ភាគ១៣១+១៣២

1.4K 27 0
                                        

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី១៣១+១៣២

តុក!តុក..
"វីនកូន..វីនបើកទ្វារអោយម៉ែដោះយកអាហារចូលបន្តិចទៅណាកូន" ព្រឹកព្រលឹមស្រាងៗថ្ងៃថ្មីឈានចូលមកដល់ព្រមជាមួយនឹងភាពហ្មងសៅក្នុងចិត្តត្បិតថាថ្ងៃនេះជាថ្ងៃដ៏ពិសេសរបស់វីនហ្សែន តែគេក៏បែរជាជ្រើសរើសការសម្ងំតែម្នាក់ឯងក្នុងបន្ទប់ទៅវិញ។
"វីនហា៎..វីន" វ៉ាយ៍លេតក៏នៅតែព្យាយាមគោះទ្វារហៅកូនព្រមជាមួយនឹងទឹកមុខព្រួយបារម្ភជាប់លើផ្ទៃមុខក៏ព្រោះតែនាងយល់ពីអារម្មណ៍កូនថាកូនកំពុងតែត្រូវការអី? ចង់បានអ្វីនៅថ្ងៃពិសេសមួយនេះ តែនាងក៏មិនអាចធ្វើអ្វីបានក្រៅពីការនិយាយលួងលោមកូន ពន្យល់ដល់កូនព្រោះថាមួយរយៈនេះវីនពិបាកនឹងទៅជួបលោកប៉ាគេខ្លាំងណាស់ នៅសល់ជិត២ឆ្នាំនេះគឺលោកប៉ាគេមមាញឹកនឹងការចេញធ្វើការងារបម្រើប្រជាជនតាមការកាត់ក្ដីរបស់តុលាការឯណោះ។
"ចៅវីន..ចៅវីនបើកទ្វារបន្តិចមកណា៎ ម៉ាក់ឯងគេបារម្ភខ្លាំងណាស់ណា៎ ចៅប្រុសសម្លាញ់ចិត្តយាយ" ស្កាលេតក៏ចូលមកជួយនិយាយបានជាគ្នានឹងកូនស្រី ហូស៊ុកឯណោះក៏បានតែឈរច្រត់ចង្កេះសំឡឹងមើលទៅទ្វារបន្ទប់ចៅប្រុសដែលកំពុងតែរឹងទទឹងជាមួយនឹងមនុស្សចាស់។
"ទៅយកសោរសាគួរមកម៉ែដោះ"
"ចាស៎ លោកម្ចាស់" អ្នកដែលទទួលបានការបង្គាប់បញ្ជាពីហូស៊ុកឯណោះក៏ប្រញាប់ប្រញាល់រត់ទៅយកសោរសាគួរបន្ទប់របស់វីនហ្សែននៅខាងក្រោមភ្លាម វ៉ាយ៍លេតងាកសំឡឹងមើលទៅលោកប៉ានាងបន្តិចរួចព្យាយាមគោះទ្វារហៅកូន ព្រោះបើសិនជាគេនៅតែរឹងទទឹងទៀតលោកតាគេអាចនឹងខឹងជាមិនខានឡើយ។
ក្រាក!
"វីនកូន.." សោរសាគួរមិនទាន់មកដល់នៅឡើយទេតែទ្វារក៏របើកឡើងព្រោះតែកម្លាំងដៃរបស់ក្មេងប្រុសម្ចាស់បន្ទប់ឯណោះ វីនហ្សែនបើកទ្វារចេញមកព្រមជាមួយនឹងទឹកមុខក្រៀមក្រោះ វ៉ាយ៍លេតក៏ប្រញាប់ចូលទៅអោបក្រសោបកូនជាប់ក្នុងទ្រូង ស្កាលេតឯណោះក៏អង្អែលក្បាលរបស់ចៅតិចៗទាំងយល់ចិត្ត។
"តាប្រាប់ប៉ុន្មានដងហើយវីន ថាបើសិនជាមិនមានការអ្វីដែលសំខាន់ទេ កុំចាក់សោរទ្វារ ចៅដឹងថាម៉ាក់ឯងនឹងលោកយាយឯងបារម្ភប៉ុណ្ណាទេ?" ហូស៊ុកក៏មិនបានលួងលោមយកចិត្តដូចជាអ្នកម៉ាក់នឹងលោកយាយគេឡើយ ហូស៊ុកនិយាយស្ដីថាអោយវីនហ្សែនតែម្ដង ចៅប្រុសឯណោះក៏ប្រញាប់ងាកសំឡឹងមើលមកលោកតា មុននឹងដើរនាំខ្លួនចូលមកអោបលោកតាគេតិចៗ។
