ភាគទី៩៥+៩៦

747 21 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៩៥+៩៦

គ្រប់យ៉ាងស្ងប់ស្ងាត់ខុសធម្មតា ភ្លើងដែលឆាបឆេះសន្ធោសន្ធៅនោះក៏បន្តឆាបឆេះលេបយកក្រដាសអេតាសុីវិល ក្រដាសមួយសន្លឹកដែលជាអ្វីគ្រប់យ៉ាងរវាងគេនឹងនាង ក្រដាសមួយសន្លឹកដែលគេព្យាយាមលើកវាមកអះអាងរាល់ពេលដែលគេចង់ជួបនាង តែពេលនេះគេក៏ត្រូវមកឈរមើលវាត្រូវលេបត្របាក់ក្នុងអណ្ដាតភ្លើងទៅបែបនេះ។
"ពួកយើងលែងជាអ្វីនឹងគ្នាទៀតហើយ លោកនៅតាមផ្លូវរបស់លោក ខ្ញុំនៅតាមផ្លូវរបស់ខ្ញុំ.. គ្រប់យ៉ាងដែលលោកតែងតែចង់អោយខ្ញុំនឹងអ្នកគ្រប់គ្នាសងក៏ខ្ញុំបានសងវាអស់ទៅហើយដែរ ហើយខ្ញុំក៏មិនបានចងកម្មពារនឹងទាមទារឲ្យលោកសងរាល់អ្វីដែលលោកបានសាងដូចគ្នា ចឹងលោកក៏ចឹងដែរ ដោះលែងគ្រប់យ៉ាងហើយរស់នៅអោយបានល្អទៅចុះ" វ៉ាយ៍លេតនិយាយរាល់គ្រប់ពាក្យសម្ដីដែលនាងលាក់កប់ទុកក្រោមទ្រូងជាយូរណាស់មកហើយនោះ ជីមីនស្អប់នាងខឹងនឹងអ្នកគ្រប់គ្នាដែលមាក់ងាយលើប្អូនស្រីគេទាំងដែលប្អូនស្រីគេជាអ្នកចាប់ផ្ដើមរឿងគ្រប់យ៉ាងទាំងអស់ដោយខ្លួនឯង គេតែងតែបន់អោយនាងរលាយបាត់ឲ្យសាកសមទៅនឹងចិត្តស្អប់ តែពេលនេះនាងក៏បានសងទៅកាន់គេដោយការការពារជីវិតប្អូនស្រីគេមិនអោយមានគ្រោះថ្នាក់ហើយនាងក៏សង្ឃឹមថាវាជាផ្លូវបញ្ចប់របស់រឿងគ្រប់យ៉ាងទៅចុះ។
"អត់ទេ! បងមិនអាចដោះលែងគ្រប់យ៉ាងឡើយ បងរឹតតែមិនអាចដោះលែងអូននឹងកូនបានឡើយវ៉ាយ៍..បងដឹងថាកន្លងមកបងអាក្រក់ឃោឃៅ ចង់ឈ្នះ ចង់សងសឹកតែពេលនេះបងដឹងខុសហើយ បង..បងសុំទោសវ៉ាយ៍! អូនចង់ឲ្យបងធ្វើបែបណាក៏បានណា..វ៉ាយ៍" ជីមីនមិននិយាយតែមាត់ គេក៏លុតជង្គង់ចំពោះមុខវ៉ាយ៍ព្យាយាមកាន់ក្រសោបម្រាមដៃមនុស្សស្រីតែម្នាក់ដែលគេព្យាយាមជាន់ឈ្លីមករាប់ខែរាប់ឆ្នាំ មិនត្រឹមតែរាងកាយនឹងកិត្តិយសនាង តែគេក៏ជាន់ឈ្លីក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់ក្មេងស្រីម្នាក់ដែលស្រឡាញ់គេជាជាងអ្វីៗ ហ៊ានលះបង់គ្រប់អ្វីៗដើម្បីបាននៅជាមួយគេ គេដូចជាបោះបង់ចោលគ្រាប់ពេជ្រដ៏មានតម្លៃព្រោះតែដើម្បីបំពេញមហិច្ឆតាសងសឹករបស់ខ្លួន។
"បើសិនជាវ៉ាយ៍លេតកាលពីមួយឆ្នាំមុនបានលឺពាក្យទាំងនេះនាងប្រហែលជាសប្បាយចិត្ត ព្រមទាំងនិយាយថានាងមានមោទនភាពជាមួយនឹងលោកណាស់.." វ៉ាយ៍លេតនិយាយស្របនឹងដៃតូចស្រឡូនលូកបេះដៃមាំទាំចេញពីនាងបន្តិច ស្នាមញញឹមក៏ញ៉ោចឡើងនៅលើផ្ទៃមុខរបស់នាងស្របនឹងរាងកាយរបស់ជីមីនត្រូវបានកូនចៅរបស់អ៊ែនហ្សូចាប់អូសទាញចេញទៅខាងក្រៅបាត់ ព្រមជាមួយនឹងគ្រួសាររបស់ជីមីនឯណោះ។
"កូនមិនអីទេមែនទេ?" គ្រាន់តែជីមីនចេញទៅបាត់ស្កាលេតក៏ចូលមកជិតកូនស្រីរួចកាន់ក្រសោបស្មានាងទាំងសងខាង វ៉ាយ៍លេតក៏ងាកសំឡឹងមើលម្ដាយរួចងាកឆ្លាស់ទៅមើលឪពុករបស់នាងនឹងអ្នកគ្រប់គ្នានៅទីនោះស្របនឹងភ្នែករលីងរលោង។
"វាមិនអីទេមែនទេដែលកូនចង់យំនោះអ្នកម៉ាក់?"
