ភាគទី២៨+២៩

915 29 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី២៨+២៩

(មុខលោកវាមិនគួរឲ្យខ្លាចដូចអ្វីដែលលោកគិតទេ)

"នាងគិតចង់ធ្វើស្អី?"
"ក្រែងបងអោយអូនចេញធ្វើសោភានីហី? មិចក៏ខឹងឡើងមុខក្រហមទៀតហើយប្ដីសំឡាញ់?" វ៉ាយ៍លេតមិនបានខ្លាចរអាជាមួយនឹងគេតែក៏ញញឹមរួចលូកដៃវែកប៉ះសក់ទន់ល្មើយរបស់កម្លោះសង្ហាចិត្តកំពុងតែក្ដៅពុះដូចជាភ្នំភ្លើងយក្សរៀបទាំងផ្ទុះទៅហើយនោះទៀតផង ជីមីនសំឡឹងមើលមុខនាងទាំងមិនដឹងគួររកពាក្យណានិយាយអោយសាកសមត្បិតស្រីម្នាក់នេះមិនឈឺចាប់ មិនសូម្បីតែយកពាក្យដែលគេនិយាយដាក់ចូលក្នុងខួរក្បាលទៀត។
"ហើយអ្នកណាជាអ្នកអនុញ្ញាតឲ្យនាងទៅសំញ៉ែងខ្លួននៅតាមបង្អួចបែបនឹង? ហ្អាស៎?" ជីមីនក្ដាប់កាន់ដៃវ៉ាយ៍លេតណែនសឹងតែបាក់ឆ្អឹងកដៃទាំងសងខាងទៅហើយ វ៉ាយ៍ខាំមាត់ព្យាយាមរុញគេអោយក្រោកចេញពីនាងតែនៅតែមិនអាចធ្វើបាន គេពេលនេះខ្លាំងដូចជាដំរីចុះប្រេងអ៊ីចឹង។
"បង្អួចបន្ទប់ខ្ញុំចាំបាច់លោកអនុញ្ញាតដែររឺ? បើមិនចង់អោយបើកក៏រៀបឥដ្ឋបិទឲ្យជិតទៅ"
"នាងកុំមកផ្គើនជាមួយនឹងយើង!"
"ផ្គើនយ៉ាងមិច?" វ៉ាយ៍លេតតំឡើងសំឡេងដាក់គេវិញទាំងក្រហមមុខងាំងតែម្ដង ពេលនេះទាំងសងខាងសុទ្ធតែបៀមជាប់នូវភាពខឹងសម្បាររៀងៗខ្លួនដែលម្នាក់ខឹងព្រោះតែពាក្យផ្គើនចាក់ទឹកមិនលិចរបស់នាង ចំណែកឯនាងក៏ខឹងដែលគេចូលមកយាយីជីវិតនាងទាំងដែលគេអ្នកស្រែកកោកៗថាគេស្អប់នាងខ្លាំងណាស់។
"បិទជិតទាំងបង្អួចទៀតនាងចង់ថប់ស្លាប់ដូចជាឡចំហ៊ុយនំបុ័ងមែនទេ?"
"បើស្លាប់មែនក៏ល្អហើយ! ព្រោះខ្ញុំក៏ហត់នឿយជាមួយនឹងមនុស្សដូចជាលោក លោកលឺទេ?" វ៉ាយ៍លេតក៏ឆ្លើយបន្តទៅគេនូវអ្វីដែលនាយមិនធ្លាប់គិតថានឹងលឺវាចេញពីមាត់របស់នាង ដៃមាំទាំងសងខាងដែលកាន់ក្ដាប់ករដៃនាងឯណោះក៏ចាប់ផ្ដើមព្រលែងស្រាលៗទាំងគេខ្លួនឯងមិនបានចាប់អារម្មណ៍ដឹង ទាល់តែនាងតូចយើងរើបម្រាស់នឹងរុញគេឲ្យដួលមួយជំហរតែម្ដង ស្រីតូចលូកដៃទាញក្រណាត់អាវមកដណ្ដប់លើរាងកាយរួចក៏ក្រោកដើរចេញទៅអង្គុយនៅឯតុរបស់នាងវិញ ជីមីនមិនបាននិយាយអីតែក៏បោះជំហាននាំខ្លួនចេញទៅខាងក្រៅបាត់ទុកអោយវ៉ាយ៍នៅអង្គុយក្នុងបន្ទប់តែម្នាក់ឯង។
ក្រឹប!
ទ្វារបិទស្របនឹងកែវភ្នែកថ្លាយ៉ង់របស់វ៉ាយ៍លេតងាកសំឡឹងមើលទៅកាន់គេ នាងតូចក៏អោនមើលទៅជាយថ្នក់រ៉ូបរបស់នាងដែលមុននេះគាប់ជួនពេលដែលរុញគេនាងលូកទាញបានសោរមួយចេញមកដោយមិនអោយគេដឹង ហើយនាងក៏មិនបានធ្វើខ្លួនអោយសង្ស័យនោះដែរពោលគឺនាងធ្វើដូចជាធម្មតាៗមិនខ្វល់ៗអីបែបនោះ។
"ត្រូវទៅៗ" វ៉ាយ៍លេតរអ៊ូរទាំកាលបើសោរដែលនាងយកបាននោះទោះជានាងព្យាយាមចាក់សោរនោះនឹងច្រវ៉ាក់ជើងប៉ុណ្ណាក៏វានៅតែមិនអាចចាក់ត្រូវទៀត នាងតូចព្យាយាមចាក់រហូតទាល់តែវៀចសោរដែលលួចនោះតែនៅមិនអាចចាក់បានដដែល ស្រីតូចក៏ទម្លាក់សោរនោះលើតុលាន់គ្រឹបរួចចាំមាត់ខឹងចិត្តជាខ្លាំង ភាពខឹងសម្បាររបស់នាងក៏ស្ថិតនៅក្រោមការសំឡឹងមើលពីអ្នកខាងក្រៅមក ស្នាមញញឹមក៏ញ៉ោចឡើងនៅលើផ្ទៃមុខសង្ហាត្បិតថាគេមានបំណងដាក់សោរក្លែងក្លាយក្នុងហោប៉ៅក្រែងស្រីនេះមានល្បិចចង់លួច ពេលនេះវាក៏ជាការពិត។
"ជើងល្អពិតមែននាងម្នាក់នេះ.."

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now