ្វារឡានបើកបង្ហាញម្ចាស់កាយសង្ហាក្នុងឈុតអាវទំនើបសុីវីល័យ មុននឹងទ្វារម្ខាងទៀតបើកឡើងបង្ហាញម្ចាស់កាយតូចស្រឡូនតុបតែងខ្លួនស្រស់ស្អាតសាកសមគ្នាជាមួយនឹងកម្លោះសង្ហាដែលចេញមកមុននោះដែរតែទាស់ត្រង់ថានាងមានពាក់ម៉ាសនឹងមួកបិទបាំងមិនឲ្យអ្នកណាមកឃើញឡើយ នាងតូចលូកដៃកៀកជាមួយនឹងនាយសង្ហាព្រមជាមួយនឹងស្នាមញញឹមស្រស់ប្រិមប្រិយរួចពួកគេក៏បន្តដំណើរទៅខាងក្នុងហាង។
ជីមីនប្ដូរពីការកៀកដៃមកជាកាន់ក្រសោបដៃនាងវិញ មកដល់ខាងក្នុងក៏មានបុគ្គលិកចូលមករង់ចាំពួកគេជាស្រេច អាហារក៏បានរៀបចំទុកតាមការកម៉្មង់របស់ជីមីនដែរ វ៉ាយ៍លេតឯណោះកាលបើបុគ្គលិកចេញទៅអស់នាងក៏បានឱកាសដោះមួកនឹងម៉ាសចេញមានសេរីភាពជាងមុន។
"បងកម៉្មង់ច្រើនម៉្លេះ? នេះបើអូនញ៊ាំអស់ប៉ុណ្ណេះប្រហែលជាដុះក្បាលពោះជាមិនខានឡើយ" វ៉ាយ៍លេតខាំបបូរមាត់តិចៗ ដៃកាន់ចង្កឹះមិនដឹងថាគួរតែចាប់យកម្ហូបមួយណាទុកមួុណាឡើយព្រោះវាពេញតួខ្លាំងពេក ជីមីនញញឹមបន្តិចរួចក៏ងើបដួសបង្គាបំពងជាម្ហូបដែលវ៉ាយ៍លេតចូលចិត្ត នាងតូចក៏ចាប់វាមកញ៊ាំទាំងញញឹមបិទមាត់មិនជិត ជីមីនឯណោះមិនបានញ៊ាំទេតែអង្គុយសំឡឹងមើលនាងតូចយើងញ៊ាំ។
"បងមិនញ៊ាំទេហេស៎? មោះចាំអូនបញ្ចុក..." វ៉ាយ៍លេតមិនបង្អង់ក៏ក្រោកដួសបង្គាបំពងបញ្ចុកជីមីនភ្លាម អ្នកម្ខាងទៀតដែលមិនសូវជាសប្បាយចិត្ត មិនពេញចិត្តនឹងនាងប៉ុន្មានផងតែក៏ទ្រាំញញឹមហាមាត់ទទួលយកអាហារនោះមកទំពារព្រោះមិនចង់ឲ្យនាងសង្ស័យ។
"អូនញ៊ាំចុះ បងមិនសូវស្រួលខ្លួនអ៊ីចឹងបងមិនឃ្លានប៉ុន្មានឡើយ" គ្រាន់តែលឺថាជីមីនមិនស្រួលខ្លួនទឹកមុខញញឹមរបស់វ៉ាយ៍លេតអម្បាញ់មិញក៏ប្រែប្រួល នាងតូចក៏ទម្លាក់ចង្កឹះចុះបន្តិចរួចក៏ប្រញាប់ចូលមកជិតនាងលូកប៉ះក្បាលនាងតិចៗទាំងព្រួយបារម្ភជាខ្លាំង។
"បើបងមិនស្រួលខ្លួនបងអាចប្រាប់អូនបានតើ ពួកយើងអាចធ្វើអាហារញ៊ាំនៅផេនហោស៍របស់បងតែម្ដងក៏បាន..ពួកយើងខ្ចប់អាហារទៅញ៊ាំនៅផេនហោស៍តែម្ដងទៅណា ល្ងាចនេះអូនអាចនៅបានយូរដែរ.." ជីមីនក៏ធ្មិចភ្នែកទាំងញញឹមរួចទាញនាងមកអោបជាប់ទ្រូងស្នាមញញឹមរលុបបាត់បន្តិចម្ដងៗខុសប្លែកពីអ្នកដែលត្រូវគេទាញមកអោបនោះញញឹមបិទមាត់មិនជិតព្រោះតែក្ដីសុខ។
