ភាគទី៤០+៤១

909 24 0
                                    

មកហើយចាស៎

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៤០+៤១

សកម្មភាពប្រុសផ្សេងលូកថ្លើមគេបង្ហាញយ៉ាងច្បាស់នៅនឹងមុខតែម្ដង លោកដេរីនមករកវ៉ាយ៍លេតដល់ផ្ទះដល់បន្ទប់តែម្ដង នាងល្អិតវ៉ាយ៍លេតក៏ញញឹមតបទៅកាន់អ្នកម្ខាងទៀតបែបស្រស់ស្រាយត្បិតថានាងក៏ភ្ញាក់ផ្អើលមិនស្ទើរឡើយដែលលោកដេរីនមករកនាងលឿនជាងការគិតបែបនេះ។
"លោកដេរីនដូចជាផ្ដល់កិត្តិយសដល់នាងខ្ញុំពេកហើយ ត្រឹមតែលោកផ្ដល់កិត្តិយសមកនិយាយជាមួយនឹងខ្ញុំ វាជាសំណាងសម្រាប់នាងខ្ញុំណាស់ទៅហើយ" វ៉ាយ៍លេតក៏ឆ្លើយតបទៅកាន់លោកដេរីនយ៉ាងសមសួនតាមអ្វីដែលសាកសមនឹងឋានៈរបស់លោក លោកដេរីនក៏ញញឹមរួចដើរនាំវ៉ាយ៍លេតទៅកាន់ស្នួលអាវដំបូងដែលមានទៅដោយរ៉ូបស្រស់ស្អាតជាច្រើន ស្រីតូចក៏រៀងស្ទាក់ស្ទើរបន្តិចត្បិតថានាងទើបតែស្គាល់លោកបាន២ថ្ងៃប៉ុណ្ណោះ នាងអាចទុកចិត្តគេបានទេ?
"ចាត់ទុកថាអ្នកនាងវ៉ាយ៍ផ្ដល់កិត្តិយសឲ្យខ្ញុំផងចុះ ពួកយើងអាចចេញទៅឌីននើជាមួយគ្នាហើយពួកយើងក៏អាចនិយាយពីការងារផងដែរណា៎" លោកដេរីននិយាយដោយរក្សាគម្លាតពីវ៉ាយ៍ហាក់ផ្ដល់កិត្តិយសនឹងពេលវេលាអោយខាងសុភាពនារីបានសម្រេចចិត្តដោយមិនមានភាពតានតឹង។
"អ៊ីចឹងនាងខ្ញុំសុំយកឈុតនេះមួយចុះ" វ៉ាយ៍លេតលូកយករ៉ូបសត្រឹមជង្គង់ដែលសាមញ្ញជាងគេទាំងអស់យកមកកាន់រួចក៏ងាកញញឹមទៅលោកដេរីនបន្តិច ជីមីនដែលនៅសំឡឹងមើលនោះក៏ចូលមកព្រមជាមួយនឹងទឹកមុខមាំទាំហាក់ខឹងសម្បារជាខ្លាំងដែលប្រុសមករកដល់បន្ទប់ហើយនាងនៅរាក់ទាក់ជាមួយគេទៀត។
"លោក.." នាងតូចវ៉ាយ៍លេតនិយាយឡើងស្របនឹងដៃតូចស្រឡូនរបស់នាងត្រូវបានជីមីនកាន់ក្រសោបជាប់ទាញនាងឲ្យផ្លាស់ទីទៅឈរពីក្រោយខ្នងគេ កែវភ្នែកមុតក៏សំឡឹងមើលទៅលោកដេរីនដែលកំពុងតែជ្រឹមចិញ្ចើមទាំងងឿងឆ្ងល់នឹងទង្វើហួងហែងរបស់ជីមីន ទាំងដែលស្រីដែលគេអះអាងថាជាប្រពន្ធនៅឈរមើលក្បែរនោះសោះ។
"ខ្ញុំគិតថានាងប្រហែលជាមិនអាចចេញទីឌីននើជាមួយលោកតែ២នាក់ឡើយ ព្រោះនាងរស់នៅក្រោមដំបូលតែមួយជាមួយខ្ញុំ អ៊ីចឹងមុននឹងនាងទៅណាមកណាក៏គួរតែទទួលបានការអនុញ្ញាតនឹងដឹងលឺពីខ្ញុំដែរ" ជីមីនប្រើពាក្យថាជាអាណាព្យាបាលរបស់វ៉ាយ៍លេតដើម្បីឃាត់ឃាំងមិនអោយនាងចេញទៅក្រៅជាមួយនឹងលោកដេរីន តែគេគិតខុសហើយ អ្នកម្ខាងទៀតមិនបានចុះញ៉មឡើយតែគេក៏កាន់តែយល់ច្បាស់ពីទង្វើនឹងគំនិតរបស់ជីមីនទៅលើវ៉ាយ៍លេតថែមទៀត។
"អ៊ីចឹង..ខ្ញុំអញ្ជើញលោកនឹងភរិយាលោក អ្នកនាងអេរ៉ាទៅឌីននើជាមួយគ្នាតែម្ដងទៅ ដើម្បីកុំអោយលោកវីគ្រីសមានអារម្មណ៍ថាមិនសាកសម យ៉ាងមិចដែរ?" លោកដេរីនក៏បានលើកសំណើរមួយដែលធ្វើអោយជីមីនមិនអាចនិយាយអ្វីបានក៏រឹតតែមិនអាចប្រកែកថាមិនទៅបាន ព្រោះលោកដេរីនជាដៃគូសហការធំរបស់ក្រុមហ៊ុនគេ។
ពេលល្ងាច..
