ភាគទី៥៦

841 26 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៥៦

ថ្ងៃថ្មីក៏ឈានចូលមកដល់ ថ្ងៃរះរៀងខ្ពស់ល្មមទៅហើយតែអ្នកដែលកំពុងតែសោយសុខនឹងដំណេកឯណោះក៏មិនទាន់ក្រោកនៅឡើយទេ ជីមីននឹងវ៉ាយ៍លេតលង់លក់ដំណេកជាមួយនឹងគ្នាទាំងមានក្ដីសុខ ដៃមាំក្រសោបអោបរាងកាយតូចច្រឡឹងអឹបជាប់នឹងដើមទ្រូងហាប់ណែន បបូរមាត់ក្រាស់ក៏នៅប៉ះនឹងក្បាលនាងនៅឡើយ រាងកាយគេចាប់ផ្ដើមភ្ញោចមានចលនាបន្តិចទើបធ្វើអោយបបូរមាត់គេជល់ប៉ះនឹងក្បាលរបស់វ៉ាយ៍លេត។
"ហ៊ឹម! ភ្លឺហើយ?" ជីមីនឧទានទាំងចងចិញ្ចើមនេះគេមិនដែលគេងទ្រម៉ក់បែបនេះទេ រាល់ពេលគេតែងតែក្រោកពីព្រឹកព្រលឹមជានិច្ចដើម្បីរៀបចំខ្លួនទៅធ្វើការ អាចនិយាយបានថាយប់មិញនេះគេនៅជាមួយនឹងនាងល្អិតនេះហើយទើបបានជាគេគេងលង់លក់ស្កប់បែបនេះ។
"ម័រនីង" ម្ចាស់កាយតូចនៅក្នុងរង្វង់ដៃគេឯណោះក៏ពោលឡើងព្រមទាំងងើបមុខញញឹមដាក់គេថែមទៀត ស្នាមញញឹមស្រស់បំព្រងរបស់នាងក៏មិនអាចធ្វើអោយអ្នកម្ខាងទៀតបដិសេធថានាយមិនរំជួលចិត្តបានឡើយ ជីមីនក៏លូកដៃស្ទាបថ្ងាសរបស់នាងឲ្យប្រាកដថានាងលែងកើតអីហើយទើបគេនាំខ្លួនក្រោកពីខ្នើយតែថានាយមិនទាន់អាចក្រោកបានត្បិតដៃតូចស្រឡូននៅអោបគេជាប់នៅឡើយ។
"នៅទីនេះ៥នាទីទៀតបានទេ? ខ្ញុំនៅងងុយណាស់" វ៉ាយ៍ក៏ធ្វើខ្លួនញិញ៉ក់ដាក់ជីមីនរួចអោបក្រសោបគេជាប់ កាយវិការចម្លែកមួយនេះហើយដែលធ្វើអោយជីមីនងឿងឆ្ងល់នឹងកាន់តែប្រញាប់រើខ្លួនក្រោកចេញពីនាង ស្រីតូចក៏ក្ដាប់បបូរមាត់រួចបង្ខំចិត្តក្រោកអង្គុយពេនភ្នែននៅចំពោះមុខជីមីនតែម្ដង។
"មួយរយៈនេះនាងកើតស្អី? ធ្វើខ្លួនចម្លែកៗ.." ជីមីនមិនព្រមនិយាយតែមាត់ទេ គេនៅព្យាយាមយកដៃទៅស្ទាបថ្ងាសវ៉ាយ៍លេតទៀត ស្រីតូចក៏ប្រញាប់ទាញវាសដៃគេចេញបន្តិចរួចក៏ក្ដាប់មាត់ក្រវីក្បាលញាប់ស្អេកប្រាប់ថាមិនមានអីទេ។
"ខ្ញុំឃើញនាងអេរ៉ាធ្វើបែបនេះហើយលោកចូលចិត្ត ចឹងខ្ញុំក៏សាកធ្វើជាទន់ភ្លន់ចឹងដែរទៅ"
"ដើម្បីស្អី? ហើយនាងធ្វើតាមគេដើម្បីស្អី?" ជីមីនចោទសំនួរសួរស្របនឹងកាយមាំខិតចូលទៅកាន់តែជិតនាង វ៉ាយ៍ក៏ខិតថយក្រោយបន្តិចរួចលេបទឹកមុខក្អឹក ខ្នងនាងក៏ទន់ប៉ះនឹងសសរឈើក្បែរក្បាលគ្រែឯណោះ ជីមីនមកកាន់តែជិតនាងនាំអោយនាងកាន់តែធ្វើអីលែងចេញទៀត។
"អត់..អត់មានអីទេ" វ៉ាយ៍លេតសើចស្ញេញកាលបើគេឈប់មិនខិតមកទៀត ជីមីនក៏គ្រវីក្បាលរួចលើកដៃរុញថ្ងាសវ៉ាយ៍លេតអោយនាងអស់ជំហរដួលនៅលើពូកទើបនាយក្រោកចេញ ស្រីតូចយើងក៏ក្រោកឡើងរួចលើកដៃអង្អែលពោះខ្លួនឯងរួចពេបមាត់តិចៗដាក់ជីមីន។