រាត្រីឈានចូលមកដល់ ពួកគេទាំង២ក៏ប្រែក្លាយការណាត់ឌីននើនៅហាងល្បីមកជាឌីននើយ៉ាងផ្អែមល្ហែមនៅក្នុងផេនហោស៍របស់ជីមីនទៅវិញ។
វ៉ាយ៍លេតក្រោយពីញ៊ាំអាហាររួចរាល់នាងក៏ចាត់ចែងលើកយកចានមកសម្អាតទុកទាំងដែលថ្ងៃនេះនាងក៏ហត់ពេញមួយថ្ងៃដូចគ្នាតែនាងក៏មិនរុញរានឹងធ្វើការងារទាំងនោះឡើយ ម៉្យាងជីមីនក៏សម្រាកនៅក្នុងបន្ទប់ឯណោះព្រោះគេថាគេមិនសូវជាស្រួលខ្លួន។
"ហ៊ឹម..មីន" ទើបតែនឹកឃើញដល់នាយ ម្ចាស់កាយមាំសង្ហាដែលទុកពេលសម្រាកអស់១៥នាទីរួចមកគេក៏ចេញមករកវ៉ាយ៍លេត ដៃមាំលូកក្រសោបចង្កេះនាងពីក្រោយស្របនឹងបបូរមាត់ទម្លាក់ថើបប៉ះនឹងកញ្ចឹងកររបស់នាងតិចៗ ស្រីតូចក៏ងាកបែរមករកគេរួចលូកដៃប៉ះទ្រូងគេ។
"មីន..បានហើយអូនប្រញាប់ទៅខនដូរវិញ អ្នកម៉ាក់អាចនឹងមករកអូនក៏ថាបានណា៎" កាយតូចព្យាយាមលួងលោមចិត្តបុរសជាសង្សារឲ្យដោះលែងខ្លួនពីការអោបក្រសោបយ៉ាងស្អិតរមួតនោះតែថាអ្នកម្ខាងទៀតមិនព្រមទាល់តែសោះ គេអោបនាងកាន់តែណែនលើសដើម។
"ហេតុអីក៏អូននៅគេងទីនេះដូចជាលើកមុនមិនបានវ៉ាយ៍ អឹមបងត្រូវការអូន.."ដៃម្ខាងក៏បបោសអង្អែលរាងកាយនាងព្រមជាមួយនឹងទឹកមុខផ្សេងហាក់មិនកើតចេញពីការពេញចិត្តដូចជាអ្នកម្ខាងទៀតឡើយ។
"ហេតុអី? អូនមិនស្រឡាញ់បងទេមែនទេ?" ដោយឃើញថាវ៉ាយ៍លេតនាងប្រកែកទើបជីមីនជ្រឹមចិញ្ចើមនឹងងាកសំឡឹងមើលទៅនាង។
"បងបែបនេះទៀតហើយមីន.." វ៉ាយ៍លេតលូកដៃប៉ះថ្ពាល់នាយតែក៏ត្រូវជីមីនលើកពរនាងរួចបន្តដំណើរទៅកាន់បន្ទប់គេងដែលនៅក្បែរនោះ បន្ទប់ដែលគេនាំស្រីមកដេកកាលពីថ្ងៃពេលនេះក៏ដល់វេនវ៉ាយ៍លេតម្ដងហើយ។
"អ៊ីចឹងអូនត្រូវនៅកំដរបងយប់នេះ ព្រោះបងចង់បានអូន អូនយល់ទេវ៉ាយ៍?" ជីមីនអោនថើបថ្ងាសវ៉ាយ៍លេតស្រាលៗលួងលោមឲ្យនាងគេងក្នុងរង្វង់ដៃគេស្របនឹងកែវភ្នែកងាកសំឡឹងមើលទៅជ្រុងម្ខាងទៀតហាក់ដូចជាធុញទ្រាន់ បបូរមាត់ដែលថើបនាងអម្បាញ់មិញក៏ត្រូវគ្រវាសជូតចេញស្រាលៗប្រៀបដូចជាខ្ពើមរអើមនឹងនាងណាស់ តែវាជាផែនការ...

1Kឡាច៎សម្រាប់ភាគទី០២, បើបានយប់នឹងថែមទាំងយប់នឹងហិហិ

យូមីន

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now