ភាគទី១០៩

679 29 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី១០៩

៣ថ្ងៃកន្លងផុតទៅ..
រយៈពេលប៉ុន្មានថ្ងៃកន្លងផុតទៅហើយដែលជីមីនមិនបានទៅជួបនឹងវីនក៏ព្រោះតែនៅរោងពុម្ពមានការងារច្រើនគរដូចជាភ្នំ ទោះបីជាល្ងាចត្រឹមតែកន្លះម៉ោងក៏គេនៅមិនអាចឆ្លៀតបានទៀត។
"យ៉ាងណាទៅហើយក្មួយ? ៣ថ្ងៃហើយឃើញនៅតែជាមួយនឹងការងារនេះ បានបាយហូបរឺនៅនឹង? បើនៅទេមកហូបជាមួយនឹងអុំមកណា បានជុំគ្នា" លោកអុំចំណាស់ប៉ុន្មាននាក់ដែលទើបតែមកពីផ្ទះក៏និយាយឡើងទាំងស្នាមញញឹម ពួកគាត់ម្នាក់ៗគឺស្ញើចសរសើរនឹងការខិតខំប្រឹងប្រែងរបស់ជីមីនណាស់ ត្បិតថាពេលនេះគេមានកាយសម្បទាមិនគ្រប់គ្រាន់ដូចជាអ្នកដទៃតែគេក៏ខំប្រឹងប្រែងធ្វើការងារទាំងថ្ងៃទាំងយប់ដើម្បីចិញ្ចឹមក្រពះខ្លួនឯង មិនលើកដៃសុំអ្នកដទៃឡើយ។
"អូ!បាទ៎ មិនអីទេអុំអញ្ជើញពិសារចុះណា៎ ខ្ញុំបង្ហើយការងាររួចគិតចេញទៅខាងក្រៅហើយព្រោះចង់ជួបកូន គេបាត់ខ្ញុំប៉ុន្មានថ្ងៃប្រហែលជាឆ្ងល់ហើយ" ជីមីនបង្ហើយការងារបណ្ដើរញញឹមបណ្ដើរសឹងតែមិនអាចរង់ចាំពេលវេលាទៅជួបជាមួយនឹងកូនបានតែម្ដង។
"កូនក្មួយប្រហែលជាស្រឡាញ់ប៉ាៗណាស់ហើយណា៎ ហីយ៉ាធម្មតាទេក្មេងតែឃើញប៉ាម៉ាក់ធ្វើការងារហត់នឿយគេក៏តែងតែធ្វើខ្លួនជាឱសថមកព្យាបាលភាពនឿយហត់ទាំងនោះអីបែបនឹងណា៎ មិនអីទេអុំមិនរំខានក្មួយឡើយ ធ្វើការចុះនឹងអាលបានរកអីហូបផង"
"បាទ៎អុំ" ជីមីនញញឹមរួចរួសរ៉ាន់រៀបចំការងារទាំងអម្បាល់ម៉ានឲ្យមានរបៀបព្រមទាំងមិនខ្ជៈខ្ជាយការងារផង ហើយចំណុចមួយនេះហើយដែលធ្វើអោយថៅកែធំស្រឡាញ់នឹងពេញចិត្តប្រគល់តួនាទីនេះមកអោយគេ។
កន្លងទៅមួយម៉ោងមុននឹងដល់ម៉ោងបាយថ្ងៃត្រង់ ជីមីនក៏ប្រើប្រាស់ឡានក្រុងដើម្បីជិះទៅសាលាកូន គេតែងខ្លួនសមសួននឹងមានកាន់កូនតុក្កតាSpider-Manធំជាងមុនបន្តិចទៅជាមួយក្នុងបំណងចង់លួងលោមកូនដែលគេបាត់ទាំងមិនបានជូនដំណឹងមកប៉ុន្មានថ្ងៃនោះ។
(មកដល់ចំណត..មកដល់ចំណត)
ឡានក្រុងក៏លោតបន្លឺប្រាប់ដល់អ្នកគ្រប់គ្នានៅក្នុងឡានជាសញ្ញាឲ្យពួកដែលត្រៀមចុះនៅចំណតបន្ទាប់បានត្រៀមខ្លួនក្នុងការចុះចំណត ជីមីនឯណោះក៏ក្រោកឡើងកាន់ឈើច្រត់ម្ខាង ចំណែកដៃម្ខាងក៏កាន់តុក្កតាកូនរួចចុះពីលើឡានក្រុងនោះទាំងទឹកមុខញញឹមស្រស់ស្រាយ។
"អីយ៉ាស់..អូ!ចាំពូជួយ" ជីមីនចុះមកមិនប្រយត្ន័ក៏មានក្មេងម្នាក់មកទាក់នឹងឈើច្រត់របស់គេនាំអោយនាងដួល តែជីមីនក៏បានជួយលើកនាងឡើងរួចនាងក៏ប្រញាប់ចេញទៅបាត់ ជីមីនក៏ក្រឡេកភ្នែកបានត្រឹមឃើញឈ្មោះរបស់នាងមួយម៉ាត់ថា...