"អោយវីនសុំទោសលោកតាផងដែលធ្វើអោយលោកតានឹងអ្នកគ្រប់គ្នាបារម្ភ វីនខុសហើយ វីនសន្យាថាលែងមានលើកក្រោយទៀតហើយលោកតា ហ៊ឺ" វីនហ្សែនអោបលោកតាព្រមទាំងនិយាយពាក្យសុំទោសទៅកាន់ហូស៊ុក ពាក្យនិយាយទាំងប៉ុន្មាននេះក៏នាំអោយអ្នកដែលជាចាស់ទុំឯណេះក៏ហាក់ទន់ចិត្តនឹងលើកដៃអោបក្រសោបចៅប្រុសវិញទាំងភាពសន្ដោសមេត្តា។
"តាមិនបានខឹងវីន តែតាគ្រាន់តែចង់អោយវីនក្លាយជាក្មេងដែលចាស់ចិត្តចាស់គំនិត ព្រោះទៅមុខទៅឯងនេះហើយដែលជាអ្នកមើលថែអ្នកម៉ាក់ឯង បើសិនជាគ្រាន់តែរឿងប៉ុណ្ណេះចៅទន់ខ្សោយទៅហើយនោះ ទៅមុខទៀតម៉ាក់ចៅអាចនឹងរំពឹងអ្វីបានទៅ?" ហូស៊ុកកាន់ស្មាចៅរួចក៏នាំចៅចុះទៅកាន់ជាន់ខាងក្រោមដើម្បីបានញ៊ាំអាហារពេលព្រឹកជុំគ្នា វ៉ាយ៍នឹងស្កាលេតក៏ងាកមើលមុខគ្នាទៅវិញទៅមករួចញញឹមបន្តិច មុននឹងចុះទៅកាន់ជាន់ខាងក្រោមតាមពីរនាក់តាចៅនោះ។
"លោកតាអត់ទៅធ្វើការទេហ៎?"វីនហ្សែនក៏ងាកសំឡឹងមើលទៅលោកតារួចក៏សួរនាំទៅកាន់លោកតាកាលបើគ្រាន់តែដាក់គូថអង្គុយដល់កៅអីក្នុងបន្ទប់អាហារភ្លាម ហូស៊ុកក៏ងាកសំឡឹងមើលមុខចៅប្រុសព្រមជាមួយនឹងការចាប់នំបុ័ងដាក់ក្នុងចានអោយគេ។
"តាលែងទៅធ្វើការហើយ តាដល់អាយុគេងនៅផ្ទះចាំឲ្យអុំហ៊្សូ អុំអែមមី នឹងម៉ាក់របស់ចៅចិញ្ចឹមម្ដងហើយ" សម្ដីដែលហូស៊ុកនិយាយនោះក៏នាំអោយប្រពន្ធកូនរបស់គេដែលមកដល់ក្រោយនោះអស់សំណើចបន្តិច។
"អត់អីទេលោកតា ចាំពេលវីនធំជាងនេះ វីនទៅធ្វើការយកលុយមកចិញ្ចឹមតាស៊ុក ម៉ាក់យាយលេតនឹងម៉ាក់ៗណា៎ ចៅនឹងរកលុយឲ្យច្រើនៗដើម្បីទៅជួយប៉ាដែរ..ហិហិ" និយាយសុខៗវីនហ្សែនក៏ធ្លោយមាត់រំលឹកដល់លោកប៉ារបស់គេដែលនាំអោយទឹកមុខញញឹមរបស់គេមុននេះក៏ប្ដូរមកជាញញឹមលែងសូវសម។
"ចឹងទើបម៉ាក់តែងនិយាយប្រាប់កូនថាអោយខំរៀននឹងអាលបានធ្វើការ ស្លៀកឈុតស្អាតៗសាកសមជាកម្លោះតូចរបស់ត្រកូលយើងណា៎" ឃើញកូនបែបនោះវ៉ាយ៍លេតក៏ប្រញាប់និយាយបង្វែរសាច់រឿងភ្លាម វីនហ្សែនក៏ញញឹមតបទៅម្ដាយរួចញ៊ាំអាហារពេលព្រឹករបស់គេ ហូស៊ុកក៏ញញឹមរួចលូកដៃអង្អែលប៉ះក្បាលរបស់ចៅប្រុសថ្នមៗ។
"និយាយចឹងថ្ងៃនេះអូនកុំភ្លេចខលប្រាប់កូនហ៊្សូផងថាពួកយើងនឹងទៅផ្ទះមាត់សមុទ្រជុំគ្នា នឹងធ្វើខួបកំណើតឲ្យចៅវីនណា៎ ហាមនរណាម្នាក់អវត្តមានជាដាច់ខាត"ហូស៊ុកក៏មិនភ្លេចប្រាប់ទៅកាន់ស្កាលេតផង វ៉ាយ៍ក៏ញញឹមសំឡឹងមើលទៅកូនប្រុសដែលគេញ៊ាំអាហារទាំងទឹកមុខញញឹម នាងសរសើរកូនដែលក្នុងស្ថានការណ៍បែបនេះគេមិនបានរករឿងហើយថែមទាំងព្យាយាមស្ដាប់ការណែនាំរបស់លោកតាគេទៀត។
