ភាគទី៩២

703 22 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៩២

ក្រាក!
រយៈពេលពីមួយថ្ងៃទៅមួយថ្ងៃកន្លងផុតទៅយ៉ាងឆាប់រហ័ស រាងកាយរបស់វ៉ាយ៍លេតក៏នៅដេកស្ដូកស្ដឹងនៅលើគ្រែព្រមទាំងទទួលការមើលថែពីអ្នកជុំវិញខ្លួនផងដែរ ដូចជាពេលនេះអ៊ីចឹងវ៉ាយ៍លេតគេងលង់លក់យ៉ាងស្ងប់សុខស្របនឹងវត្តមានរបស់ជីមីននៅមើលថែទឹកក្ដៅទឹកត្រជាក់អោយនាងដោយប្ដូរវេនគ្នាជាមួយនឹងនែលលី ប្អូនស្រីរបស់គេ។
"បងប្រុស..ខ្ញុំយកអាហារពេលព្រឹកមក" នែលលីដែលទើបតែមកពីផ្ទះឯណោះនាងក៏បានខ្ចប់អាហារពេលព្រឹកជាច្រើនមកជាមួយផងដែរ ជីមីនងាកសំឡឹងមើលទៅប្អូនមុននឹងភ្ញាក់ចំហមាត់កាលបើនែលលីថ្ងៃនេះមិនបានមកតែម្នាក់ឯងឡើយ គឺនាងមកជាមួយនឹងមនុស្សម្នាក់ដែលជីមីននឹកស្មានមិនដល់។
"ម៉ែ?!" ជីមីនឧទានទាំងញ័រមាត់កាលបើបានឃើញវត្តមានរបស់ម្ដាយគេមកជាមួយប្អូន នែលលីនាំម្ដាយឲ្យអង្គុយចុះនៅលើសាឡុង ជីមីនដែលចូលទៅតាមក្រោយក៏លុតជង្គង់ចំពោះមុខម្ដាយរួចក្រាបសំពះគាត់ជាច្រើនដងរហូតដល់អ្នកជាម្ដាយហាមឃាត់។
"ខ្ញុំជ្រុលធ្វើរឿងខុសច្រើនណាស់ម៉ែ..ខ្ញុំសុំទោសបើសិនជាខ្ញុំធ្វើអោយម៉ែខកបំណង.." ជីមីនដឹងខុសនឹងព្យាយាមសុំទោសទៅកាន់អ្នកមានគុណដោយការក្រាបសុំទោសទៅកាន់គាត់ ម្ដាយរបស់គេក៏ញញឹមទាំងរលីងរលោងរួចអោបក្រសោបកូនប្រុសអោយឡើងមកអង្គុយជាមួយនឹងគាត់រួចក៏គោះស្មាគេ លើកទឹកចិត្តគេប្រាប់ថាគាត់មិនបានខឹងសម្បារនឹងគេទេ តែគាត់សប្បាយចិត្តទៅវិញទេដែលគេភ្ញាក់ខ្លួននឹងព្រមទទួលកំហុស។
"កូនបានហូបបាយរឺនៅ? ម៉ែនឹងប្អូនបានរៀបចំម្ហូបមកច្រើនខ្លាំងណាស់ណា៎ សុទ្ធតែជាម្ហូបដែលកូនចូលចិត្តទាំងអស់ណា៎" នែលលីក៏លើកបង្ហាញប្រអប់អាហារដែលនៅនឹងដៃនោះរួចក៏ញញឹមជាប់បបូរមាត់ជានិច្ច ជីមីនក៏ញញឹមរួចក៏ងាកសំឡឹងមើលទៅរាងកាយតូចស្រឡូនរបស់វ៉ាយ៍លេតដែលដេកស្ដូកស្ដឹងនោះ។
"កូនឡើងទៅញ៊ាំអាហារនៅជាន់ខាងលើជាមួយពួកយើងទេ? វ៉ាយ៍មានអ្នកនៅមើលថែច្រើនហើយ ខាងក្រៅក៏មានអង្គរក្សច្រើនរាប់មិនអស់ដែរមិនអ៊ីចឹងហេស៎?" ជីមីនគិតមួយសន្ទុះរួចគេក៏ងក់ក្បាលឆ្លើយតបនឹងសំណើររបស់ម្ដាយនឹងប្អូនស្រី គេក៏ជួយយួរយកអាហារដែលបានរៀបចំទាំងអស់នោះរួចចេញទៅខាងក្រៅបាត់ នៅខាងក្រៅក៏មានអង្គរក្សជាច្រើនដែលនៅឈរយាមទើបជីមីនគេទុកចិត្តនឹងចេញទៅខាងក្រៅជាមួយម្ដាយរបស់គេ។
ដូចជាអ្វីដែលគិត...
