ភាគទី៥៧

831 28 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៥៧

ស្រីតូចរៀបចំខ្លួនស្អាតបាតរួចក៏ត្រូវបាននាយសង្ហានាំខ្លួនចាកចេញពីផ្ទះស្នាក់នៅនោះ កែវភ្នែកថ្លាយ៉ង់ងាកសំឡឹងមើលទេសភាពស្រស់ស្អាតតាមផ្លូវដែលនាងតែងតែប្រាថ្នាចង់ឃើញពេលដែលនាងមកអង់គ្លេស ស្រីតូចក៏បើកកញ្ចក់ឡានបន្តិចរួចក៏ផ្ដេកក្បាលកើយនឹងពូកឡានដែលនាំឲ្យអ្នកអង្គុយកៅអីតៃកុងនោះសំឡឹងមើលនាងមិនដាក់ភ្នែកទាល់តែសោះ។
"នេះមិនទាន់ទាំងបានញ៊ាំអាហារពេលព្រឹកផង នាងក៏នៅអាចញញឹមបានទៀតអ៊ីចឹងរឺ?" ជីមីនចោទសំនួរទៅកាន់វ៉ាយ៍លេត ដៃបង្វិលចង្កូតឡានបត់ទៅតាមទីតាំងដែលគេបានគិតទុកជាស្រេចនោះ វ៉ាយ៍លេតក៏មិនបាននិយាយអ្វីតែដៃតូចលូកទាញក្រដាសមួយចេញពីកាបូបមកព្រមនឹងខ្មៅដៃមួយដើម នាងឈ្ងោកគូរគំនូរទីក្រុងទៅតាមអ្វីដែលនាងអាចចងចាំបានរហូតទាល់តែពួកគេមកដល់ចំណតគោលដៅដែលពួកគេត្រូវទៅ។
វ៉ាយ៍លេតបើកទ្វារចុះពីឡានព្រមនឹងកែវភ្នែកងាកសំឡឹងទៅកាន់ផ្ទៃទឹកសមុទ្រដែលមានសភាពធំល្ហល្ហេវនាំឲ្យស្រីតូចស្រៀវឆ្អឹងខ្នងហាក់មិនចង់ហ៊ានទៅ ជីមីនក៏ឈប់ទ្រឹងសំឡឹងមើលនាងរួចក៏ទម្លាក់លូកក្រសោបកាន់ដៃនាងជាប់ព្រមជាមួយទឹកមុខមាំទាំ។
"លោកគិតចង់ទៅណា?" វ៉ាយ៍លេតដើរតាមគេទាំងមិនហ៊ានងើបមុខឡើងត្បិតថានាងមិនហ៊ានប្រឈមមុខនឹងសមុទ្រសោះតែម្ដង ជីមីនក៏មិនបានឆ្លើយតបនឹងប្រញាប់ដឹកដៃនាំនាងទៅកាន់កាណូតទំនើបមួយដែលនៅចតក្បែរមាត់ច្រាំងនោះ គ្រាន់តែគេមកដល់ក៏មានបុរសម្នាក់រង់ចាំហុចសោរអោយគេរួចជាស្រេចតែម្ដង។
"សូមធ្វើដំណើរដោយសុវត្ថិភាពណា៎លោក" ជីមីនទទួលយកសោរព្រមទាំងដឹកដៃវ៉ាយ៍លេតចូលទៅកាន់កាណូតនោះរួចក៏បើកវាចាកចេញទៅដោយខ្លួនឯងតែម្ដង។
នៅតាមផ្លូវទឹកឯណោះជីមីនក៏ជាអ្នកបញ្ជាចង្កូត ចំណែកឯនាងតូចវ៉ាយ៍លេតក៏អង្គុយអោបជង្គង់ខ្លួនឯងមិនកម្រើកខ្លួនក៏ព្រោះតែភាពភ័យខ្លាចវានៅចាក់ស្រេះពេញក្នុងខួរក្បាលរបស់នាង ដៃម្ខាងលូកទះក្បាលខ្លួនឯងតិចៗព្យាយាមបំភ្លេចនូវរូបភាពបំភន្ត័ភ្នែកដែលខួរក្បាលនាងជាអ្នកបង្កើតឡើងមកនោះទាំងលំបាក។
"ក្រោកឡើងមក..ក្រោក" ទោះជាវ៉ាយ៍លេតព្យាយាមបដិសេធមិនព្រមក្រោកឡើងយ៉ាងណាក៏ដោយក៏ជីមីននៅតែចចេសនឹងអូសដៃនាំអោយនាងក្រោឡើងភ្លាមៗ ដៃមាំលូកកាន់ប៉ះថ្ពាល់នាងរួចបង្វែរអោយនាងសំឡឹងមើលទៅផ្ទៃសមុទ្រធំល្វឹងល្វើយដែលនៅខាងមុខនោះ ស្រីតូចខំប្រឹងមើលទាំងញ័រខ្លួនទទ្រើត ចិត្តមួយក៏ខ្លាចតែចិត្តមួយទៀតក៏ជម្នះចង់ឈ្នះភាពភ័យខ្លាចរបស់ខ្លួនឯង។
