ភាគទី១១៤

714 25 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី១១៤

ឡានខ្មៅរលើបជាកម្មសិទ្ធិរបស់វ៉ាយ៍លេតក៏បើកមកឈប់ចតនៅពីមុខបរិវេណផ្ទះបែបចំការមួយដែលនៅជាយក្រុង ជាទីកន្លែងដែលនាងទើបតែមកម្ដងកាលពីលើកមុនហើយនាងក៏មិនដែលរំពឹងម្ដងទៀតឡើយថានាងអាចនឹងមកទីនេះម្ដងទៀត។
"វីនគេគេងលក់ហើយ?!" គ្រាន់តែឡានឈប់ភ្លាម ម្ចាស់កាយមាំទាំដែលអង្គុយបាំងខាងមុខជាមួយនឹងវ៉ាយ៍លេតក៏លាន់មាត់ឡើងប្រាប់ថាកូនប្រុសនៅអង្គុយបាំងខាងក្រោយឯណោះគេងលង់លក់បាត់ទៅហើយ។
"ដល់ហើយ..អឺម" វ៉ាយ៍លេតងាកបែរសំឡឹងមើលជីមីនបំណងចង់លាគ្នាត្រឹមនេះតែបែរជាត្រូវជីមីនឆ្មក់ថើបបបូរមាត់នាងលាន់ខ្សឺតមួយដង្ហើម រួចគេក៏ដកខ្លួនចេញវិញទុកឲ្យវ៉ាយ៍លេតនាងនៅភាំងហាក់ធ្វើអ្វីមិនចេញសោះ។
"អរគុណវ៉ាយ៍ហើយសម្រាប់ថ្ងៃនេះ ដើមសប្ដាហ៍ក្រោយជួបគ្នា" ជីមីនបញ្ចប់ការសន្ទនាជាមួយវ៉ាយ៍លេតដោយការបើកទ្វារចាកចេញទៅ មុននឹងរត់ឡើងជម្រាលទៅរកផ្ទះគេក៏មិនភ្លេចងាកបែរមកបក់ដៃលានាងផងដែរ។
វ៉ាយ៍លេតនាងក៏នៅភាំងនៅឡើយ មុននេះគេធ្វើមិនអោយនាងបានប្រុងប្រៀបខ្លួនអ្វីជាមុនសោះ ស្រីតូចលូកដៃទន់ស្រឡូនមកកាន់ប៉ះបបូរមាត់ខ្លួនឯងរួចក៏ប្រញាប់ក្រវីក្បាលបណ្ដេញអារម្មណ៍ឆ្កួតឡប់ទាំងប៉ុន្មានអស់គ្មានសេសសល់ រួចក៏បើកឡានចាកចេញពីទីនោះ។
...
ថ្ងៃថ្មី..
ពេលល្ងាច..
ត្បិតថាថ្ងៃនេះជាថ្ងៃសៅរ៍សម្រាកមួយកំណាត់ថ្ងៃ អ៊ីចឹងហើយទើបបានជាវ៉ាយ៍លេតនឹងកូនមិនបានទៅណានឹងចំណាយពេលនៅខនដូថ្មីស្រឡាងដែលនាងទើបតែទិញព្រោះវានៅជិតសាលារបស់កូននឹងនៅជិតហាងរបស់នាងផងដែរ។
"ម៉ាមី? ម៉ាមីជួយវីនបន្តិចបានទេ?"