នៅទីនោះគ្មានអ្នកណាម្នាក់អាចចេញចូលបន្ទប់សម្រាកវ៉ាយ៍បានឡើយ លើកលែងតែអ្នកដែលហូស៊ុកនឹងអ៊ែនហ្សូអនុញ្ញាតហើយនឹងគ្រូពេទ្យមើលថែនាងប៉ុណ្ណោះ។
ក៏ដោយសារតែមូលហេតុមួយនេះហើយទើបមេរ៉ាអាចចូលមកកាន់បន្ទប់សម្រាកព្យាបាលមួយនោះបានដោយសេរីក៏ព្រោះតែនាងស្លៀកពាក់ឈុតដូចជាគ្រូពេទ្យដែលមើលថែទាំទៅលើវ៉ាយ៍លេត។
(មានពេទ្យម្នាក់ចូលបន្ទប់..) អាយកូមរបស់កូនចៅដែលនៅយាមទីនោះក៏បន្លឺឡើងហាក់បីដូចជាជូនដំណឹងជាមុនថាមានអ្នកណាឆ្លងកាត់ខ្លះ មេរ៉ាក៏ចូលមកកាន់ខាងក្នុងបន្ទប់ស្របនឹងទឹកមុខធម្មតាដែលបិទបាំងក្រោមម៉ាស ក្រសែភ្នែកបែបស្អប់ខ្ពើមនឹងខឹងសម្បារក៏បង្ហាញយ៉ាងច្បាស់សម្ដៅទៅរកម្ចាស់កាយតូចដែលកំពុងតែដេកស្ដូកស្ដឹងមិនកម្រើកសោះឯណោះ កាន់តែធ្វើអោយអ្នកដើរចូលមកនោះកាន់តែពេញចិត្តត្បិតផែនការនាងបានជោគជ័យហើយ។
"ហ៊ឹម! វ៉ាយ៍ប្រហែលជាគេងលក់ស្រួលហើយមែនទេ? វ៉ាយ៍លែងបានជួបជាមួយនឹងមនុស្សបោកប្រាស់មែនទេ? ចឹងវ៉ាយ៍គួរតែអរគុណបង.." មេរ៉ានិយាយស្របនឹងដៃទាញសឺរ៊ាំងមកចាក់ថ្នាំម៉្យាងដែលជាថ្នាំប្រើសម្រាប់ខ្ទប់សរសៃឈាមកន្លែងសំខាន់ៗមិនអោយដំណើរការ ហើយវាក៏ជាថ្នាំដែលនាងតែងតែចាក់អោយវ៉ាយ៍ក៏ព្រោះតែនាងមិនចង់ឲ្យវ៉ាយ៍ក្រោកឡើងមកម្ដងទៀត។
"បងស្រឡាញ់វ៉ាយ៍ណាស់ តែមិនគួរណាវ៉ាយ៍កើតមកជាគោលដៅសម្រាប់សងសឹករបស់បងមីនសោះហើយអូនវ៉ាយ៍ក៏មិនគួរកើតមកដើម្បីធ្វើជាឆ្អឹងទទឹងករអោយបងមីនប្ដូរចិត្តឡើយត្រូវទេ? មុនពេលដែលគេមិនទាន់ចូលជិតឯង បងមីនជាមនុស្សម្នាក់ដែលស្មោះត្រង់នឹងកក់ក្ដៅជាមួយនឹងយើងណាស់តែឯង..ហ៊ឹស ឯង" មេរ៉ាលូកច្របាច់កញ្ចឹងកររបស់អ្នកដែលដេកសន្លប់នោះខ្លាំងៗទាំងកំហឹងត្បិតថានាងមិននឹកស្មានថាវ៉ាយ៍លេតអាចធ្វើអោយជីមីនប្ដូរចិត្តនឹងឈប់សងសឹកឡើយ គិតម្ដងៗណានាងចង់តែសម្លាប់វ៉ាយ៍ឲ្យផុតៗទេ។
"ពេលនេះសមមុខនាងឯងហើយ! ដេកបែបនេះងាប់ទៅទាំងបែបនេះ តែយើងថាឯងសមតែងាប់ក្រោកកណ្ដាប់ដៃរបស់យើងល្អជាង..យើងនឹងធ្វើអោយឯងវេទនាជាទីបំផុតវ៉ាយ៍លេតអាល់ម៉ាឌី ហ៊ឹស" មេរ៉ានិយាយស្របនឹងកាយបែរទៅម្ខាងលូកទាញកូនកាំបិតដែលនៅនឹងហោប៉ោអាវខាងក្នុងរបស់នាងបែរតម្រង់មកចាក់លើវ៉ាយ៍លេត។