"បើសិនជានាងនៅតែខ្លាចវា អ៊ីចឹងវាក៏នឹងនៅតែតាមបន្លាចនាងដដែល នាងមិនខ្លាំងគ្រប់រឿងទេ" ជីមីននិយាយតែប៉ុណ្ណេះរួចក៏ព្រលែងដៃពីស្មារបស់វ៉ាយ៍ កាយធំក៏ចុះពីកន្លែងបញ្ជាចង្កូតរួចក៏ទាញកែវយឹតសំឡឹងមើលទៅកាន់កោះមួយដែលគេបានកក់កន្លែងទុកជាស្រេចនោះ វ៉ាយ៍លេតក៏លើកដៃញីក្បាលនឹងតោងនេះតោងនោះចុះទៅខាងក្រោមតាមគេដែរ ស្រីតូចក៏ឈរច្រត់ចង្កេះក្បែរគេព្យាយាមមិចភ្នែកដើម្បីមើលតាមគេដែរ កាយវិការរបស់នាងក៏នាំអោយអ្នកក្បែរនោះក្រវីក្បាលមុននឹងខោកក្បាលនាងលាន់ផូស៎។
"ឈឺ!!!"
"បើមិនឈឺ គេមិនខោកទេកុំល្ងង់ពេក" ជីមីនបោះពាក្យសម្ដីចំអកអោយនាងបន្តិចទើបចាត់ចែងឡើងបញ្ជាកាណូតបន្តទៅកាន់គោលដៅតែម្ដង។
ពួកគេទាំង២ចំណាយពេលជិតមួយម៉ោងទម្រាំតែបានទៅដល់កោះដ៏ស្រស់ស្អាតនោះ មកដល់ក៏មានបុគ្គលិកខាងរីសតចុះមកទទួលនឹងទាញខ្សែទូកពួកគេ ជីមីនជាអ្នកលោតចុះពីលើកាណូតនោះ ទុកអោយនាងតូចនៅអែអង់ហាក់ចង់លោតបន្តិចអត់បន្តិច ជីមីនក៏ក្រវីក្បាលបន្តិចរួចបោះដៃចាំទទួលនាង វ៉ាយ៍លេតក៏លូកដៃញ័រទទ្រើតទៅរកគេមិនទាំងរំពឹងថាគេនឹងទាញនាងចុះរួចចាំត្រកងបីនាងទាល់តែសោះ។
"បានហើយលោកដាក់ខ្ញុំចុះ" វ៉ាយ៍លេតខ្សឹបនឹងត្រចៀកគេបង្ខំអោយគេដាក់នាងចុះព្រោះថាមានមនុស្សមិនតិចទេដែលនៅទីនោះមើលមកពួកគេ តែជីមីនមិនបានខ្វល់នឹងបីវ៉ាយ៍ឡើងរហូតដល់បន្ទប់ដែលគេបានកក់ទុកឯណោះ។
គេទម្លាក់នាងតូចអោយចុះរួចក៏ងាកទៅនិយាយគ្នាជាមួយនឹងម្ចាស់រីសតនៅទីនោះ វ៉ាយ៍លេតក៏បោះជំហានឈាននាំខ្លួនចូលហួសទៅខាងក្នុងបន្ទប់នោះរួចក៏ភ្ញាក់នឹងការតុបតែងដ៏ស្រស់ស្អាតក្នុងនោះ បន្ទប់មានផ្កាជាច្រើនហាក់ដូចជារៀបចំស្វាគមន៍ស្វាមីភរិយាដែលទើបតែរៀបការនឹងគ្នាថ្មីថ្មោងអ៊ីចឹង វ៉ាយ៍អាចដឹងដល់ដៃមាំទាំមួយគូលូកមកអោបក្រសោបចង្កេះនាងពីក្រោយស្របនឹងបបូរមាត់ក្ដៅៗទម្លាក់ថើបស្មារបស់នាងតិចៗ។
"ពេញចិត្តទេ?"
"អឹម" វ៉ាយ៍លេតក៏ងក់ក្បាលទាំងក្នុងចិត្តហាក់នៅមិនសុខ វាស្រស់ស្អាតណាស់ វាដូចជាអ្វីដែលនាងតែងតែរអ៊ូប្រាប់គេកាលពីនៅជាសង្សារ នាងនិយាយថានាងចង់មានពេលរ៉ូមេនទិចជាមួយគេនៅលើកោះមួយ ចំណាយពេលមើលព្រះអាទិត្យលេចជាមួយគ្នា ពេលនេះនាងក៏បានធ្វើវារួចហើយតែនាងប្រហែលជាមិនអាចនៅអបអរជាមួយនឹងគេបានទេ...
(ចាត់ទុកថាវាជាលើកចុងក្រោយរបស់ពួកយើងទៅចុះ..) មិនបានគិតច្រើនវ៉ាយ៍ក៏ងាកបែរទៅរកជីមីនរួចថើបបបូរមាត់គេយ៉ាងតក់ក្រហល់ ជីមីនឯណោះក៏ក្រសោបពររាងកាយតូចស្រឡូនទម្លាក់ទៅលើពូករួចចុចតេឡេចាក់សោរបន្ទប់គ្រប់ច្រកល្ហកនៅទីនោះ។
"នេះហេស៎ជាកាដូដែលនាងចង់បាននៅថ្ងៃកំណើត? បើចង់បានបែបនេះមិចក៏មិនប្រាប់?" ជីមីនញញឹមចុងមាត់រួចក៏អោនជ្រប់ថើបសាច់ទ្រូងសក់ខ្ចីរបស់នាង ស្រីតូចក៏លូកដៃកាន់ក្បាលភផ្នែកខាងក្រោយរបស់គេរួចខាំមាត់សម្រក់ទឹកភ្នែកមួយតំណក់ចុះមកជាលើកទី១មុននឹងនាងត្រូវទៅ...
(ពួកយើងមិនគួរស្គាល់គ្នាទេ...មីន)