(អែលលីណា?)
ជីមីនមិនបានគិតច្រើនក៏ប្រញាប់នាំខ្លួនដើរឆ្លងកាត់ផ្លូវទៅកាន់សាលាដែលអូនវីនរៀន ក៏ឃើញថានៅខាងមុខសាលាមានអាណាព្យាបាលជាច្រើននាំកូនមកបានន័យថាគេមកត្រូវពេលហើយ អូនវីនប្រហែលជាមិនទាន់មកដល់សាលានៅឡើយនោះទេ គេអាចយកពេលនេះទៅអង្គុយចាំកូនមុនក៏បានដែរ។
ពីមួយម៉ោងទៅមួយម៉ោងការរង់ចាំរបស់បុរសជាឪពុកក៏នៅតែបន្ត ក្រសែភ្នែកត្នោតស្រាលងាករ៉េសំឡឹងមើលទៅកាន់ឪពុកម្ដាយក្មេងដែលកំពុងតែបញ្ចុកបាយកូននឹងខ្លះក៏ដឹកដៃកូនទៅរកថ្នាក់រៀនឯណោះ ទាំងដែលគេឯណេះកំពុងតែរំពឹងចង់ឃើញវត្តមានរបស់កូនប្រុសជាទីស្រឡាញ់របស់គេមកទីនេះដើម្បីបានញ៊ាំអាហារជាមួយគេដូចជាសព្វដងហើយគេក៏ចង់យកតុក្កតាមកអួតកូនថា ប៉ាៗបានប្រាក់ខែច្រើនដើម្បីទិញតុក្កតាធំល្មមឲ្យកូនហើយ។
"វីនយូរម៉្លេះណ៎?" ជីមីនងាកសំឡឹងមើលនាឡិកាប៉ោលដែលព្យួរនៅកង់ទីនក្បែរនោះរួចក៏ងាកភ្នែកសំឡឹងរកមើលកូនប្រុសទាំងអស់សង្ឃឹម ចាំបាត់ៗមិនឃើញគេមកសោះទាល់តែមួយសន្ទុះទើបមានអ្នកគ្រូម្នាក់ដើរចូលមកបំណងគឺមករកគេតែម្ដង។
"អត់ទោសលោកមករកអូនវីនត្រូវទេ?"
"អូ!បាទ៎អ្នកគ្រូ និយាយចឹងវីនគេទៅណាបាត់ហើយ? ខ្ញុំមកចាំគេអស់២-៣ម៉ោងទៅហើយ" ជីមីននិយាយសួរនាំទាំងមិនបានដឹងរឿងអ្វីសោះ អ្នកគ្រូឯណោះក៏សំឡឹងមើលទៅមុខរបស់ជីមីនរួចបង្ហាញទឹកមុខបែបមិនសូវស្រស់បន្តិចដូចជាមានរឿងអ្វីកើតឡើងអញ្ចឹង។
....
ហ៊ឹសៗ ព្រូស..
"វីនកូន.." សំឡេងជើងឈើច្រត់បុកនឹងថ្មចិញ្ចើមថ្នល់ស្របនឹងរាងកាយរបស់ជីមីនដើរផងដួលផងព្រោះតែគេប្រញាប់ទៅរកអូនវីន បន្ទាប់ពីបានលឺដំណឹងមួយនោះមក។
(អូនវីនបានប្ដូរសាលាកាលពីប៉ុន្មានថ្ងៃមុនបាត់ទៅហើយលោក..)