"ទ្រូងរបស់ម៉ាក់រង់ចាំជាបង្អែកអោយកូនផ្អែកគ្រប់ពេល កូនអាចយំ អាចចែករំលែកគ្រប់យ៉ាងមកម៉ាក់បានគ្រប់ពេលណា ម្ចាស់បេះដូងម៉ាក់" ស្កាលេតនិយាយស្របនឹងដៃទាញកូនមកអឹបជាប់នឹងទ្រូងអោយនាងបញ្ចេញអារម្មណ៍ឈឺចាប់ទាំងអម្បាលម៉ានដែលនាងមានមកទាំងអស់លែងលាក់លៀម។
"ទីបំផុតខ្ញុំក៏អាចសម្រាកបានខ្លះហើយម៉ាក់"
...
ប៉ុន្មានខែក្រោយមក..
ទីក្រុងប៉ារីស/ប្រទេសបារាំង
ក្រោយពីរឿងគ្រប់យ៉ាងបានបញ្ចប់វ៉ាយ៍លេតក៏ជ្រើសរើសបរិយាកាសថ្មីដោយការរើមករស់នៅប្រទេសបារាំងដែលជាស្រុកកំណើតរបស់អ្នកម៉ាក់នាង វ៉ាយ៍ត្រូវបានលោកអុំរបស់នាងនាំមករស់នៅទីកន្លែងដែលមានផាសុកភាពនឹងមានគ្រប់យ៉ាងតាមដែលនាងត្រូវការ ហើយនាងក៏មិនមែនមករស់នៅតែម្នាក់ឯងដូចជាលើកមុនឡើយ។
"ម៉ាក់រំខានកូនទេ?"
"អត់ទេម៉ាក់! ម៉ាក់ចូលមកណា៎" វ៉ាយ៍លេតនិយាយស្របនឹងដៃទាំងសងខាងកំពុងតែពរនឹងបំបៅដោះកូនឯណោះ អូនវីនក្រោយពីទទួលបានការចិញ្ចឹមនឹងយកចិត្តទុកដាក់ពីលោកដុកទ័រមកគេអាចរស់នៅបានដូចជាក្មេងដទៃថែមទាំងថ្លោសទ្រលុកៗតែម្ដង។
"ម៉ាក់គិតចូលមកយកចៅវីនព្រោះជិតដល់ម៉ោងកូនឡាយហើយមិនអ៊ីចឹងហេស៎? អូ..អូ! មោះវីន ចៅយាយ មកជាមួយយាយមកអោយម៉ាក់ៗធ្វើការណា៎" ស្កាលេតក៏ដាក់ទឹកដោះគោដែលនាងយកចូលមកលើតុក្បែរនោះរួចក៏ចូលមកទទួលយកវីនពីដៃវ៉ាយ៍លេតរួចពរគេទៅរកគ្រែគេងវិញដើម្បីប្រឡែងនឹងនាំចៅសម្រាក។
"កូនឡាយតែមួយភ្លែតទេម៉ាក់ ព្រោះថ្ងៃកូនត្រូវពិនិត្យមើលទឹកអប់នឹងកន្សែងចាក់ដែលម៉ាក់ធ្លាប់បានបង្រៀននោះ កូនយកវាទៅរោងចក្រហើយវាក៏បានផលនឹងមានអតិថិជនចង់បានយ៉ាងច្រើន គ្រាន់តែមួយខែនេះក៏មានការបញ្ជាទិញដល់ទៅមួយពាន់កន្សែងទៅហើយម៉ាក់" ស្កាលេតក៏ងាកសំឡឹងមើលទៅកូនស្រីទាំងភ្ញាក់ផ្អើល ភ្នែកនាងក៏រលីងរលោងក៏ព្រោះថាកូនបានធ្វើអោយក្ដីស្រម៉ៃនាងបានសម្រេចហើយ នាងតែងតែចង់បើកហាងរឺអ្វីម៉្យាងទាក់ទងនឹងការចាក់កន្សែងនោះព្រោះវាដូចជារំលឹកដល់អ្នកម៉ាក់នាង។
"ម៉ាក់អរគុណណាស់កូន.."