នៅសណ្ឋាគារលំដាប់ផ្កាយ..
វត្តមានឡានឈប់ចត២គ្រឿងព្រមគ្នាដោយឡានមួយមានអ្នកបើកឡានព្រមទាំងមានអ្នកចុះមកបើកទ្វារជូនហើយវាក៏ជាឡានរបស់លោកដេរីនផងដែរ ម្ចាស់កាយសង្ហាចុះពីឡានបង្អួតបង្ហាញរូបរាងយ៉ាងស្រស់សង្ហាតាមបែបជនជាតិបរទេសអីបែបនេះ បើក្រឡេកទៅមើលនាងតូចដែលលោកដេរីនផ្ដល់កិត្តិយសអោយជិះឡានជាមួយព្រមទាំងជាអ្នកដឹកដៃនាងចុះឯណោះវិញ នាងស្លៀកឈុតរ៉ូបសសាកសមនឹងស្បែកសក្បុសរបស់នាងថែមទៀត ទោះបីជារ៉ូបនោះជាឈុតសាមញ្ញបន្តិចតែវាក៏សាកសមជាមួយនឹងវ៉ាយ៍ឥតខ្ចោះតែម្ដង។
ក្រឡេកទៅមើលឡានមួយគ្រឿងទៀតដែលឈប់ចតក្បែរនោះ វត្តមានបុរសមុខក្រម៉ូវចុះពីឡានមកដើរយ៉ាងលឿនមិនសូម្បីតែរង់ចាំមនុស្សស្រីដែលមកជាមួយខ្លួនឯណោះទៀត ព្រោះចិត្តគំនិតគេហោះហើរទៅជាមួយនឹងស្រីតូចដែលបណ្ដើរគ្នាជាមួយនឹងលោកដេរីននោះអស់ទៅហើយ។
មកដល់ជាន់ខាងលើបុគ្គលិកក៏នាំផ្លូវពួកគេទៅកាន់បន្ទប់ពិេសសសម្រាប់តែភ្ញៀវលំដាប់នៅទីនេះប៉ុណ្ណោះ លោកដេរីនក៏ទាញកៅអីម្ខាងក្បែរខ្លួនអោយវ៉ាយ៍អង្គុយ នាងតូចក៏ងាកសំឡឹងមើលជីមីនបន្តិចរួចបែរមកញញឹមដាក់លោកដេរីនវិញ មុននឹងអង្គុយចុះតាមការបបួលអញ្ជើញរបស់គាត់តែម្ដង ចំណែកឯជីមីននឹងអេរ៉ានីឯណោះក៏អង្គុយរួមតុគ្នាជាមួយនឹងពួកគេដែរ។
"រឿងអាហារកុំបារម្ភអីខ្ញុំបានចាត់ចែងរួចអស់ទៅហើយ អាចអង្គុយលេងតាមសប្បាយបានណាលោកនឹងលោកស្រីវីគ្រីស" លោកដេរីននិយាយចង់សម្ដៅទៅជីមីននឹងអេរ៉ានី ស្រីតូចឯណោះកាលបើគេលើកងារនាងជាលោកស្រីបែបនេះក៏ញញឹមបិទមាត់មិនជិតរួចក៏លូកដៃមកកៀកកើយជីមីន ម្ចាស់ខ្លួនក៏ងាកញញឹមដាក់អេរ៉ាបន្តិចរួចទើបចោលភ្នែកងាកមើលទៅនាងតូចដែលកំពុងតែព្យាយាមនិយាយពន្យល់ពីការងារដល់លោកដេរីនឯណោះ។
"បើសិនជាអ្នកនាងវ៉ាយ៍ចង់បង្កើតប្រេនទឹកអប់មួយដោយខ្លួនឯងនោះខ្ញុំអាចជួយបាន ដោយអ្នកនាងគ្រាន់តែបង្ហាញរូបមន្តនោះរួចខ្ញុំនឹងបញ្ជូនវាទៅកាន់រោងចក្រអោយគេចាត់ចែងជូនភ្លាមតែម្ដង.." វ៉ាយ៍ឯណោះក៏ញញឹមពេញចិត្តនឹងការបកស្រាយរបស់លោកដេរីន ស្នាមញញឹមមានក្ដីសុខរបស់នាងវាប្រៀបបីដូចជារងើកភ្លើងដុតកម្លោចចិត្តរបស់ជីមីនអ៊ីចឹងដែរ នាយលើកយកស្រាស៊ាំប៉ាញមួយកែវមកអកផឹកទាល់តែអស់ ស្របគ្នានោះទូរសព្ទ័របស់គេក៏រោទ៍ឡើងភ្លាមដែលនាំអោយជីមីនត្រូវសុំខ្លួនចេញទៅខាងក្រៅ។
"ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លែត" អេរ៉ានីឯណោះកាលបើជីមីនចេញទៅបាត់នាងក៏សុំខ្លួនទៅបន្ទប់ទឹកដូចគ្នាដែរ តែថានាងមិនបានទៅបន្ទប់ទឹកឡើយ គឺនាងនៅឈរពួនឯជ្រុងម្ខាងចំថតរាល់គ្រប់សកម្មភាពរបស់វ៉ាយ៍នឹងលោកដេរីនកំពុងតែនិយាយគ្នាឯណោះវិញ។
ដោយបានឱកាសមិនមានអ្នកណានៅរំខានលោកដេរីនក៏ខិតកៀកចូលមកជិតវ៉ាយ៍រួចអោនទៅជិតនាងបន្តិច សកម្មភាពគេអោនខ្សឹបនឹងត្រចៀកវ៉ាយ៍លេតក៏ត្រូវបានថតទុកដោយនាងតូចអេរ៉ានីនោះទាំងអស់ ស្រីតូចញញឹមពេញចិត្តត្បិតថានាងក៏អាចរកបានអ្វីម៉្យាងសម្រាប់ចាត់ការវ៉ាយ៍ជាថ្មីទៀតហើយ ដៃតូចស្រឡូនក៏ចុចវាសទូរសព្ទ័ខ្លួនបន្តិច មុននឹងផ្ញើវាទៅកាន់ជីមីនឯណោះ។
"លោកដេរីន..កុំធ្វើបែបនឹងអីគេមើលមកមិនសាកសមទេណា៎" វ៉ាយ៍លេតដំបូងឡើយក៏ខិតខ្លួនចេញបន្តិចត្បិតនាងមានអារម្មណ៍មិនល្អនឹងការស្និតស្នាលរបស់មនុស្សប្លែកមុខអីបែបនេះ លោកដេរីនក៏ញញឹមរួចលូកក្នុងហោប៉ៅទាញយករូបថតមួយសន្លឹកចេញមករួចបង្ហាញនាង វាជារូបថតរបស់លោកនឹងមនុស្សស្រីម្នាក់ដែលមានស្នាមញញឹមស្រស់ស្អាតគួរអោយស្រឡាញ់។
"ដេណា..ជាប្អូនស្រីរបស់ខ្ញុំ បើសិនជានាងនៅរស់នាងក៏ប្រហែលជាមានអាយុប្រហាក់ប្រហែលនឹងវ៉ាយ៍ដូចគ្នាដែរ" លោកដេរីនក៏មានទឹកមុខស្រពាប់ស្រពោនខុសប្លែកពីធម្មតាត្បិតថាគេស្រាប់តែនិយាយរឿងមួយនេះជាមួយនឹងវ៉ាយ៍ដែលជាអ្នកទើបតែស្គាល់ប៉ុណ្ណោះ លោកដេរីនក៏បានយកវីដេអូដែលមានជនអនាមិកផ្ញើមកអោយគេនោះបង្ហាញវ៉ាយ៍ទៀត គ្រាន់តែបានឃើញភ្លាមវ៉ាយ៍ក៏អួលដើមករនិយាយអ្វីមិនចង់ចេញ ឃើញវីដេអូនេះដូចជារំលឹកដល់រឿងគ្រប់យ៉ាងដែលកើតឡើងទៅលើនាងអ៊ីចឹង។
"ខ្ញុំមិនបន្ទោសលោកទេ បើសិនជាលោកគិតថាខ្ញុំជាមនុស្សស្រីចិត្តងាយដោយសារតែវីដេអូនេះ.."