"ប្រាកដជាបានណា៎កូន ចាំបន្តិចណា៎" វ៉ាយ៍លេតដែលកំពុងតែអង្គុយតប់ម៉្សៅបំណងនឹងចេញទៅខាងក្រៅតាមការបបួលហៅរបស់ថេយ៉ុង ក៏ព្រោះថាថ្ងៃនេះគេថាមានអ្វីចង់និយាយពិភាក្សាជាមួយនាងទាក់ទងនឹងការវិនិយោគសាខាថ្មីទៀត ហើយនាងក៏បានប្រាប់វីនរួចហើយថាថ្ងៃនេះគេត្រូវទៅគេងជាមួយនឹងលោកយាយលោកតានៅឯផ្ទះធំឯណោះ តែថាដូចជាមិនលឺកូននិយាយអ្វីសោះ។
"ម៉ាក់ទៅហើយណា៎" វ៉ាយ៍លេតក៏ប្រញាប់នាំខ្លួនចេញទៅទាំងទាន់ហន់ព្រោះមិនចង់អោយកូនប្រុសនៅរង់ចាំយូរនៅខាងក្រៅឯណោះ តែថាក្រោយពីចេញមកបានឃើញសភាពកូនប្រុសក៏ធ្វើអោយនាងជ្រឹមចិញ្ចើមបែបមិនយល់។
"នេះវីនមិនផ្លាស់ខោអាវទេរឺ? ម៉ាមីនាំកូនទៅគេងនៅផ្ទះធំជាមួយម៉ាក់យាយណា៎ រឺក៏កូនមិនចង់ទៅលេងជាមួយនឹងបងអ៊ុនជីទេរឺ?" វ៉ាយ៍លេតក៏បន្ទន់ជង្គង់ចុះរួចទាញកាយកូនប្រុសដែលនៅស្លៀកឈុតគេងតុក្កតាSpider-Manនៅឡើយ នេះគេបម្រុងនឹងស្លៀកចេញទៅទាំងបែបនេះរឺក៏ចង់យ៉ាងមិចវិញ?
"វីនសុំអត់ទៅបានទេម៉ាមី?"
"មិនបានទេវីន នេះកូនអាចនៅម្នាក់ឯងបានយ៉ាងមិចទៅ? ម៉ាមីមិនអាចឲ្យកូននៅម្នាក់ឯងឡើយ" វ៉ាយ៍លេតក៏ប្រកែកដាច់អហង្ការជាមួយកូនតែម្ដង មិនមែនព្រោះតែនាងខឹងកូនដែលជំទាស់ជាមួយខ្លួនឡើយ តែនាងបារម្ភមិនចង់ឲ្យកូននៅផ្ទះតែម្នាក់ឯងបែបនេះ គេនៅក្មេងណាស់ វាអាចនឹងមិនមានសុវត្ថិភាពសម្រាប់គេឡើយ។
តុក!តុក..
"អ្នកណានឹងកូន?!" វ៉ាយ៍លេតក៏ងាកសំឡឹងមើលទៅកូនប្រុសរួចក៏ក្រោកឡើងទៅបើកទ្វារផ្ទះភ្លាមទាំងមិនបានគិតថានាងនឹងបានឃើញវត្តមានរបស់ជីមីនឈរចាំនៅពីខាងមុខទ្វារនោះឡើយ។
"លោក?"
"វីនហៅបងមក..បងបានទិញរបស់ញ៊ាំច្រើនណាស់យកមកឲ្យគេណា៎" ជីមីនក៏និយាយទាំងទាក់ទើររួចមិនភ្លេចលើកថង់របស់ញ៊ាំជាច្រើនបង្ហាញនាងផងដែរ វ៉ាយ៍លេតក៏ជ្រឹមចិញ្ចើមបន្តិចរួចក៏ចូលទៅខាងក្នុងរកកូនវិញ ជីមីនឯណោះកាលបើនាងមិនបានជេរស្ដីនឹងការមកដល់បែបនេះគេក៏រហ័សយួររបស់បញ្ញើយកចូលមកក្នុងទាំងញញឹម។
"ពូបានទិញនំអង្ករដែលវីនចូលចិត្តនឹងទឹកដោះគោសូកូឡាផងណា៎ ចាំពូទៅយកចាននឹងកែវមកដាក់អោយណា៎" ជីមីននឹងអូនវីនក៏មិចភ្នែកដាក់គ្នាដូចជាត្រូវជើងណាស់អ៊ីចឹង អូនវីនឯណោះក៏ញញឹមបិទមាត់មិនជិតរួចតាមមើលរហូតជីមីនចូលទៅខាងក្នុងផុត។
"វីនៗម៉ាមីប្រាប់កូនប៉ុន្មានដងហើយថាមិនអោយនាំអ្នកប្លែកមុខណាមកខនដូពួកយើងឡើយ" វ៉ាយ៍លេតទោះបីជានាងប្រញាប់ប្រញាល់ចេញទៅខាងក្រៅប៉ុណ្ណាក៏ដោយក៏នាងមិនភ្លេចងាកមកចាប់អារម្មណ៍រាល់សកម្មភាពរបស់កូនដែរ។
"មកពីម៉ាមីថាជាប់រវល់dinnerយប់នេះចឹងហើយទើបបានជាកូនបបួលពូៗមកsleep overជាមួយនឹងណា៎ ក្រែងពូៗជាមិត្តម៉ាមីដែរតើស៎? ពូៗថ្ងៃមុនក៏លួចជុប៎ៗម៉ាមីដូចកាលគាត់ជួបនឹងសុំធ្វើមិត្តអូនវីនដំបូងដែរ តែថា.." គាប់ជួនជាពេលដែលកូនកំពុងតែនិយាយឯណោះវ៉ាយ៍លេតនាងក៏រៀបចំខ្លួនបន្តិចទៀត អូនវីនឯណោះក៏ហាក់ទាក់ពាក្យមួយសន្ទុះទើបគេនិយាយចេញមក។
"តែថាយ៉ាងមិចកូន.." វ៉ាយ៍លេតលើកយកស្បែកជើងកែវចោតបម្រុងនឹងពាក់តែសម្ដីមួយឃ្លារបស់អូនវីននាំអោយស្ថានភាពគ្រប់យ៉ាងផ្លាស់ប្ដូរ..