ល្ងាចបានឈានចូលមកដល់..
ម្ចាស់កាយតូចដែលស្លៀកឈុតរ៉ូបព្រមនឹងកន្សែងរុំស្មាក៏ឈរនៅមាត់ទ្វារបន្ទប់ដែលបើកចំហនោះ កែវភ្នែកក៏ងាកសំឡឹងមើលទៅនាយសង្ហាដែលដេកលង់លក់ក្រោយពីបង្កាត់ភ្លើងស្នេហាជាមួយគ្នារួច ស្រីតូចងើយក្បាលឡើងបន្តិចរួចទើបសំឡឹងហួសទៅកាន់រូបភាពដែលនាងបានគូព្រមនឹងក្រដាសណូតមួយដែលនិយាយថាលាហើយជាមួយផងនោះរួចទើបនាងចាកចេញទៅ។
វ៉ាយ៍លេតនាំខ្លួនចេញមករកកាណូតមួយដែលចតនៅក្បែរច្រាំងនោះ មុននឹងមានម្ចាស់កាយមាំទាំមួយលោតចុះមកចាំទទួលនាង ស្នាមញញឹមញ៉ោចឡើងលើផ្ទៃមុខគេភ្លាមកាលបបើបានឃើញវត្តមាននាង។
"ថេយ៍.."
"ឡើងសិនមក នឹងអាលបានខលទៅប្រាប់បងស្រីនាង" ថេយ៍មិនបង្អង់ក៏រុញនាំវ៉ាយ៍លេតឡើងទៅកាន់កាណូតនោះរួចមិនភ្លេចងាកសំឡឹងមើលទៅលើគោកវិញព្រមជាមួយនឹងទឹកមុខហាក់ធូរស្រាលចិត្ត គេក៏ឈរនៅនឹងមាត់ជណ្ដើរឡើងរួចបញ្ជាទៅអ្នកបើកកាណូត។
"ចេញដំណើរ.."

អរគុណសម្រាប់ការអាន..

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now