"អត់ទេវ៉ាយ៍..ខ្ញុំមិនបានគិតថាវ៉ាយ៍ជាស្រីចិត្តងាយអ្វីឡើយ តែខ្ញុំស្ញើចសរសើរដល់វ៉ាយ៍ដែលអាចនៅតស៊ូបន្តជាមួយនឹងជីវិតបែបនេះ ឆ្លងកាត់ព្យុះភ្លៀងធំមួយនេះបាន បើសិនជាប្អូនស្រីខ្ញុំរឹងមាំដូចជាវ៉ាយ៍ មិនដឹងជាល្អប៉ុណ្ណានោះទេ" លោកដេរីននិយាយទាំងភ្នែករលីងរលោងចង់យំតែស្រីតូចយើងក៏លូកទាញយកក្រដាសជូតមាត់រួចជូតផ្ដិតទឹកភ្នែកអោយលោកដេរីន ហើយសកម្មភពមួយនោះហើយដែលធ្វើអោយអ្នកកំពុងតែខឹងសម្បារនឹងបានឃើញវីដេអូមុននេះស្រាប់ហើយមកឃើញផ្ទាល់ភ្នែកបែបនេះទៀតគេកាន់តែពុះកញ្ជ្រោល ជីមីនចូលមករកវ៉ាយ៍នឹងលោកដេរីនរួចចាប់ទាញដៃវ៉ាយ៍មួយទំហឹងតែម្ដង។
"លោក..លែង!"
"លោកវីគ្រីស.." សូម្បីតែលោកដេរីនក៏មិនអាចហាមឃាត់ភាពខឹងសម្បារដែលមាននៅក្នុងខ្លួនរបស់ជីមីនបានដែរ គេចូលមកអូសទាញយកវ៉ាយ៍លេតចេញទៅជាមួយគេទាំងទីងណាត់ទីងណែង មកដល់ជាន់ខាងក្រោមកន្លែងចតឡានគេក៏បើកចេញទៅយ៉ាងលឿនតែម្ដង មិនសូម្បីតែរង់ចាំវត្តមានអ្នកណាដែលមកជាគ្នាឡើយ។
...
"លោក..លែង" មកដល់ផ្ទះជីមីនក៏ចាប់អូសទាញវ៉ាយ៍លេតទាំងលំបាកលំបិនអោយឡើងទៅកាន់បន្ទប់ជាមួយគេ ដៃមាំបោះនាងទម្លាក់នៅលើឥដ្ឋរួចចាក់សោរទ្វារបន្ទប់ជាប់ កែវភ្នែកខ្មៅស្រអាប់ដូចជាបិសាចងាកសំឡឹងមើលទៅនាងស្របនឹងដៃមាំលូកច្របាច់កញ្ចឹងករនាងជាប់ណែនសឹងតែផុតជើងពីដីទៅហើយ។
"នាងព្រហើនណាស់..ឃើញយើងមិនមាត់ៗជាមួយនាងក៏បានដៃចង់ធ្វើអីក៏បាន ដើរទាក់ប្រុសនៅឯណាក៏បានបែបនេះមែនទេ? ក្រឹប! វ៉ាយ៍លេតអាល់ម៉ាឌី" ចិត្តបិសាចដឹកមុខដល់ថ្នាក់គេហ៊ានលើកយកកាំភ្លើងខ្លីមកភ្ជុងក្បាលរបស់វ៉ាយ៍លេតទាំងមិនខ្លាចរអា ស្រីតូចយើងក៏សំឡឹងមើលមុខគេមុននឹងទាញដៃកាន់កាំភ្លើងនោះមកកាន់តែអឹបជាប់នឹងក្បាលរបស់ខ្លួនទៀត។
"នាងចង់ងាប់ណាស់មែនទេ?" ជីមីនបង្វិលកាណុងកាំភ្លើងចេញបន្តិចរួចទល់អណ្ដាតខ្លួនឯងហាក់ចង់ចំអកអោយនាងបន្តិច ខឹងនាងបន្តិច វ៉ាយ៍លេតក៏ញញឹមរួចងក់ក្បាលតបទៅស្នាមញញឹមបិសាចរបស់គេ។
"ពិតមែន! តែអ្នកដែលអាចសម្លាប់ខ្ញុំបាននោះមិនមែនជាលោកឡើយ ហើយកុំបារម្ភអី! ព្រោះបើសិនជាខ្ញុំស្លាប់ អ្នកដែលស្ដាយក្រោយបំផុតនោះគឺជាលោក ចាំតែមើលចុះ ជីមីន វីគ្រីស" សម្ដីមួយម៉ាត់ៗរបស់នាងផ្គើនដាក់អ្នកម្ខាងទៀតជាខ្លាំង ជីមីនក៏ងក់ក្បាលរួចដកកាំភ្លើងមកវិញព្រមទាំងសៀតនឹងចង្កេះខ្លួនឯងវិញ រួចញញឹមយ៉ាងជឿជាក់។
"យើងនឹងចាំមើល.."

អរគុណសម្រាប់ការអាន

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Место, где живут истории. Откройте их для себя