"ក៏មានលោកពូម្នាក់កម៉្មង់ទិញដល់ទៅជិត១០០កន្សែងម្នាក់ឯងទៅហើយណាម៉ាក់.." ស្កាលេតក៏ពរអោបវីនទាំងភ្នែកសញ្ជឹងគិតត្បិតមិនដឹងថាអ្នកណាជាអ្នកបញ្ជាទិញច្រើនបែបនោះ វ៉ាយ៍លេតក៏ញញឹមរួចទាញថេបលេតបង្ហាញទៅកាន់អ្នកម៉ាក់របស់នាង ទាំងឈ្មោះនឹងគណនីដែលនាងបានឃើញនោះវាធ្វើអោយនាងចំណាំបានច្បាស់ថាជានរណា ព្រោះគេជាមនុស្សប្រុសម្នាក់ដែលនាងគេចចេញមករស់នៅទីនេះ ព្រោះតែនាងខឹងនឹងភាពមានៈរបស់គេ។
"ម៉ាក់មិនគិតខលរឺក៏និយាយជាមួយប៉ាទេរឺ? ប៉ាកម៉្មង់កន្សែងម៉ាក់រាល់ខែសឹងតែបើកហាងលក់កន្សែងនៅកូរ៉េបានទៅហើយណាម៉ាក់"
"ម៉ាក់មិនដឹងទេ ប៉ាកូនគេជាអ្នកចង់បានបែបនេះដោយខ្លួនឯងទេ មានៈ ផ្ដាច់ការ យល់តែចិត្តខ្លួនឯង ម៉ាក់មិនចូលចិត្តចារិកបែបនឹងទេ" ស្កាលេតនិយាយបណ្ដើរពររលាក់ចៅប្រុសបណ្ដើរ វ៉ាយ៍លេតនាងក៏អស់សំណើចរួចក៏ងាកបែរមកកាន់កន្លែងឡាយ៎របស់នាងវិញរួចក៏ចាប់ផ្ដើមការឡាច៎ភ្លាមៗតែម្ដង។
(សួស្ដីចាស៎! នាងខ្ញុំវ៉ាយ៍លេត ស្វាគមន៍មកកាន់ការឡាយ៎របស់នាងខ្ញុំទៀតណា៎ ថ្ងៃនេះរៀងយឺតយ៉ាវបន្តិចព្រោះតែអូនវីនគេរករឿង ដូចអ្នកទាំងអស់គ្នាបានដឹងអ៊ីចឹងថាជាsingle momវាយ៉ាងណាខ្លះនោះ តែខ្ញុំក៏សប្បាយចិត្តនឹងជីវិតបែបនេះ ជីវិតមនុស្សយើងពេលខ្លះអាចនឹងខុសប្លែកពីគេ តែភាពខុសប្លែកនេះហើយដែលនាំអោយខ្ញុំគិតថាជីវិតរបស់ខ្ញុំគឺពិសេស ទោះជាខ្ញុំជាស្រីមេម៉ាយតែខ្ញុំក៏មានកូន មានការងារដែលខ្លួនឯងស្រឡាញ់ធ្វើ ពេលខ្លះសង្គមអាចនឹងតឹងតែងជាមួយនឹងភាពខុសប្លែកបែបនោះ តែយូរៗយើងក៏អាចទទួលយកបានហើយយើងក៏ដឹងថាខ្លួនយើងរឹងមាំបានដល់កម្រិតណានោះ អ៊ីចឹងហើយទើបខ្ញុំតែងតែក្រើនរំលឹកដល់អ្នកគ្រប់គ្នាថារាល់ការសម្រេចចិត្តរបស់អ្នកគ្រប់គ្នាគឺសុទ្ធតែមានចំណុចវិជ្ជមាននឹងអវិជ្ជមាន វាអាស្រ័យទៅលើទង្វើនឹងការមើលឃើញរបស់យើង បើសិនជាយើងជ្រើសរើសត្រូវជីវិតយើងនឹងល្អប្រសើរ តែបើយើងជ្រើសខុសយើងអាចនឹងជួបការលំបាកបន្តិច...តែវាក៏នៅតែមានដំណោះស្រាយជានិច្ចបើសិនជាយើងរឹងមាំទទួលយកវា ខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំនិយាយនាពេលនេះអាចអោយអ្នកទាំងអស់គ្នាបានសប្បាយចិត្តនឹងរិះគិត...)
វីដេអូផឡាយ៎របស់នាងក៏ត្រូវបានបង្ហាញយ៉ាងធំនៅលើអេក្រង់កុំព្យូទ័រក្នុងបន្ទប់ចាស់ដែលស្ថិតក្រោមដំបូលផ្ទះចាស់ពុកផុយមួយកន្លែងដែលពេលនេះវាជាទីស្នាក់អាស្រ័យរបស់បុរសដែលអស់ទីពំនាក់ម្នាក់ព្រមជាមួយនឹងគ្រួសារបង្កើតរបស់គេ ដៃមាំទាំលូកកាន់ប៉ះនឹងកញ្ចក់អេក្រង់នោះ ស្របនឹងទឹកថ្លាប៉ុន្មានតំណក់ហូរកាត់លើផែនថ្ពាល់មកតក់ត្រឹមពុកចង្ការដុះស្ញាញរបស់គេឯណោះ។
(បងនឹកអូនណាស់ វ៉ាយ៍)

1.8Kឡាច៎សម្រាប់ការលេងហ្គេមបន្តទៀត

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now