"អរគុណលោកតាណាស់ ហិហិ" វីនហ្សែនក៏អោនគំនាបអរគុណដល់លោកតារបស់គេដែរ ហូស៊ុកក៏លើកដៃអង្អែលក្បាលចៅតិចៗទាំងសប្បាយចិត្តនឹងចារិកសមប្រកបរបស់ចៅប្រុសម្នាក់នេះ។
....
រសៀលថ្ងៃជ្រេបន្តិច
ឡានខ្មៅក្រឹបមួយគ្រឿងបើកចូលមកកាន់បរិវេណផ្ទះមាត់ទឹកធំល្វឹងល្វើយដែលមានទាំងអាងហែលទឹកនឹងកន្លែងញ៊ាំអាហារពេលល្ងាចជុំគ្នា បូករួមនឹងធ្លាផ្ទះដ៏ធំនោះហើយវាក៏ជាកម្មសិទ្ធិផ្ដច់មុខរបស់ត្រកូលអាល់ម៉ាឌីផងដែរ។
វីនហ្សែនអង្គុយធ្មឹងនៅលើឡានសំឡឹងមើលទៅវត្តមានរបស់អុំប្រុសអុំស្រីនឹងបងៗដែលនៅខាងក្រៅឯណោះ អារម្មណ៍គេនៅមិនទាន់ជ្រះស្រឡះនៅឡើយទេ តែគេក៏មិននិយាយបញ្ចេញមកព្រោះមិនចង់អោយអ្នកផ្ទះពិបាកចិត្តជាមួយនឹងគេទៀត។
"តោះៗមកដល់ហើយ វីនចៅតា..តោះ"
"បាទ៎ លោកតា" វីនហ្សែនក៏ឆ្លើយតបទាំងទឹកមុខញញឹមទៅកាន់លោកតាមុននឹងទ្វារឡានបើកមកដោយឯកឯងនាំវត្តមានរបស់អ៊ុនជីដែលជាបងស្រីឯណោះមកបើកអោយគេនឹងរត់មកអោបប្អូនប្រុសទាំងសប្បាយចិត្ត។
"វីនៗធ្វើមុខអីបែបនឹង? ម្ចាស់ខួបគេអោយញញឹមអោយបានច្រើនណា៎" វីនហ្សែនសំឡឹងមើលមុខបងស្រីរួចក៏ញញឹមមុននឹងចេញទៅតាមការបបួលហៅរបស់បងស្រី មកដល់ក៏ឃើញថាវ៉ូយ៉នឯណោះកំពុងតែជួយធ្វើការងារម៉ាក់របស់នាងនៅឯចំហៀងផ្ទះ ចំណែកឯអ៊ែនហ្សូកំពុងតែឈរបង្កាត់ភ្លើងនៅជ្រុងម្ខាងទៀតឯណោះ វ៉ាយ៍លេតឯណោះទើបតែមកដល់ក៏ប្រញាប់ប្រញាល់ចូលទៅជួយកាងារបងស្រីឯណោះ។
"បងអ៊ុនជី? ចុះឯណាប៉ាៗបង?" វីនហ្សែនក៏ប្រញាប់សួរបងស្រីកាលបើមកដល់មិនបានឃើញស៊ុកជីនក៏ប្រញាប់សួរនាំភ្លាម អ៊ុនជីក៏មិនបាននិយាយអីតែញញឹមនឹងអូសដៃវីនចូលទៅខាងក្នុង ចាស់ទុំនៅជុំគ្នាឯណោះក៏តាមសំឡឹងមើលវត្តមានក្មេងៗទាំងញញឹម។
"បងអ៊ុនជី..បងអ៊ុនជីយើង-"
"កូនវីន?" សំឡេងគ្រលរមួយក៏បន្លឺឡើងក្នុងផ្ទះដែលនាំឲ្យវីនហ្សែនភាំង រាងកាយតូចក៏ញ័រទទ្រើតបែរសំឡឹងមើលទៅម្ចាស់សំឡេងរួចក៏ពេបមាត់យំភ្លាម រួចរត់ចូលទៅអោបវត្តមានរបស់ម្ចាស់ឈ្មោះនោះ។
"ប៉ា ហ៊ឹកៗប៉ា.." វីនហ្សែនស្រែកយំអោបលោកប៉ារបស់គេ ដល់ថ្នាក់អ៊ុនជីនឹងស៊ុកជីនដែលឈរមើលនោះទប់ទឹកភ្នែកមិនបានដូចគ្នា វ៉ាយ៍លេតក៏ចូលមកខាងក្នុងព្រោះបានលឺសំឡេងកូនយំទាំងដែលនាងមិនបានដឹងរឿងដូចគ្នា ហើយនាងក៏ភ្ញាក់នឹងវត្តមានរបស់ជីមីនដូចគ្នាដែរ។
"ជីមីន នេះ..នេះលោកចេញមកបាន.."
"ខ្ញុំជាអ្នកធានាគេចេញមកក្រៅឃុំ ទុកថាជាកាដូដល់ប្រុសវីនទៅចុះ..."
"លោកឧត្តមសេនីយ៍យ៉ុន?"

សូមរង់ចាំអានភាគបន្តដែលជាភាគបញ្ចប់, សុំ1.8Kសម្រាប់ភាគនេះចាស៎

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now