"ហ៊ឺ! អត់ទេវីន..វីនកូនទៅណា? ឲ្យប៉ាទៅរកកូននៅឯណាទៅវីន.." សំឡេងគ្រលររបស់ឪពុកបន្លឺដង្ហោយរកកូនទាំងមិនខ្មាសអ្នកណាសោះ រឹតតែមិនខ្មាសដែលមនុស្សពិការដូចជាគេត្រូវរត់មកដួលច្រង៉ាប់ច្រងិលបែបនេះទៀត ព្រោះគេលែងខ្វល់ពីអ្នកណាទៀតហើយ សំខាន់អោយតែគេបានជួបកូន បាននិយាយជាមួយកូនដូចពីមុន។
"វ៉ាយ៍..ក្រែងវ៉ាយ៍និយាយថាបងក៏ជាប៉ារបស់វីនមែនទេ? ក្រែងវ៉ាយ៍និយាយថាវ៉ាយ៍មិនយកកូនចេញពីបងទៀតមែនទេ? វ៉ាយ៍.." ជីមីនរត់មកដល់កន្លែងចាស់ដែលគេនឹងវីនធ្លាប់អង្គុយជាមួយគ្នាក៏បែរជាដួលគ្រេង ឈើច្រត់ម្ខាងដែលទប់លំនឹងគេនោះក៏បាក់ជាពីរទៀត ជីមីនព្យាយាមក្រោកអូសខ្លួនឡើងទាំងលំបាកតែគេក៏មិនអាចទៅមុខបន្តបាន ព្រោះតែជើងគេម្ខាងហូរឈាមរហាចទៅហើយ តែខួរក្បាលគេមិនខ្វល់ កែវភ្នែកគេសំឡឹងរកមើលតែកូន សភាពរបស់គេពេលនោះក៏ត្រូវបានអ្នកគ្រប់គ្នាចុចថតផ្ដិតយករូបភាពនឹងបង្ហោះនៅលើបណ្ដាញសង្គមតែបែរជាគ្មាននរណាម្នាក់មកជួយលើកគេរឺក៏ជួយយកអាសារគេសោះ។
"មកវិញមកវីនហា៎ ហ៊ឹកៗប៉ាមកហើយកូន..ប៉ាមកហើយ"
(ពូៗ..) សុខៗសំឡេងមួយក៏បន្លឺឡើងពីចម្ងាយដែលនាំឲ្យអ្នកជាឪពុកឯណោះងើបភ្នែកក្រហមងាំងសំឡឹងមើលទៅគេ ក្មេងតូចនៅក្នុងឈុតឯកសណ្ឋានសិស្សសាលាផ្សេងក៏ចូលមករកគេកាត់ហ្វូងមនុស្សដែលកំពុងតែថតនោះ ជីមីនក៏ស្ទុះវារទៅជិតកូនរួចអោបកូនជាប់នឹងយំមួយអស់ចិត្ត មុននេះគិតថាគេគ្មានន័យរស់នៅបន្តទៀតឡើយបើគ្មានកូន។
"វីន..វីនបាត់ទៅណាវីន! កុំទៅស្ងាត់បែបនេះបានទេ?"
"វីនសុំទោស ហ៊ឹកៗ វីនសុំទោសដែលអោយពូចាំ វីនឈប់ទៅណាចោលពូទៅហើយ ហ៊ឹកៗ" ជីមីនញញឹមទាំងទឹកភ្នែករួចអោបកូនព្រមជាមួយនឹងស្នាមញញឹម ក្នុងចំណោមហ្វូងមនុស្សទាំងនោះក៏មានស្ត្រីម្នាក់ដែលមានឈ្មោះថាជាម្ដាយនៅឈរអោបដៃមើលពួកគេអោបគ្នាទាំងញញឹម។
(ខ្ញុំនិយាយហើយថាខ្ញុំមិនយកកូនទៅណាទេជីមីន)

ឡាច៎ច្រើនៗមកណា៎ព្រោះភាគមុខៗទៀតពិសេសៗណាស់ណា៎ ហិហិ. សុំទោសចំពោះកំហុសអក្ខរ៉ាវិរុទ្ធនឹងអរគុណសម្រាប់ការអានចាស៎

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now