"ពូៗជុប៎ៗអូនវីននឹងថ្ពាល់ តែពេលសុំម៉ាមីធ្វើមិត្តមិចក៏ជុប៎នឹងមាត់ចឹង.."
ព្រូស! ច្រាវ..
ស្បែកជើងកែងម្ខាងនៅនឹងដៃវ៉ាយ៍លេតក៏ធ្លាក់ចំពេលតែមួយដែលកែវជ័រនៅនឹងដៃជីមីនធ្លាក់ចុះមកដូចគ្នា ទាំងពីរនាក់ដែលកំពុងតែសំឡឹងមើលកូននោះក៏ងើបឡើងសំឡឹងមុខគ្នាទៅមកហាក់ដូចជាព្យាយាមរំពៃគិតដល់រឿងកាលពីយប់មិញនោះ ក្រែងវីនគេគេងលក់មិនអ៊ីចឹងហេ៎?
"អូនឃើញពូៗបែរមកថើបមាត់ម៉ាមីលាន់ជុប៎ៗ"
"ប្រុសវីន/ កូនវីន" សំឡេងមនុស្ស២នាក់បន្លឺឡើងព្រមគ្នា វ៉ាយ៍លេតឯណោះក៏លើកដៃម្ខាងមកទប់ទ្រូងខ្លួនឯងដូចជាតានតឹងជាខ្លាំង នាងងាកសំឡក់ជីមីនបន្តិចរួចក៏លើកស្បែកជើងម្ខាងទៀតមកស៊កពាក់រួចក៏ចូលមកថើបលាកូនប្រុសបន្តិច មិនភ្លេចងាកបញ្ចេញក្រសែភ្នែកកាចដាក់ជីមីនផងមុននឹងចាកចេញទៅ។
"ហួយ៎វីនៗហា៎ ថ្ងៃក្រោយកុំនិយាយបែបនឹងទៀតណា៎ នេះសំណាងហើយដែលស្បែកជើងកែងនោះមិនត្រូវគប់មករកពួកយើងណា៎"ជីមីនអោនរើសកែវទឹករួចចូលមករកកូនប្រុស អូនវីនក៏ក្រោកឡើងមកអង្គុយលើភ្លៅជីមីនរួចទាញយកនំអង្ករមកញ៊ាំរួចងាកមើលមុខលោកពូ។
"តែថាពូៗពេលរាប់អានមិត្តគេជុប៎ៗចឹងមែនរឺ? វីនៗព្រឹកមិញជុប៎ៗមិត្តភក្តិស្រីវីននៅថ្នាក់នោះ តែមិចក៏គេអៀនហើយរត់ពួនបាត់ចឹងពូៗ"
"វីនៗ..ពុទ្ធោរអើយ! អានឹងមិនហៅថារាប់មិត្តទេកូន"
=====
រៀនតាមប៉ាៗនឹងណា៎ តែរៀនខុសក្បួន 🤣

តោះ1.4Kមុនម៉ោង10សម្រាប់ភាគទី115

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now