ភាគទី០៨

906 29 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី០៨

(អ្នកណាថាយើងនឹងមកម្ដងទៀតជាមួយនាង?)

ឡានខ្មៅរលើបបើកសម្ដៅចូលមកកាន់ផ្ទះលំហែវិញកាលបើចំណាយពេលអស់ជាងមួយម៉ោងបង្កាត់ភ្លើងស្នេហ៍នឹងជូនអេរ៉ានីទៅកាន់ចំណតរថភ្លើងរួចមក ជីមីនចុះពីឡានទាំងបូញមាត់ញញឹមហាក់បីដូចជាសប្បាយចិត្តក្រោយពីបានសាកបង្អែមថ្មីរួចរាល់មក។
ជីមីនចូលមកក្នុងផ្ទះលំហែដែលមានសភាពស្ងប់ស្ងាត់បាត់មិនលឺសំឡេងរឺក៏វត្តមានរបស់វ៉ាយ៍លេតចុះមកទទួលគេទាល់តែសោះ នាយជ្រឹមចិញ្ចើមរួចទើបប្រញាប់ចូលហួសទៅខាងក្នុងដើម្បីរកនាង គេមើលទាំងនៅក្នុងបន្ទប់ទទួលភ្ញៀវនឹងផ្ទះបាយតែនៅមិនឃើញនាង មិនបង្អង់គេក៏ឡើងទៅកាន់ជាន់បន្ទប់ដេកនៅខាងលើឯណោះវិញ។
"អ្ហឹម" ជីមីនគ្រហឹមនឹងដើមករធូរស្រាលចិត្តដែលរកឃើញនាងនៅជាន់ខាងលើឯណេះ ស្រីតូចកំពុងតែទ្រាលស្ពាបនៅលើសាឡុងខាងមុខទូរទស្សន៍ហាក់កំពុងតែនិយាយឆ្លើយឆ្លងជាមួយនឹងនរណាម្នាក់អ៊ីចឹងដែរ។
"ល្អទេ? ខ្ញុំគិតថាយកមួយនេះហើយ ថេយ៍យល់យ៉ាងមិចដែរទៅ? ឯកភាពដែរមែនទេ? ល្អខ្លាំងណាស់" វ៉ាយ៍លេតគឺកំពុងតែវីដេអូខលជាមួយនឹងកម្លោះសង្ហាថេយ៉ុងដើម្បីជជែកគ្នាពីការងារProjectរបស់ពួកគេឯណោះ ទោះជារៀងយប់បន្តិចទៅហើយក៏ដោយក៏វ៉ាយ៍លេតនៅមិនថមថយកម្លាំងធ្វើការសោះឡើយ នាងនៅអាចអង្គុយជជែកគ្នាជាមួយនឹងថេយ៉ុងទាំងទឹកមុខញញឹមស្រស់ស្រាយតាមទម្លាប់តែម្ដង។
តែថាអ្នកដែលទើបតែចូលមកនោះមិនបានពេញចិត្តនឹងអ្វីដែលនាងកំពុងតែធ្វើឡើយ ជីមីនឈរជ្រែងហោប៉ៅសំឡឹងមើលនឹងស្ដាប់ការសន្ទនារបស់ថេយ៉ុងនឹងវ៉ាយ៍លេតព្រមជាមួយទឹកមុខមិនពេញចិត្តអីបន្តិចសោះ។
"ហ្អាយ៎.."
"កើតអីនឹងវ៉ាយ៍?" វ៉ាយ៍ដែលកំពុងតែទ្រាលស្រួលខ្លួននោះក៏ស្រាប់តែមាននរណាម្នាក់លូកដៃទាញជើងរបស់នាងនាំឲ្យវ៉ាយ៍លេតស្រែកចាច៎ភ្ញាក់ផ្អើលដល់ទាំងថេយ៉ុងថែមទៀត មុននឹងនាងងាកមកមើលឃើញថាជាវត្តមានរបស់ជីមីន ស្រីតូចក៏ស្រវ៉ាទូរសព្ទ័មករួចចុចបិទព្រោះខ្លាចថាថេយ៉ុងនឹងបានឃើញថានាងកំពុងតែនៅជាមួយនឹងជីមីនឯណេះ។
"បងទៅក្រៅតែមួយភ្លែតសោះអូនបានដៃឆាតនិយាយជាមួយនឹងប្រុសផ្សេងហើយរឺ?" ជីមីនទ្រោបលើរាងកាយរបស់វ៉ាយ៍លេតនិយាយសួរនាំនាងជាមួយនឹងសំឡេងមិនសប្បាយចិត្ត ប្រៀបបីដូចជាគេកើតទុក្ខមិនសុខចិត្តនឹងនាងនិយាយជាមួយប្រុសផ្សេងសោះ ដៃមាំម្ខាងក៏លូកបបោសអង្អែលភ្លៅស្រឡូនគ្របដណ្ដប់ដោយក្រណាត់ស្ដើងរបស់រ៉ូបរាត្រីពេលយប់ នាងតូចក៏ចាប់ដៃជីមីនជាប់រួចវាសចេញបន្តិចមិនព្រមតាមសំណើររបស់គេឡើយ។
"ហេតុអី? មិត្តភក្តិប្រុសអូនមានតែថេយ៍ម្នាក់នឹង ចុះចំណែកបងនោះ? បងទៅធ្វើការនិយាយទាក់ទងគ្នាជាមួយមនុស្សមិនតិចនាក់ឡើយ នេះអូនមិនទាន់បាននិយាយថាអ្វីឲ្យបងមួយម៉ាត់ផង ជីមីន វីគ្រីស" វ៉ាយ៍លេតក៏ក្រោកអង្គុយព្រមជាមួយនឹងអាការៈបែបងក់ងរដាក់នាង ស្រីតូចបោះជំហាននាំខ្លួនក្រោកទៅកាន់គ្រែគេងតែមិនទាន់អាចទៅណាបានត្បិតមានដៃមឹកមួយគូមកអោបចង្កេះនាងពីក្រោយជាប់ព្រមនឹងការអោបថើបស្រង់ក្លិនពីខ្លួនរបស់នាងផង។
"ចុះបងមានថាអីឯណា? បងគ្រាន់តែចង់ញ៉ោះអូនលេងទេតើ! នេះកុំប្រាប់ណា៎ថាក្មេងតូចនេះខឹងគ្រាន់តែបងនិយាយប៉ុណ្ណឹងនោះ" វ៉ាយ៍លេតក្ដាប់បបូរមាត់ងាកសំឡឹងមើលទៅគេរួចក៏ព្យាយាមរើបម្រាស់ចេញពីការអោបមួយនោះតែវាមិនបានការឡើយព្រោះជីមីនរហ័សជាង គេបីនាងឡើងខ្ពស់ផុតពីដីរួចក៏បោះនាងទៅលើគ្រែ កាយមាំចូលទៅថើបនាងចាក់ចង្កេះប្រឡែងជាមួយគ្នា នាំឲ្យទិដ្ឋភាពក្នុងបន្ទប់នាយប់នោះហាក់មានក្ដីសុខខុសប្លែកពីសព្វមួយដង។

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now