ជ្រឹប! កូនកាំបិតចាក់ចំកណ្ដាលពូកដែលជាកន្លែងវ៉ាយ៍លេតដេកឯណោះតែថាមេរ៉ាបែរជាមិនបានឃើញវត្តមានរបស់នាងទៀតនោះឡើយ នាងសភ្នែកមុននឹងប្រញាប់ចូលទៅមើល។
"ហ្អាយ..នាង..នាង! ចុះសឺរ៉ូមនោះ!!" មេរ៉ាស្រែកចាចកាលបើសំឡឹងមើលទៅជ្រុងម្ខាងនាងក៏ឃើញវ៉ាយ៍លេតឈរនៅទីនោះព្រមជាមួយនឹងទឹកមុខស្លេកស្លាំងសំឡឹងទៅកាន់នាង វ៉ាយ៍លេតញញឹមមុននឹងដើរសម្ដៅមករកមេរ៉ា។
"កុំ..កុំចូលមកអឹស!!!" មេរ៉ាឈោងបំណងចង់ទាញកាំបិតយកមកវិញតែក៏ត្រូវវ៉ាយ៍ទាត់កាំបិតនោះទៅម្ខាងអោយជ្រុះពីដៃរបស់នាង មេរ៉ាក៏កាន់តែមិនយល់ថាហេតុអីបានជាវ៉ាយ៍នាងក្រោកឡើងបែបនេះ?
"យើងមកលងនាង..នាងមេរ៉ា! នាងស្រីពោះវែកដំបូក" វ៉ាយ៍លេតក៏ចូលទៅជិតមេរ៉ារួចក៏ច្របាច់កររបស់មេរ៉ាទាំងទឹកមុខស្លេកស្លាំងគួរអោយខ្លាច មេរ៉ាក៏ស្រែកតែព្រះអាយូសចំណែកឯអ្នកនៅខាងក្រៅដែលយាមឯណោះក៏ឈរអស់សំណើចនឹងសំឡេងស្រែកពីខាងក្នុងព្រោះពួកគេបានដឹងពីផែនការទាំងអស់រួចហើយ លើកលែងតែជីមីននឹងគ្រួសារគេប៉ុណ្ណោះដែលមិនដឹង!
"នេះមានរឿងអី? វ៉ាយ៍..អូនវ៉ាយ៍"
គ្រាំង!!
ជីមីនមិនបានគិតច្រើនក៏ទម្លុះទ្វារចូលមកខាងក្នុងស្របនឹងរាងកាយនរណាម្នាក់ត្រូវគេរុញបំបុកនឹងរទេះដែកដាក់សឺរ៊ាំងថ្នាំឯណោះ ជីមីនក៏ភាំងកាលបើបានឃើញរឿងទាំងនោះកើតឡើង ជាពិសេសនោះកាលបើបានឃើញអ្នកស្លៀកឈុតអ្នកជម្ងឺឈរសំឡឹងមើលមកមេរ៉ាឯណេះ។
"លែង..ហ្អាយ៎លែងយើង! នេះនាងឯង.." មេរ៉ាត្រូវបានប៉ូលីសប៉ុន្មាននាក់ចូលមកចាប់ក្រៀកស្របនឹងវត្តមានរបស់មនុស្សប្រុសម្នាក់ដែលនៅពីក្រោយផែនការទាំងអស់ចូលមកច្រត់ដៃញញឹមសំឡឹងកាន់ប្អូនស្រីគេ វ៉ាយ៍លេតសំឡឹងមើលអ៊ែនហ្សូទាំងញញឹមរួចក៏ងាកបែរមកមើលមេរ៉ាវិញម្ដង។
"គិតហេស៎ថាយើងយល់ព្រមអោយនាងសម្លាប់យើងនឹងកូនរបស់យើងបានដោយងាយនោះ? យ៉ាងមិចដែរ? ករណីឃាតកម្មមួយនោះយើងសម្ដែងបានល្អទេ?"
"នាងឯង.."
"Game over"

1.4Kមុនម៉ោង10អេតមីននឹងផុសជូនភាគបន្តទៀត

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now