"ខ្ញុំឃ្លាន" ជីមីនងាកមើលមកនាងរួចក៏ងាកមើលទៅខាងក្រៅ ថ្មើរនេះហើយនៅមិនទាន់ឃើញអេរ៉ានីលើកអាហារយកមកសោះ មិនបង្អង់គេក៏បោះជំហាននាំខ្លួនចេញទៅមើលបន្ទប់ជិតនោះ សភាពបន្ទប់ងងឹតស្លុបត្រូវបើកបំភ្លឺឡើងដោយស្នាដៃរបស់ជីមីន គេសំឡឹងមើលបន្ទប់ល្ហល្ហេវរកវត្តមានរបស់អេរ៉ានី តែថាគេមិនបានឃើញនាងនោះឡើយ អ្វីគ្រប់យ៉ាងទទេស្អាត ពូកក៏នៅសភាពដដែលខុសត្រង់តែមានសំបុត្រមួយសន្លឹកនៅទីនោះប៉ុណ្ណោះ។
(អូនទុកពេលឲ្យបងប៉ុន្មានថ្ងៃចុះ បើបងសម្រេចចិត្តច្បាស់បងអាចទៅរកអូនបាន)
"ទៅរកអ៊ីចឹងហេស៎?" ជីមីនផ្លុំខ្លួនបន្តិចរួចបត់សំបុត្រនោះដាក់ក្នុងស្រោមយ៉ាងមានរបៀបរៀបរយរួចទើបបោះវាចូលទៅក្នុងធុងសម្រាមក្បែរនោះទាំងទឹកមុខញញឹមស្រស់ស្រាយហាក់បីដូចជាគេធុញនឹងវត្តមានរបស់អេរ៉ានីខ្លាំងណាស់អ៊ីចឹងដែរ គេក៏ត្រឡប់ទៅកាន់បន្ទប់ម្ខាងទៀតឯណោះវិញមុននឹងបានឃើញនាងតូចវ៉ាយ៍លេតកំពុងតែឈរលសម្លៀកបំពាក់នៅពីមុខកញ្ចក់ព្រមជាមួយនឹងទឹកមុខញញឹមស្រស់ស្រាយគេមិនធ្លាប់ឃើញពីមុនមក។
"គិតល៎ខោអាវទៅណា?" ជីមីនឈរជ្រែងហោប៉ៅសំឡឹងមើលទៅកាយតូចស្ដើងកំពុងតែឈរអែនអននៅពីមុខកញ្ចក់នោះ វ៉ាយ៍លេតក៏ងាកមើលមកជីមីនបន្តិចរួចបែរមកឲ្យគេមើលដោយដៃម្ខាងកាន់រ៉ូបពណ៌ឈូក ចំណែកដៃម្ខាងទៀតកាន់រ៉ូបពណ៌ទឹកសមុទ្រ។
"លោកគិតថាមួយណាស្អាតដែរ?"
"មិនស្អាតទាំងពីរ នាងរូបរាងអាក្រក់ណាស់ស្លៀកអីក៏មិនសមដែរ" ជីមីនចូលហួសមកខាងក្នុងព្រមជាមួយនឹងក្រសែភ្នែកសម្លក់ថ្មែររបស់វ៉ាយ៍លេត ស្រីតូចក៏ទម្លាក់រ៉ូបនោះដាក់ក្នុងកាបូបរួចក៏លើកយករ៉ូបផ្សេងយកមកមើលម្ដង។
"គ្មានអីពិសេសទេ គ្រាន់តែថាថ្ងៃនេះជាថ្ងៃកំណើតខ្ញុំទើបខ្ញុំចង់តែងខ្លួនអោយស្អាតខ្លះដើម្បីសំណាងល្អ.." លឺថាជាថ្ងៃខួបកំណើតនាងភ្លាម ជីមីនក៏ងាកភ្នែកមើលមកនាងទាំងជ្រឹមចិញ្ចើម នេះគេមិនអាចថាមិនចាំទេថាវាជាថ្ងៃកំណើតរបស់នាងនោះ ជីមីនក៏លើកទូរសព្ទ័ឡើងរួចឆែកមើលទើបឃើញថាវាជាថ្ងៃកំណើតរបស់នាងពិតមែន នាងមិនបានកុហកគេទេ។
"ថ្ងៃនេះខ្ញុំសុំមានសេរីភាពមួយថ្ងៃបានទេ? ខ្ញុំមិនទាមទារអ្វីពីលោកច្រើនទេណា៎.." វ៉ាយ៍លេតនិយាយទាំងគួរអោយអាណិតដាក់ជីមីន កាយមាំក៏ព្រលែងខ្យល់ដង្ហើមធំហាក់ដូចជាមិនយល់ស្របរួចនាំខ្លួនដើរចេញទៅ ស្រីតូចក៏បានតែអោនមុខចុះបន្តិចទាំងអស់សង្ឃឹម។
"ស្លៀកពាក់ឲ្យស្អាតទៅ យើងនាំនាងទៅក្រៅ" មុននឹងចាកចេញទៅជីមីនក៏ឆ្លៀតងាកមកនិយាយប្រាប់វ៉ាយ៍លេតវិញ ស្រីតូចក៏ញញឹមស្រស់ស្រាយរួចប្រញាប់យករ៉ូបទៅដាក់លើពូក ដៃតូចស្រឡូនក៏ប្រញាប់លូកបើកមើលថតទូរបស់នាងមុននឹងយកទូរសព្ទ័មួយគ្រឿងដែលជារបស់បងស្រីនាងបានទុកអោយ នាងក៏ចុចផ្ញើសារជាអក្សរជាច្រើនខ្សែដូចជាទាក់ទងទៅកាន់នរណាម្នាក់។
(យប់នេះខ្ញុំចេញទៅក្រៅជាមួយគេ...)
(ជួយខ្ញុំផង...)

បើបាន1.2Kមុនម៉ោង9កន្លះ អេតមីនផុសភាគ៥៧ជូន

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now